ស្វាយរៀងៈ បន្ទាប់ពីកាន់តំណែងជាអភិបាលស្រុក រមាសហែកដ៏ចម្រូងចម្រាស់រឿងដីធ្លី មិនទាន់ទាំងបាន១ឆ្នាំ កន្លះស្រួលបួលផង នៅទីបំផុតលោក ហែន សាគុណ ត្រូវបានប្រកាស់ប្ដូតំណែងនៅព្រឹកថ្ងៃទី៧ ខែមីនា នៅក្នុង ពិធីប្រថុចញ៉ុចមួយ នៅសាលាស្រុករមាសហែកក្រោមអធិបតីភាព របស់លោកអភិបាលខេត្តស្វាយរៀងជៀង អំ។
នៅក្នុងពិធីប្រកាស់ប្លាស់ប្ដូអភិបាលស្រុករមាសហែក ដែលមានរយៈពេលមួយដង្ហើមចង្រិតនេះ លោក ហែន សា គុណ ត្រូវបានផ្ទេភារកិច្ចពីអភិបាលស្រុករមាសហែក ឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង ជំនួសដោយ លោក ពេញ ជា ដែលជាអនុមន្រ្តីថ្នាក់លេខ១០ អភិបាលរងស្រុកស្វាយទាប ឲ្យមកបម្រើការជាអភិបាល នៃ គណៈអភិបាលស្រុករមាសហែកវិញ។
យោងតាមប្រភពពីមន្រ្តីម្នាក់ ដែលស្និទ្ធិ និងលោក ហែន សាគុណ បានប្រាប់ឲ្យដឹងថា ការប្រកាសប្លាស់ប្ដូនេះ គឺ វាឆាប់រហ័សពេក ព្រោះគេទើបតែជូនដំណឹងឲ្យលោក ហែន សាគុណ ដឹងតែពីរថ្ងៃប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ លោក ហែន សាគុណ ដែលកំពុងតែមានបញ្ហាសុខភាពស្រាប់ផងនោះ ពិបាកនិងទប់អារម្មណ៍បានណាស់ ទៅ និងការប្លាស់ប្ដូរ ដ៏ឆាប់រហ័សនេះ ក៏ប៉ុន្តែលោកត្រូវបានលួងលោមដោយកូនស្រីម្នាក់ ដែលជិតនិងរៀបអាពាហ៍ ពិពាហ៍នៅពេលខាងមុខនេះ ឲ្យគាត់ប្រឹងទប់អារម្មណ៍នៅក្នុងពិធីប្រកាសប្ដូរតំណែង ។
ពាក់ព័ន្ធទៅនិងការផ្ទេតំណែងអភិបាលស្រុករមាសហែកនេះ លោក អភិបាលខេត្តស្វាយរៀង ជៀង អំ មិនអាច សុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនិងការផ្ទេរតំណែងនេះ ថាតើការផ្លាស់ប្ដូនេះ ដោយសារបញ្ហាកំហុសការងារ ឬ យ៉ាងណានោះ។
ក៏ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់របស់ខេត្តស្វាយរៀងម្នាក់ បានប្រាប់ឲ្យដឹងថា ការផ្លាស់ប្ដូរតំណែងនេះ គឺលោក ហែន សាគុណ មិនមានកំហុសអ្វីមួយនោះទេ ការផ្លាស់ប្ដូរនេះ ដោយសារតែលោក ហែន សាគុណ មានបញ្ហាសុខភាព មិនប្រក្រតីប៉ុណ្ណោះ។
តាមប្រភពពីមន្រ្តីខ្លះបានប្រាប់ថា មានមូលហេតុមួយចំនួន ដែលធ្វើឲ្យមានការប្លាស់ប្ដូនេះ ទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុដ៏សំខាន់ទី២នោះ ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់កន្លងមកក្នុងចំណោមក្រុង២ និងស្រុក៦ របស់ខេត្តស្វាយរៀង មានតែស្រុករមាសហែកមួយគត់ ដែល បានបាត់បង់អាសនៈក្រុមប្រឹក្សាឃុំអស់ចំនួន ៨អាសនៈទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុស ត្រូវដំបូងគេ គឺអភិបាលស្រុកនេះឯង ហើយគម្រោងការផ្លាស់ប្ដូនេះ គឺយូរណាស់មកហើយ ពោលតាំងពីក្រោយ ការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ៕

No comments:
Post a Comment