ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក្នុងពិធីប្រកាសលទ្ធផលការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ២០១៣
|
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០១៣ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ សម័យប្រឡងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ នៅវិទ្យាល័យ ព្រះមុនីវង្ស ខេត្តបាត់ដំបង ដែលមានបេក្ខជនសិស្សប្រឡងមកពីរាជធានី-ខេត្ត ទាំង ២៤សរុបចំនួន ៤៨០នាក់ ក្នុងនោះស្រី ២០៣នាក់។
ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែ គឺជារង្វាស់នូវចំណេះដឹងរបស់សិស្សានុសិស្សក្នុងការលើកកម្ពស់គុណភាពអប់រំ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់។
ជាលទ្ធផលនៃការប្រឡងខាងលើនេះបេក្ខជនសិស្សបានប្រឡងជាប់ជាជ័យលាភីមានចំនួន៦០នាក់ លើមុខវិជ្ជាទាំងបីកម្រិតសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ រួមមាន ៖
- សិស្សជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី ៩ចំនួន ១០នាក់
- សិស្សជ័យលាភីផ្នែកគណិតវិទ្យាថ្នាក់ទី ៩ចំនួន ១០នាក់
- សិស្សជ័យលាភីផ្នែករូបវិទ្យាថ្នាក់ទី ៩ចំនួន ១០នាក់
- សិស្សជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី ១២ចំនួន ១០នាក់
- សិស្សជ័យលាភីផ្នែកគណិតវិទ្យាថ្នាក់ទី ១២ចំនួន ១០នាក់
- សិស្សជ័យលាភីផ្នែករូបវិទ្យាថ្នាក់ទី ១២ចំនួន ១០នាក់
ការប្រកាសលទ្ធផលសិស្សជ័យលាភី និងចែករង្វាន់ បានប្រារព្ធធ្វើនៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងពិធីនេះដែរ ឯកឧត្ដម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្ដល់ថវិការបស់រាជរដ្ឋាភិបាលសម្រាប់លើកទឹកចិត្តដល់សិស្សជ័យលាភីទាំង ២កម្រិត ៖
- លេខ ១ ទទួលបាន ៨០០ ០០០រៀល
- លេខ ២ ទទួលបាន ៧៧០ ០០០រៀល
- លេខ ៣ ទទួលបាន ៧៤០ ០០០រៀល
- លេខ ៤ ទទួលបាន ៧១០ ០០០រៀល
- លេខ ៥ ទទួលបាន ៦៨០ ០០០រៀល
- លេខ ៦ ទទួលបាន ៦៥០ ០០០រៀល
- លេខ ៧ ទទួលបាន ៦២០ ០០០រៀល
- លេខ ៨ ទទួលបាន ៥៩០ ០០០រៀល
- លេខ ៩ ទទួលបាន ៥៦០ ០០០រៀល
- លេខ ១០ ទទួលបាន ៥៣០ ០០០រៀល
ដោយឡែកចំពោះ ៖
- សិស្សជ័យលាភីលេខ ១ ទាំងបីមុខវិជ្ជាសម្រាប់ថ្នាក់ទី ១២ ក្នុងមួយនាក់ទទួលបាន iPaid4 ១ ជាអំណោយរបស់សាកលវិទ្យាល័យហ្សាម៉ាន់។
- សិស្សជ័យលាភីលេខ ១ ទាំងបីមុខវិជ្ជាសម្រាប់ថ្នាក់ទី ៩ ក្នុងមួយនាក់ទទួលបានកុំព្យូទ័រ Laptop ១ ជាអំណោយរបស់គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ នៃក្រសួងអប់រំ យុវជន និងកីឡា។
- សាកលវិទ្យាល័យមេគង្គកម្ពុជា នឹងផ្ដល់អាហារូបករណ៍ ១០០% រយៈពេល ៤ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់សិស្សជ័យលាភីទាំងបីមុខវិជ្ជាសម្រាប់ថ្នាក់ទី១២ ចាប់ពីលេខ ១ ដល់លេខ ១០ ។
- មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឧបត្ថម្ភថវិកាដល់សិស្សជ័យលាភីលេខ ២ គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់ (ថ្នាក់ទី ៩ និងថ្នាក់ទី ១២) ក្នុងមួយនាក់ទទួលបាន ២០០ ដុល្លារសហរដ្ឋ-អាមេរិក និង សិស្សជ័យលាភីលេខ ៣ គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់ (ថ្នាក់ទី ៩ និងថ្នាក់ទី ១២) ក្នុងមួយនាក់ទទួលបាន ១០០ ដុល្លារសហរដ្ឋអាមេរិក ។
- វិទ្យាស្ថាន អេសភី ក្លេម៉ង់ បានឧបត្ថម្ភថវិកាដល់សិស្សជ័យលាភីលេខ ២ គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់ (ថ្នាក់ទី ៩ និងថ្នាក់ទី ១២) ក្នុងមួយនាក់ទទួលបាន ៥០ដុល្លារសហរដ្ឋអាមេរិក ។
|
No comments:
Post a Comment