តម្លៃនៃគ្រូបង្រៀនម្នាក់ !
លិខិតមិត្តអ្នកអាន
ដោយ ធុល វិសាល (ដកស្រង់និងកែសម្រួលពីជីវិតគ្រូបង្រៀនម្នាក់)
អត្ថបទនេះគោរពផ្ញើជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូអ្នកគ្រូទាំងអស់ទូទាំងប្រទេស
មានលោកគ្រូ គណិតវិទ្យាថ្នាក់វិទ្យាល័យម្នាក់ មានលទ្ធភាពត្រឹមជិះកង់ទៅបង្រៀនសិស្សប៉ុណ្ណោះ ខណ:សិស្សគាត់ភាគច្រើនជិះម៉ូតូទៅរៀន។ លោកគ្រូមានអត្តចរិតស្លូតបូត ស្រលាញ់ការបង្រៀន និងចង់ឃើញកូនសិស្សគាត់រៀនសូត្រ ចេះចាំណាស់។ លោកគ្រូមិនបង្រៀនគួរទេ គាត់ថាម៉ោងបង្រៀននៅក្នុងថ្នាក់ ល្មមគ្រប់គ្រាន់អោយគាត់បង្រៀនសិស្សគាត់អោយចេះបាន។ ពេលម៉ោងបង្រៀនគាត់យកចិត្តទុកដាក់ណាស់ និងខិតខំធ្វើយ៉ាងណាអោយសិស្សចេះ។ គាត់មិនដែលបន្ទោស ឬស្តីអោយសិស្សណាម្នាក់ឡើយ។
តែផ្ទុយទៅវិញសិស្សរបស់គាត់ មិនយកចិត្តទុកដាក់នឹងការបង្រៀនរបស់គាត់ទេ។ ថ្ងៃមួយគាត់ដាក់កិច្ចការផ្ទះ អោយសិស្សរបស់គាត់ធ្វើ។ នៅពេលដល់ថ្ងៃប្រគល់កិច្ចការផ្ទះ មានសិស្សតែពាក់កណ្តាលប៉ុណ្ណោះដែលបានធ្វើ។ សិស្សផ្សេងទៀតមិនរវីរវល់ធ្វើឡើយ ព្រោះដោយសារអត្តចរិកស្លូតបូត និងមិនហ៊ានស្តីអោយសិស្សខ្លួនឯងរបស់គាត់។
ថ្ងៃនេះគាត់បានសំរេចចិត្ត ផ្តល់មេរៀនជីវិតខ្លះដល់សិស្សរបស់គាត់។ គាត់បានហៅសិស្សដែលមិនបានធ្វើកិច្ចការផ្ទះទាំងអស់ឈរតំរង់ជួរមុខក្តារខៀន។ បន្ទាប់មកគាត់អង្គុយពីមុខសិស្សទាំងនោះ គាត់បានយកដៃទះមុខខ្លួនឯងពីរកំផ្លៀង ។ បន្ទាប់មកទៀតគាត់បញ្ជាអោយសិស្សដែលឈរនោះ ត្រូវទះមុខគាត់ម្នាក់ថែមមួយកំផ្លៀងទៀត។ កូនសិស្សទាំងអស់មានការស្ទាក់ស្ទើរយ៉ាងខ្លាំង និងចង់ដឹងពីមូលហេតុដែលគ្រូខ្លួនធ្វើបែបនេះ។ គាត់បានបញ្ជាដាច់ខាត សិស្សដែលមិនបានធ្វើកិច្ចការផ្ទះទាំងអស់ត្រូវតែទះមុខគាត់។
បន្ទាប់ពីសិស្សទាំងអស់ទះកំផ្លៀងលោកគ្រូហើយ លោកគ្រូបាននិយាយថា ចាប់ពីថ្ងៃនេះទៅ នៅពេលកូនសិស្សណាម្នាក់មិនធ្វើកិច្ចការផ្ទះ «គឺជាកំហុសរបស់គ្រូ»។ ហេតុនេះគាត់តម្រូវអោយសិស្ស ត្រូវទះកំផ្លៀងគាត់ ដើម្បីជាការសុំទោសដល់អាណាព្យាបាលសិស្ស សិស្ស និងវិជ្ជាជីវៈខ្លួនឯង។ ទឹកភ្នែកសិស្សក្នុងថ្នាក់ក៏បានហូរមក ហើយសិស្សទាំងនោះក៏បានលើកដៃសំពះសុំទោសលោកគ្រូគ្រប់គ្នា។
ចាប់តាំងពីថ្ងៃនោះមក ឥរិយាបថសិស្សរបស់គាត់បានផ្លាស់ប្តូរ ហើយសិស្សគាត់មួយចំនួនធំមិនត្រឹមតែក្លាយជាសិស្សពូកែទូទាំងសាលាថ្នាក់ខេត្ត ថ្នាក់ជាតិប៉ុណ្ណោះទេ ពួកគេក៏បានអាហារូបករណ៍ទៅរៀនបរទេសថែមទៀតផង៕
ដកស្រង់ការផ្សាយទាំងស្រុងពី សារព័ត៌មានថ្មីៗ