Tuesday, April 16, 2013

សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ



នៅ​ក្នុង​សំណុំរឿង​ព្រំដែន​ខ្មែរ-ថៃ​នេះ វិទ្យុបារាំង​អន្តរជាតិ (RFI) ​នឹងនាំ​មកជូន​លោកអ្នក​ នូវ​ព័ត៌មាន​​ថ្មីៗ ទាក់ទង​នឹង​សភាពការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន និង​​ដំណើរការ​ក្តី​នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។
នៅ​ពេលនេះ ការប្រឈមមុខ​ដាក់​គ្នា​តាមផ្លូវ​យោធា នៅ​តែ​បន្ត​កើតមាន​​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ។ កាល​ពី​ចុងខែ​មេសា ២០១១ រដ្ឋាភិបាល​កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ជាផ្លូវការ ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ ធ្វើ​ការ​បកស្រាយ​ឡើងវិញ​អំពី​អត្ថន័យ​នៃ​សេចក្តី​សម្រេច កាល​ពី​ឆ្នាំ​១៩៦២។ ក្នុង​ពេល​ជាមួយ​គ្នា​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ផងដែរ​ឲ្យ​តុលាការ​ចាត់វិធានការ​បណ្តោះអាសន្ន ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។
 
ព័ត៌មាន​ស្តីពី​វិបត្តិព្រំដែន​
ពលរដ្ឋខ្មែរ​នៅ​ព្រំដែនជម្លៀសខ្លួន​គេច​ចេញ​ពី​ជម្លោះ​ផ្លូវអាវុធរវាង​ទាហានថៃ និង​ខ្មែរ
13/04/2013 កម្ពុជា

ពលរដ្ឋថៃ​តាម​ព្រំដែន​ត្រៀម​ជម្លៀសខ្លួន កម្ពុជា​កម្រិត​ការផ្សាយ​ព័ត៌មាន​ព្រំដែន

កាសែត​ថៃ​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ថៃ​នៅ​តាម​ជាយដែន​ក្បែរ​ប្រាសាទព្រះវិហារ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ជម្លៀស​ខ្លួន​ក្នុងករណី​ដែលមាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​តាម​ជាយដែន។ ការ​ត្រៀមខ្លួន​នេះ​បាន​កើត​ឡើង ខណៈ​ដែល​តុលាការអន្តរជាតិ​ក្រុងឡាអេ​ត្រៀម​បើកសវនាការ​ដើម្បី​បកស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ឡើងវិញ​ស្តីពី​ជម្លោះ​ប្រាសាទព្រះវិហារ។
លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​​ ថ្ងៃ​ទី​ ៩ មេសា
10/04/2013 កម្ពុជា

កម្ពុជា​ចេញ​ដំណើរ​ទៅ​តុលាការ​ឡាអេ​ជាមួយ​ក្តី​សង្ឃឹម

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាន​​ដឹក​នាំ​ប្រតិភូ​​អ្នកច្បាប់​កម្ពុជា​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃទីក្រុង​ឡាអេ​ហើយ​កាលល​ពី​យប់​ថ្ងៃអង្គារ​ម្សិលមិញ។ នៅ​មុន​ឡើង​យន្តហោះ​ពី​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​អះអាង​យ៉ាង​មុតមាំ​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ​នេះ។
ប្រាសាទព្រះវិហារ
03/04/2013 កម្ពុជា-ថៃ

សវនាការ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​ ត្រូវផ្សាយ​ផ្ទាល់​

ដំណើរការ​​សវនាការលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ​ដែល​ប្តឹង​ដោយ​កម្ពុជា​នោះ នឹង​ត្រូវផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធអ៊ីនថឺនេត ក្នុង​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ភាគី​កម្ពុជា និង​ថៃ​មាន​រយៈពេល​២ដង ​ដើម្បី​ធ្វើ​អំណះអំណាង​ផ្ទាល់មាត់​ក្នុង​រយៈ​ពេល​ដំណើរការ​សវនាការ​នេះ​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃ​ទី​១៩​មេសា។
មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ
28/03/2013 កម្ពុជា

រដ្ឋាភិបាល​ព្រមាន​ប្តឹង​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ជុំវិញ​ការផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

ក្នុងសន្និសីទកាសែត នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ថា បញ្ហា​ព្រំដែន ​ជា​បញ្ហា​សន្តិសុខ​ជាតិ ហើយ​ដំណើរការ​កំណត់ព្រំដែន ជាមួយ​ប្រទេសជិតខាង ជាពិសេស​នៅព្រំដែន​កម្ពុជា និង​ថៃ មិនបាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី សូម្បីតែ​មួយមីលីម៉ែត្រ​ឡើយ។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បាន​ប្រកាស​ព្រមានថា រដ្ឋាភិបាល​អាចនឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ដោយ​ប្តឹង​អ្នកកាសែត​វិទ្យុអាស៊ីសេរី ទៅកាន់​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ពីរឿង​ព្រំដែន​កម្ពុជា-ថៃ។
ប្រាសាទ​ព្រះវិហារ
26/02/2013 កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

មេដឹកនាំ​យោធា​កម្ពុជា-ថៃ​ ស្វែងរក​ការ​ធានា​សន្តិសុខ​ព្រំដែន​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ​និង​ថៃ​បាន​ដឹកនាំ​ប្រតិភូជួប​គ្នា ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ​កុម្ភៈ​ដើម្បី​សន្យា​រក្សា​ភាព​ស្ងប់​ស្ងាត់​អោយ​បាន​នៅ​តាម​ព្រំដែន។ ការ​ជួប​គ្នា​នេះ​មាន​សារៈសំខាន់ ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ​នឹង​សម្រេច​លើ​បណ្តឹង​របស់​កម្ពុជា ដែល​ស្នើ​អោយ​តុលាការ​អន្តរជាតិ​នេះ​បកស្រាយ​សាលក្រម​ឆ្នាំ​ ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ នៅ​ពាក់កណ្តាល​ខែ​មេសា​ ខាងមុខ​នេះ។
ទាហាន​ខ្មែរ​នៅ​​ប្រាសាទ​ព្រះវិហារ
24/02/2013 កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

ក្រុម​ជ្រុល​និយម​ថៃ​ផ្តើម​ធ្វើ​ចលនា​នៅ​តាម​ព្រំដែន​

ភ្លាមៗ​ក្រោយពី​​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ ​ស្នើ​ឲ្យ​​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ឈរជើង​​តាម​​ព្រំដែន​ប្រុងប្រយ័ត្ន​ ក្រុម​ប្រឆាំង​​ជ្រុល​និយម​​ថៃ​​ក៏បាន​​ផ្តើម​ធ្វើ​​សកម្មភាព​ នៅ​តាម​​ព្រំដែន​​មែន។
កងទ័ព​ខ្មែរ​នៅ​​ប្រាសាទ​ព្រះ​វិហារ​ កាល​ពី​ដើម​ឆ្នាំ​ ២០១១
23/02/2013 កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

កម្ពុជា​ត្រៀម​ទប់ទល់​ពួក​ជ្រុលនិយម​ថៃ​ពេល​បកស្រាយ​សាលក្រម​ឆ្នាំ​ ១៩៦២​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​នៅតាម​ព្រំដែន​ព្រះវិហារ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​សភាពការណ៍​អាក្រក់​ណាមួយ ​ដែល​អាច​កើតឡើង​ជាយថាហេតុ ​ដោយសារ​ពួក​ជ្រុលនិយម​ថៃ។
វេរ៉ា ស៊ុមខ្វាមឃីត សកម្មជន​អាវលឿង​ថៃ​ ដែល​ត្រូវ​តុលាការ​កម្ពុជា​ផ្តន្ទាទោស​ពី​បទ​ឆ្លងដែន​ខុសច្បាប់ និង​បទ​ចារកម្ម
10/01/2013 កម្ពុជា-ថៃ

លោក​ហ៊ុន សែន​ស្នើ​ក្រសួង​យុត្តិធម៌​ពិចារណា​បន្ធូរបន្ថយ​ទោស​ថៃ​អាវ​លឿង

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​ នាយករដ្ឋមន្ត្រី​ថៃ​ បាន​ធ្វើ​លិខិត​ស្នើសុំ​​អន្តរាគមន៍​​ជាថ្មីម្តងទៀត​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អោយ​​ពិចារណា​អំពី​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ដល់​សកម្ម​ជន​ថៃ​អាវ​លឿង​២​នាក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​អោយ​ក្រសួង​យុត្តិធម៌​ពិចារណា​លើការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថៃ​នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធ
08/01/2013 កម្ពុជា

លោកខៀកាញារីទ្ធ៖កម្ពុជា​ចាស់​ទុំ​ជាង​ថៃ​ក្នុង​ដំណោះស្រាយ​ព្រំដែន​

មន្ត្រី​​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​កម្ពុជា​​បាន​​អត្ថាធិប្បាយ​​រិះគន់​​ថៃ​​ថា​ ថៃ​​នៅ​​មាន​ភាព​​ចាស់ទុំ​​តិច​​ជាង​​កម្ពុជា​​​ក្នុង​​ដំណោះស្រាយ​​កិច្ច​ការ​​ព្រំដែន​។​
ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨
05/01/2013 កម្ពុជា-ថៃ

បញ្ហា​ព្រះវិហារ៖ កម្ពុជា​ត្រជាក់ ថៃ​ឡើង​កម្តៅ

ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចូលរួម​សវនាការ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​មេសា​ខាងមុខ​នេះ នយោបាយ​ប្រទេស​ថៃ​បាន​ឡើង​កម្តៅ​ជា​ថ្មី។
ស្វែងយល់អំពីតុលាការយុត្តិធម៌​អន្តរជាតិ
Syndicate contentបទវិភាគ
ការដកកងទ័ព​ចេញពី​តំបន់​ជម្លោះ​មិនមែន​ជារឿង​ងាយស្រួល​
23/07/2011 -ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ
Syndicate contentបទសម្ភាសន៍​

No comments:

Post a Comment