ស្វាយរៀងៈ ក្រោយពីមានរឿងចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងការកាត់ដីធ្លី របស់បញ្ជាការដ្ឋានលក់ និង ការមិន សូវមានមុខនៅទីបញ្ជាការដ្ឋាន ព្រមទាំងមិនស្ដាប់មេកើយផងនោះ នៅទីបំផុត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុករមាសហែក និងស្រុកស្វាយទាប ត្រូវបានដកហូតតំណែងហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថ ខេត្តស្វាយរៀងម្នាក់ បានលួចបង្ហើបឲ្យដឹងថា មេបញ្ជាការកង រាជអាវុធហត្ថ ស្រុករមាសហែក លោក ទឹម វណ្ណិ និងលោក អូត ចាន់គុណា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក ស្វាយទាប ត្រូវបានដកហូតពីតំណែងហើយ កាលពីទី១៤ ខែមីនា កន្លងទៅថ្មីៗនេះ ដោយលិខិតដកហូតតំ ណែងនោះ បានបង្គាប់បញ្ជាឲ្យមន្រ្តីទាំងពីរខាងលើមកបង្ហាញមុខនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយ រៀងរាល់ម៉ោងធ្វើការ។
ប្រភពមន្រ្តីខាងលើបានបន្តថា មូលហេតុនៃការដកហូតតំណែងមន្រ្តីទាំងពីរខាងលើនេះ គឺដោយសារតែមេបញ្ជា ការកងរាជអាវុធហត្ថស្រុករមាសហែក លោក ទឹម វណ្ណិ វាពាក់ព័ន្ធទៅនិងការកាត់ដីបន្ទាយលក់ ដែលការកាត់ដី បន្ទាយមួយផ្នែកលក់នេះ វាទើបតែបែកធ្លាយ ខណៈដែលម្ចាស់ដីគេ បានមកធ្វើរបងហើយពេលនោះ មន្រ្តីជាន់ ខ្ពស់កងរាជអាវុធហត្ថឃើញក៏សួរនាំ ទើបបែកធ្លាយ ហើយក៏មានការស្នើសុំដកតំណែងនេះ តែម្ដងទៅ ដោយ ឡែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយទាប គឺលោក អូត ចាន់គុណា ការដកតំណែងរបស់លោក ដោយ សារតែលោកមិនសូវបានបង្ហាញមុខនៅបញ្ជាការដ្ឋានស្រុក ព្រមទាំងអនុវត្តន៍ភារកិច្ចខ្វះការទទួលខុសត្រូវ ជាពិ សេសទៅទៀតនោះ លោកហាក់ដូចជាមិនគោរពបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ពាក់ព័ន្ធទៅនិងការដកហូតតំណែងនេះ លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្វាយរៀង បានទទួលស្គាល់ថា លោកពិតជាបានស្នើទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តម សេនីយ៏ សៅ សុខា ឲ្យដកតំណែងមន្រ្តីទាំងពីរខាងលើពិតប្រាកដមែន។
លោកបានថ្លែងថា « មន្រ្តីទាំងពីរខាងលើត្រូវបានដកហូតតំណែងកាលពីថ្ងៃ១៤ កន្លងទៅនេះ ដោយបង្គាប់ឲ្យមក បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំទទួលភារកិច្ចថ្មី ក៏ប៉ុន្តែមានតែលោក ទឹម វណ្ណិ ម្នាក់ទេ ដែលមកបង្ហាញមុខនៅទីបញ្ជាការដ្ឋាន ចំណែកលោក អូត ចាន់គុណា មិនដែលមកបង្ហាញមុខនៅបញ្ជាការដ្ឋាន ទេ»។
ទោះជាយ៉ាងណាក៏ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មិនបានប្រាប់ពីមូលហេតុ នៃការ ដកហូតតំណែងមន្រ្តីទាំងពីខាងលើនោះទេ ដោយលោកបានចាត់ទុកការផ្លាស់ប្ដូរតំណែងនេះថា វាជារឿងធម្មតា របស់មន្រ្តីរាជការ ហើយវាក៏មិនទៀងទាត់ដែរ ក្នុងនោះសូម្បីតែរូបលោកក៏មិនប្រាកដថា អាចនិងកាន់តំណែងមេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង រហូតដល់ពេលណាដែរ។
បើតាមលោក សាន្ត ប៊ុនថាន មេបញ្ជការស្រុកទាំងពីរនេះ មិនទាន់មានការតែងតាំងថ្មីនៅឡើយទេ ដោយមេបញ្ជា ការរងស្រុកម្នាក់ ទទួលបន្ទុកជាមេបញ្ជាការស្ដីទីបណ្ដោះអាសន្ន ចំណែកតំណែងមេបញ្ជាការ គឺរង់ចាំការប្រជុំ វាយតម្លៃពីគណៈបញ្ជាការកងរាជអាវុធហត្ថខេត្តរូចរាល់សិន ទើបស្នើសុំទៅថ្នាក់លើ ដើម្បីតែងតាំងមន្រ្តីនោះ ជា មេបញ្ជាការ៕
No comments:
Post a Comment