Saturday, August 31, 2013

សិស្ស​បាក់​ឌុប​នៅ​ភ្នំពេញ​ចំណាយ​ជាង​៧​សែន​ដុល្លារ​សូក​ប៉ាន់​គ្រូ​អនុរក្ស

សិស្ស​សាលា​នៅ​ភ្នំពេញ បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ៧​សែន​ដុល្លារ​អាមេរិក ដើម្បី​សូក​គ្រូ​អនុរក្ស​នៅ​ពេល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប នា​ថ្ងៃ​ទី៥ ដល់​ទី៧ ខែ​សីហា។ ការ​បញ្ចេញ​ចំនួន​ទឹក​ប្រាក់​សូក​ប៉ាន់ ធ្វើ​ឡើង​ស្រប​ពេល​ដែល​លទ្ធផល​ប្រឡង​បាក់​ឌុប ចេញ​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា។

ដោយ យាង សុជាមេត្តា
2013-08-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ប្រឡង​បាក់​ឌុប ៦១០
សិស្សានុសិស្ស​ចេញ​ពី​ប្រឡង​បាក់​ឌុប​ថ្ងៃ​ទី១ នា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន វ៉ាយ.អ.ឌី.ភី (YRDP) បាន​បង្ហាញ​អោយ​ឃើញ​ថា បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ភ្នំពេញ បាន​ចំណាយ​ជា​មធ្យម​ម្នាក់ ៣៧​ដុល្លារ​អាមេរិក ដើម្បី​សូក​អនុរក្ស​ក្នុង​រយៈពេល​ប្រឡង​ចំនួន ២​ថ្ងៃ​កន្លះ ពី​ថ្ងៃ​ទី៥ ដល់​ព្រឹក​ថ្ងៃ​ទី៧ ខែ​សីហា។
បើ​ទោះ​ជា​ការ​ស្រាវជ្រាវ​មិន​បាន​បង្ហាញ​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​បេក្ខជន​បាន​ចំណាយ​ក្នុង​ពេល​ប្រឡង​ក៏ដោយ តែ​បើ​គេ​យក​ចំនួន​ទឹក​ប្រាក់​មធ្យម​ដែល​សិស្ស​ចំណាយ​ម្នាក់ ៣៧​ដុល្លារ គុណ​នឹង​ចំនួន​បេក្ខជន​សរុប​នៅ​ភ្នំពេញ​ទាំងអស់ ១៩.០៧៩​នាក់ នោះ​គេ​នឹង​ឃើញ​ថា សិស្ស​ទាំង​នោះ​បាន​ចំណាយ​ប្រមាណ​ជាង ៧​សែន​ដុល្លារ​អាមេរិក ក្នុង​ពេល​ប្រឡង។ ហើយ​ចំនួន​ទឹក​ប្រាក់​ជាង ៧​សែន​ដុល្លារ នេះ មិន​បាន​រាប់​បញ្ចូល​ប្រាក់​ដែល​សិស្ស​បាន​ចំណាយ​សម្រាប់​ចម្លង ឬ​ទិញ​វិញ្ញាសា​ប្រឡង​នៅ​ខាង​ក្រៅ​ឡើយ។
ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ វ៉ាយ.អ.ឌី.ភី ត្រូវ​បាន​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​អង្គការ​មួយ​នេះ ដែល​បាន​ខិតខំ​ស្រាវជ្រាវ​បង្ហាញ​លទ្ធផល​អោយ​សាធារណជន ជា​ពិសេស​អោយ​រដ្ឋាភិបាល​បាន​ដឹង​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ប្រឡង​ម្តងៗ។ លោក​មាន​ប្រសាសន៍​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង ដែល​បាន​កើត​ឡើង​ក្នុង​មណ្ឌល​ប្រឡង ហើយ​ថា ការ​ស្រាវជ្រាវ​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​អោយ​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ពិសេស​រដ្ឋាភិបាល​កម្ពុជា បាន​ជ្រាប។
លោក រ៉ុង ឈុន៖ «ប៉ុន្តែ យើង​មាន​ការ​សោកស្ដាយ សោកស្ដាយ​ត្រង់​ថា រដ្ឋាភិបាល​យើង​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ដូច​គ្នា​ទាំងអស់ មិន​ដែល​មាន​សេចក្តី​ក្លាហាន​ទទួល​យក​នូវ​របាយការណ៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​គេ​បាន​លើក​ឡើង​ថា ត្រូវ​ធ្វើ​ការ​កែលំអ ជា​ពិសេស​ដូច​រឿង​អប់រំ​អ៊ីចឹង គេ​បាន​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត តែ​តែង​បាន​បដិសេធ ហើយ​និយាយ​លាក់​បាំង​ការ​ពិត។ បញ្ហា​ហ្នឹង វា​ធ្វើ​អោយ​សង្គម​យើង​ងើប​អត់​រួច​ទេ យើង​ត្រូវ​ធ្វើ​ការ​កែប្រែ​គោល​ជំហរ​មិន​ទទួល​ខុស​ត្រូវ​ហ្នឹង»
ការ​ស្រាវជ្រាវ​របស់​អង្គការ វ៉ាយ.អ.ឌី.ភី បង្ហាញ​អោយ​ឃើញ​ថា អំពើ​ពុក​រលួយ​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ប្រឡង ភាគ​ច្រើន​ផ្ដួចផ្ដើម​ចេញ​ពី​សិស្ស​ខ្លួន​ឯង​ដែល​នាំ​គ្នា​ប្រមូល​លុយ​ប្រគល់​អោយ​គ្រូ​អនុរក្ស។ ប៉ុន្តែ កន្លែង​ខ្លះ គ្រូ​អនុរក្ស​បាន​បង្ខំ​សិស្ស​ប្រមូល​លុយ​អោយ​ពួក​គេ​តែ​ម្តង។ ត្រង់​ចំណុច​នេះ អាច​អោយ​គេ​លើក​ជា​សំណួរ​បាន​ថា តើ​អ្នក​ណា​ដែល​ជា​អ្នក​ខុស​ពិត​ប្រាកដ សិស្ស ឬ​ក៏​គ្រូ​អនុរក្ស?
ទាក់ទិន​នឹង​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​បញ្ចេញ​ទស្សនៈ​ថា វា​មិន​មែន​ជា​កំហុស​របស់​សិស្ស ហើយ​វា​ក៏​មិន​មែន​ជា​កំហុស​របស់​គ្រូ​ដែរ តែ​អ្នក​ដែល​ខុស​ពិត​ប្រាកដ​នោះ គឺ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ពី​ការ​លំបាក បញ្ហា​ជីវភាព​របស់​គ្រូ​បង្រៀន ពិសេស​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្ស​របស់​ពួក​គេ។ លោក​បន្ថែម​ថា កត្តា​ដែល​ធ្វើ​អោយ​គ្រូ​ទទួល​យក​លុយ​ពី​សិស្ស ដោយសារ​គ្រូ​ទាំង​នោះ​មាន​ជីវភាព​ទី​ទ័ល​លំបាក ដូច្នេះ​ពួក​គេ​ត្រូវ​ឆ្លៀត​ឱកាស​ពេល​ប្រឡង ដើម្បី​ស្វែង​រក​កម្រៃ​បន្ថែម​ផ្គត់ផ្គង់​ជីវភាព។
លោក រ៉ុង ឈុន៖ «បើ​គាត់​មាន​ប្រាក់​បៀវត្ស​សមរម្យ បញ្ហា​ភាព​មិន​ប្រក្រតី​នឹង​ត្រូវ​បាន​លុប​បំបាត់ ទោះ​បី​សិស្ស​រៃ​អោយ​អនុរក្ស​ក៏ដោយ ពេល​នោះ​គាត់​បដិសេធ​មិន​ទទួល​ទេ ពេល​ហ្នឹង គាត់​ស្រឡាញ់​កិត្តិយស​ហើយ ហើយ​គាត់​នឹង​ចូល​រួម​លុប​បំបាត់​នូវ​រាល់​អំពើ​ពុក​រលួយ​នៅ​តាម​មណ្ឌល​ប្រឡង ក៏​ដូច​ជា​ថ្នាក់​ប្រឡង​នីមួយៗ អ៊ីចឹង អ្នក​ដែល​មាន​កំហុស​ធ្ងន់​នោះ គឺ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​តែ​ម្តង»
វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ ដើម្បី​សុំ​ប្រតិកម្ម​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​របស់​អង្គការ វ៉ាយ.អ.ឌី.ភី តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លើក​ហេតុផល​ថា កំពុង​ជាប់​រវល់ ហើយ​ក៏​បាន​ផ្តល់​យោបល់​អោយ​ទៅ​សួរ​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​អង្គការ វ៉ាយ.អ.ឌី.ភី វិញ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា ភាព​មិន​ប្រក្រតី​តែង​កើត​មាន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​សម័យ​ប្រឡង។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួម​មាន ការ​បែក​ធ្លាយ​វិញ្ញាសា​មុន​ពេល​ប្រឡង ការ​អនុញ្ញាត​អោយ​សិស្ស​បើក​មើល​កំណែ​វិញ្ញាសា​ប្រឡង ការ​អនុញ្ញាត​អោយ​សិស្ស​ចម្លង​គ្នា ការ​អនុញ្ញាត​អោយ​មាន​លំហូរ​ចម្លើយ​វិញ្ញាសា​ពី​បន្ទប់​ប្រឡង​មួយ​ទៅ​បន្ទប់​ប្រឡង​មួយ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​ប្រឡង​ជាដើម។
ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ ទី​៥ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​សីហា ឆ្នាំ​២០១៣។ ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​នេះ​មាន​បេក្ខជន​សរុប​ចំនួន ១០៥.២៩៧​នាក់ រីឯ​ការ​ប្រកាស​លទ្ធផល​សញ្ញាបត្រ​នេះ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា និង​ខេត្ត​ផ្សេងៗ​ទៀត ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៣។ ក្រសួង​អប់រំ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ថា បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​មាន​ចំនួន ៩១.៣៧០​នាក់ ដែល​ស្មើ​ប្រមាណ​ជា ៨៧% នៃ​បេក្ខជន​ប្រឡង​សរុប៕
ប្រភព៖ អាស៊ីសេរី

Friday, August 30, 2013

លោក ស ខេង សើ្នឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ជាបន្ទាន់ នូវការប្រមូលស្នាមមេដៃ គាំទ្រលទ្ធផលការបោះឆ្នោត


     
(ថ្ងៃទី 24 សីហា 2013, ម៉ោង 11:58:AM) | ដោយ: រតនា
ក- ក ក+ | Print
​ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ស្នើ​ឲ្យ​អាជ្ញាធរ រាជធានី​-​ខេត្ត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ថ្ងៃទី ២៨ ខែកក្កដា កន្លងមកនេះ ខណៈដែល​ចលនា​នៃ​ការប្រមូល​ស្នាម​មេដៃ​នេះ បាន​កើតឡើង​កាន់តែច្រើន​ឡើងៗ នៅតាម​មូលដ្ឋាន​ឃុំ​-​សង្កាត់​ក្នុង​រាជធានី​-​ខេត្ត​នោះ ហើយ​ត្រូវ​អង្គការ​សង្គម​ស៊ីវិល រិះគន់ថា បានបង្ហាញ​ពី​ភាពមិន​ឯករាជ្យ​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​លោក​ខៀវ សុ​ភ័​ក្ត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​មន្ត្រី ថ្នាក់​រាជធានី​-​ខេត្ត ក្រោម​ឱវាទ​របស់ខ្លួន ឲ្យ​ឈប់​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​តទៅទៀត ដើម្បី​រក្សា​ឯករាជ្យភាព​របស់​អាជ្ញា​ធរ ម្យ៉ាងទៀត ទង្វើ​ដូច្នេះ​មិន​ត្រឹមត្រូវ ខណៈពេល​លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ផ្លូវការ នៅ​មិនទាន់​ប្រកាស​នៅឡើយ​។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើការ​បោះឆ្នោត​ផងដែរ​នោះ បាន​ថ្លែងថា អង្គការ​សង្គម​ស៊ីវិល ស្វាគមន៍​នូវ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​បញ្ឈប់​នូវ​ទង្វើ​របស់​អាជ្ញាធរ រាជធានី​-​ខេត្ត ដែល​ធ្វើ​សកម្ម​ភាពមិន​សមរម្យ ក្នុងការ​ប្រមូល​ស្នាម​មេដៃ គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​។ 

​លោក ព្រាប កុល បាន​ថ្លែង​ទៀតថា បើសិនជា​ពលរដ្ឋ ធ្វើ​ដោយ​ខ្លួនឯង វា​ជា​សិទ្ធិ​របស់គាត់ តែ​អាជ្ញាធរ មន្ត្រី​មាន​តួនាទី ជា​មនុស្ស​អព្យាក្រឹត​នោះ ការប្រមូល​ស្នាម​មេដៃ​របស់​ពួកគេ ជា​រឿង​ខុសច្បាប់ ខុស​ក្រមសីលធម៌ ជា​មន្ត្រី​សាធារណៈ ហើយ​យើង​ស្វាគមន៍​វិធានការ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​។ 

​លោក​បាន​បន្តថា អាជ្ញាធរ​រាជធានី​-​ខេត្ត មិនគួរ​យក​ឥទ្ធិពល​របស់ខ្លួន ទៅ​បង្ខំ​ពលរដ្ឋ ឲ្យ​ផ្តល់​ស្នាម​មេដៃ​គាំទ្រ​លទ្ធផល នៃ​ការបោះឆ្នោត​ឡើយ ដោយ​ត្រូវ​ទុក​បញ្ហា​បោះឆ្នោត​នេះ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជា​អ្នកដោះស្រាយ​។​

​សូមបញ្ជាក់ថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ប្រធាន និង​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​បច្ចុប្បន្ននេះ បាន​កំពុង​បន្តធ្វើ​ការស្វែងរក​ការគាំទ្រ​ពី​សំណាក់​អ្នកគាំទ្រ នៅតាម​បណ្តា​រាជធានី ខេត្ត ដើម្បី​ស្វែងរក​សម្លេងគាំទ្រ ដល់​គណបក្ស​របស់ខ្លួន ដែល​ក្រុម​មេដឹកនាំ​គណបក្សប្រឆាំង អះអាងថា ជាការ​ចូលរួម​ការពា​រ​ជ័យជំនះ​របស់ខ្លួន នៅក្នុង​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​នោះ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/135?token=MmY5YjcxYm#sthash.Sf7tuTw6.dpuf

ការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិភូមិឆ្នាំ២០១៣

130801

លោក​សម​ រង្ស៊ី​ ​សរសេរ​​លិខិត​​ជា​លើក​​ទី២​​ទៅ​លោក​ ​ជា ស៊ីម ​​ដើម្បី​​សុំ​​ចរចា​


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
Siv Channa/RFI

ដោយ ប៉ែន បូណា
ដោយ​មិន​អស់​ចិត្ត​នឹង​ចម្លើយ​របស់​លោក ​ជា ស៊ីម ​កាលពី​ថ្ងៃ​ទី​២៩​ សីហា​ ​ ទើប​នៅថ្ងៃ​ទី ៣០​ សីហា​នេះ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​លិខិត​មួយច្បាប់​ទៀត​ទៅ​ជូន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​នៅ​តែ​ទទូច​សុំ​ឲ្យ​មាន​ជំនួប​​កំពូល​រវាង​គណបក្ស​ទាំងពីរ​ដដែល។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក ​ជា ស៊ីម​ នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ៣០​ សីហា​នេះ​ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ នៅតែ​ទទូច​ឲ្យ​មាន​ជំនួប​កំពូល​រវាង​​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ដដែល។ ​នេះ​ជា​លើក​ទី២​ហើយ ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​គណបក្ស​កាន់អំណាច​​ ដើម្បី​សុំ​បើក​ការចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ ​ដើម្បី​ជជែក​រក​ដំណោះ​ស្រាយ​បញ្ហា​ក្រោយ​ការបោះឆ្នោត។​
លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ថា​ លោក​គាំទ្រ​ការដោះស្រាយ​បញ្ហា​ទៅ​តាម​ស្មារតី​ផ្សះផ្សា​​​​បង្រួប​បង្រួម​ជាតិ​ ដូច​ការលើក​ឡើង​របស់​លោក​ ជា ស៊ីម។ ប៉ុន្តែ ​ដើម្បី​ដោះស្រាយ​បញ្ហា​​បាន​​ទាល់​​តែ​មាន​ជំនួប​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ។ ​កាលពី​ថ្ងៃទី ២៨​ សីហា​ លោក​ សម រង្ស៊ី ​បាន​សរសេរ​លិខិត​ម្តង​ហើយ​ ទៅ​កាន់​ប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា ​ដោយ​មាន​កម្មវត្ថុ​ដូចគ្នា​នេះ។​

ក្នុង​លិខិត​ឆ្លើយ​តប​កាលពី​ថ្ងៃ​ទី​២៩​ សីហា ​លោក​ ជា ស៊ីម​ បាន​ស្តី​បន្ទោស​គណបក្ស​សង្គ្រោះជាតិ​ ថា​បាន​ក្រឡះ​សម្តី​បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ទី​១​កាល​ពី​ថ្ងៃទី ​៣​សីហា ​ដែល​គណបក្ស​ទាំងពីរ​សម្រេច​ថា​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​រួមគ្នា ​ដោយ​មាន​ គ.ជ.ប​ ជា​អ្នក​សម្រប​សម្រួល។ ​ប៉ុន្តែ ​ក្រោយ​មក​ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​តួនាទី​របស់ ​គ.ជ.ប​ វិញ​ ហើយ​មិន​បាន​បញ្ជូន​តំណាង​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ តាម​សំណើ​របស់ ​គ.ជ.ប​ ទៀត​ឡើយ។​

នេះ​ជាហេតុផល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្តី​បន្ទោស​គណបក្ស​សង្គ្រោះជាតិ​ ថា​បាន​ធ្វើ​ឲ្យ​កិច្ចចរចា​ទទួល​បរាជ័យ។ ​លោក​ ជា ស៊ីម​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ​ដំណើរការ​ដោះស្រាយ​បណ្តឹង​បាន​ទៅ​ដល់​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ ​ហើយ​គណបក្ស​កាន់អំណាច​ចង់​ឲ្យ​ស្ថាប័ន​នេះ​បំពេញ​ការងារ​របស់​ខ្លួន​រហូត​ដល់​ចប់​សព្វ​គ្រប់។ លោក ​ជា ស៊ីម ​ក៏បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​សុឆន្ទៈ​ដោះស្រាយ​បញ្ហា ​តែ​ត្រូវ​ឈរ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត។​

យ៉ាងណា​ក៏ដោយ ​លោក​ សម រង្ស៊ី​ នៅ​តែ​យល់​ឃើញ​ថា​ មាន​តែ​ជំនួប​កំពូល​រវាង​គណបក្ស​ទាំងពីរ​ទេ​ទើប​អាច​ស្រាយ​បញ្ហា​បាន។ ​នៅមិន​ទាន់​មាន​ចម្លើយ​យ៉ាងណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕
ប្រភព៖ វិទ្យុបារាំងខេមរភាសា

ព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពូជា ស្តីពីលទ្ឋផលនៃការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៥



ប្រភព៖ http://www.fpmonline.net/article/33821

ព្រះរាជសារ​ព្រះមហាក្សត្រ​មួយ​សន្លឹក​ពិតជា​មានន័យ​ដែល​អាចធ្វើ​ឲ្យ​គម្រោង​មហា​បាតុកម្ម​ដ៏​ពុះកញ្ជ្រោល​របស់​គណបក្ស​ប្រឆាំង​ក្លាយ​ជា​ការតាំង​សមាធិ​វិញ​




Wednesday, August 28, 2013

Learning to Become Lifelong Global Citizens

Soveacha Ros
Northern Illinois University, soveacha2002@yahoo.com

Abstract
This study examines transition practices of four international male graduate students from
Cambodia pursuing social science degrees at Northern Illinois University (NIU). An
interview guide was designed and grounded in three questions: (1) How do informants
describe their academic and social experiences during their first year at NIU?; (2) What
adaptation resources do they have at their disposal (i.e. on NIU campus, in DeKalb and
neighbouring communities, social networks in Cambodia and America)? How do these
resources help them to adjust; (3) How do they view themselves as international students
at NIU? And, how does this view play a role in their adaptation process?
The analysis is drawn upon four individual in-depth interviews. Two informants have
been at NIU since August 2006 referred to as Senior 1 and Senior 2. The other two
participants have been at NIU since August 2007and are referred to as Junior 1 and
Junior 2.
Excerpts of critical markers accumulated from interviews are employed to emphasize key
themes in the data. Implications for teaching and learning in multicultural education
context and literature dealing with similar groups of students from South East Asia are
also discussed.
Download





Higher Education in Cambodia and the Atypical Example of the History Department at RUPP 2

Henri Locard
Royal University of Phnom Phenh, henrilocard@gmail.com
Tha Leang Ang

Royal University of Phnom Phenh, invite@tubely.com

Abstract
In the past few years, Cambodia has seen an explosion in the growth of Higher Education
that has been, to a large extent, absorbed by the dramatic rise in the number of private
Universities. There are now some 106 campuses across the country.
In the academic year, 2007-8, there were 110,090 bachelor degree students enrolled,
among which 46,395 were in public Universities and 63,695 in private ones, according to
Ministry of Education figures. There were also 15,802 Associate Degree students and
11,209 post –graduate students (over twice the number of the previous year).The vast
majority of students - even in state universities - pay fees of about $400 a year. More than
half of the 5,184 postgraduate students in Cambodian Higher Education Institutions
2006-2007 took an MBA or a related financial management course.
Enrolments are now over 12 times the number in 1996. Scholarships do not exist - only a
few of the best students are exonerated from paying those fees.
Unlike all other Departments of the Royal University of Phnom Penh (RUPP), the
History Department has not been renovated and is not connected to any other in the
region or in the West. Recruitment is low: there are only cohorts of about 30 students for
each of the 4 years. The Department is supposed to train upper secondary school teachers
for the entire country. It has 11 lecturers, 5 of whom have a Master. None have a PhD.
This subject is not very popular in Cambodia among students these days, as teachers are
poorly paid.

Download

THE POWER OF DIALOGUE: UNDERSTANDING DEVELOPMENTAL ORIGINS AND PROCESSES UNDERLYING MOTHER-CHILD CONVERSATIONS ABOUT EMOTIONAL EVENTS

Celia Hsiao
Graduate Program in Psychology
The School of Graduate and Postdoctoral Studies
The University of Western Ontario
London, Ontario, Canada
© Celia Hsiao 2011
       
         Mother-child emotion dialogues represent an integral medium through which
children’s autobiography develops. This study sought to understand the developmental
origins and processes underlying this co-construction process by examining the interrelations​​ between: mother-infant attachment relationships, maternal attachment
representations, maternal sensitivity during interactions in infancy, maternal affective
mindset during toddlerhood, and mother-child emotion dialogues.
         Our findings are consistent with past research on the links between the three
organized categories of mother-infant attachment relationships and later mother-child
emotion dialogues. Children in disorganized attachment relationships were found to
display a lack of consistent and coherent strategy during emotion communication with
their mothers. Our results also emphasize the important role of maternal state of mind
with regards to attachment in shaping emotion dialogues. Autonomous mothers coconstructed emotionally integrated and coherent narratives with their children, while nonautonomousmothers created stories that were less emotionally attuned and narratively
organized; furthermore, the unresolved/ disoriented classification was found to be
unrelated to mother-child emotion discourse. Finally, a mismatch in infant attachment
and maternal attachment representation was associated with a mismatch in
communication style during dyads’ shared conversations.
        While we failed to find support for the suggestion of maternal sensitivity and affective mindset as mediating the link between maternal attachment representation and affective mindset, we did find preliminary evidence of a moderating process. That is,​autonomous mothers exhibiting unexpectedly low levels of sensitivity during infancy tended to engage in dialogues that were less emotionally integrated and coherent.
        This study highlights the importance of maternal attachment representation in
how emotion-laden memories are recalled, interpreted, and verbalized. Results are
discussed in light of their implications for future work.
Download Foll text ទាញយក
Many Thanks to http://ir.lib.uwo.ca

Academic Ranking of World Universities 2013 released

15 AUGUST 2013 | BY 

Eastern institutions slow to make inroads into Shanghai Academic Ranking of World Universities table
Student in cap and gown crying
SOURCE: GETTY
Cause to celebrate? Asia has some way to go to establish itself as a power

View the Times Higher Education World University Rankings

The long-heralded shift of global academic power towards Asia appears to be happening at a glacial pace, if at all, according to this year’s Shanghai Jiao Tong university rankings.
Both the US and the UK have one fewer institution in the top 500 this year, but there was a better performance by some North American and European countries and little evidence of more Asian representation in the Academic Ranking of World Universities 2013.
There are now no Asian universities in the top 20 after the University of Tokyo was displaced by the Swiss Federal Institute of Technology Zurichat number 20.
China (which has 28 in the top 500), Taiwan (9), Hong Kong (5), Singapore (2), India (1) and Malaysia (1) all have the same number of universities in the table as last year.
South Korea (11) had one more institution than in 2012, but Japan (20) has one fewer.
Meanwhile, Canada (23), Germany (38) and Portugal (4) all grew their tally by one each.
There continues to be just a single country representative of Asia in the top 100 – Japan.
In the top 10, positions were largely unchanged, with Harvard Universitytopping the table, the University of Cambridge coming fifth, and theUniversity of Oxford 10th.
However, the University of California, Berkeley, rose from fourth to third, swapping places with the Massachusetts Institute of Technology.
The UK now has 37 universities in the top 500 after Swansea University dropped off the list. It has nine universities in the top 100, the same as last year, with University College London and Imperial College Londonremaining in 21st and 24th place respectively.
Lower down the table, some UK universities managed to improve their positions: the University of Bristol jumped six places to 64th; King’s College London moved up one to 67th; and the University of Nottinghamrose three places to 83rd. The US has 149 universities in the top 500, and 52 in the top 100, one fewer than last year.
For the first time the King Abdullah University of Science and Technology, founded in Saudi Arabia in 2009 with a $10 billion (£6.5 billion) endowment, has entered the table.
However, in the 401-500 sector of the list, it still has a long way to go to realise its ambition of being among the top 10 science and technology institutions by 2020.
The table is based on six, largely research-based, measures. It comes ahead of the launch of the Times Higher Education World University Rankings, which will be unveiled at the THE World Academic Summit on 3 October in Singapore.

Academic Ranking of World Universities 2013 - top 100

World RankInstitutionCountry
1Harvard UniversityUnited States
2Stanford UniversityUnited States
3University of California, BerkeleyUnited States
4Massachusetts Institute of Technology (MIT)United States
5University of CambridgeUnited Kingdom
6California Institute of TechnologyUnited States
7Princeton UniversityUnited States
8Columbia UniversityUnited States
9University of ChicagoUnited States
10University of OxfordUnited Kingdom
11Yale UniversityUnited States
12University of California, Los AngelesUnited States
13Cornell UniversityUnited States
14University of California, San DiegoUnited States
15University of PennsylvaniaUnited States
16University of WashingtonUnited States
17The Johns Hopkins UniversityUnited States
18University of California, San FranciscoUnited States
19University of Wisconsin - MadisonUnited States
20Swiss Federal Institute of Technology ZurichSwitzerland
21The University of TokyoJapan
21University College LondonUnited Kingdom
23University of Michigan - Ann ArborUnited States
24The Imperial College of Science, Technology and MedicineUnited Kingdom
25University of Illinois at Urbana-ChampaignUnited States
26Kyoto UniversityJapan
27New York UniversityUnited States
28University of TorontoCanada
29University of Minnesota, Twin CitiesUnited States
30Northwestern UniversityUnited States
31Duke UniversityUnited States
32Washington University in St. LouisUnited States
33University of Colorado at BoulderUnited States
34Rockefeller UniversityUnited States
35University of California, Santa BarbaraUnited States
36The University of Texas at AustinUnited States
37Pierre and Marie Curie University - Paris 6France
38University of Maryland, College ParkUnited States
39University of Paris Sud (Paris 11)France
40University of British ColumbiaCanada
41The University of ManchesterUnited Kingdom
42University of CopenhagenDenmark
43University of North Carolina at Chapel HillUnited States
44Karolinska InstituteSweden
45University of California, IrvineUnited States
46The University of Texas Southwestern Medical Center at DallasUnited States
47University of California, DavisUnited States
47University of Southern CaliforniaUnited States
49Vanderbilt UniversityUnited States
50Technical University MunichGermany
51The University of EdinburghUnited Kingdom
52Carnegie Mellon UniversityUnited States
52Utrecht UniversityNetherlands
54Pennsylvania State University - University ParkUnited States
54University of HeidelbergGermany
54University of MelbourneAustralia
57Purdue University - West LafayetteUnited States
58McGill UniversityCanada
59The Hebrew University of JerusalemIsrael
60University of ZurichSwitzerland
61Rutgers, The State University of New Jersey - New BrunswickUnited States
61University of MunichGermany
61University of PittsburghUnited States
64University of BristolUnited Kingdom
65The Ohio State University - ColumbusUnited States
66The Australian National UniversityAustralia
67Brown UniversityUnited States
67King’s College LondonUnited Kingdom
69University of GenevaSwitzerland
69University of OsloNorway
71Ecole Normale Superieure - ParisFrance
71University of FloridaUnited States
73Uppsala UniversitySweden
74Leiden UniversityNetherlands
75Boston UniversityUnited States
76University of HelsinkiFinland
77Technion-Israel Institute of TechnologyIsrael
78University of ArizonaUnited States
79Arizona State University - TempeUnited States
79Moscow State UniversityRussia
81Aarhus UniversityDenmark
82Stockholm UniversitySweden
83University of BaselSwitzerland
83University of NottinghamUnited Kingdom
85Ghent UniversityBelgium
85Indiana University BloomingtonUnited States
85Osaka UniversityJapan
85The University of QueenslandAustralia
85University of UtahUnited States
90University of RochesterUnited States
91The University of Western AustraliaAustralia
92McMaster UniversityCanada
92Michigan State UniversityUnited States
92Rice UniversityUnited States
92University of GroningenNetherlands
92Weizmann Institute of ScienceIsrael
97University of StrasbourgFrance
97University of SydneyAustralia
99Case Western Reserve UniversityUnited States
100University of FreiburgGermany