ឆាកឈុតសោកនាដកម្មក្នុងសម័យខ្មែរក្រហម
©rfi- បួណា
ដោយ ប៉ែន បូណា
ការប៉ះសម្តីគ្នាដ៏ខ្លាំងមួយបានកើតឡើងនៅចុងសប្តាហ៍នេះរវាងលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្ស៊ី ប្រកាសថា លោកនឹងចាប់នាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៅកាត់ទោសប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានតបវិញថា សង្គ្រាមផ្ទៃក្នុងនឹងកើតឡើងជាថ្មីប្រសិនបើបក្សប្រឆាំងនេះឈ្នះឆ្នោតនិងធ្វើបែបនេះមែន។ នេះជាសារដែលបញ្ជាក់ថា វប្បធម៌ហិង្សានៅមិនទាន់ទៅណាឆ្ងាយពីឆាកនយោបាយកម្ពុជានៅឡើយទេ។
បើទោះបីជាវប្បធម៌ប្រជាធិបតេយ្យបានចាក់ឫសក្នុងប្រទេសកម្ពុជាអស់រយៈពេលពីរទសវត្សរ៍ហើយក៏ដោយ ក៏អ្នកនយោបាយខ្មែរហាក់នៅមិនទាន់ស៊ាំនឹងវប្បធម៌ថ្មីនេះនៅឡើយទេ។ គំនុំសងសឹក និងការគំរាមកំហែងដែលអាចឈានដល់ការផ្ទុះសង្គ្រាមហាក់នៅតែជាបច្ចុប្បន្នភាពនយោបាយនៅឡើយ។
សង្គ្រាមពាក្យសម្តីដែលបានផ្ទុះឡើងមួយឈុតថ្មីទៀត រវាងមេដឹកនាំបក្សប្រឆាំង និងបក្សកាន់អំណាចនៅចុងសប្តាហ៍នេះគឺជាឧទាហរណ៍ស្រាប់។ ថ្លែងពីក្រៅប្រទេស កាលពីថ្ងៃទី១៧មេសា លោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រកាសថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបច្ចុប្បន្នមួយចំនួនរួមទាំងនាយករដ្ឋមន្ត្រីផង ដែលលោកហៅថាជា«ឧក្រិដ្ឋជន» ឬជាអតីតមេដឹកនាំខ្មែរក្រហមនោះ នឹងត្រូវនាំខ្លួនទៅកាត់ទោសប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនាខែកក្កដាខាងមុខ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកវិញដោយបានហៅលោក សម រង្ស៊ី ថាកំពុងប្រើយុទ្ធសាស្ត្រ«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលជានយោបាយដ៏គ្រោះថ្នាក់បំផុតមួយ។ ប្រមុខដឹកនាំរដ្ឋាភិបាលបក្សកាន់អំណាចបានព្រមានតបវិញថា នេះជាសញ្ញានៃការផ្ទុះសង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ប្រសិនបើបក្សប្រឆាំងឈ្នះឆ្នោត ពីព្រោះគ្មានអ្នកណាអនុញ្ញាតឲ្យលោក សម រង្ស៊ី ធ្វើបែបនេះដោយងាយនោះឡើយ។
ជាការពិត នេះគ្រាន់តែជាសារនយោបាយដើម្បីគៀងគររកការគាំទ្រនៅមុនពេលបោះឆ្នោតតែប៉ុណ្ណោះ។ ភាពហិង្សាពាក្យសម្តីពេលជិតបោះឆ្នោតមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសកម្ពុជា ទោះបីជាអំពើហិង្សាលើរាងកាយបានថយចុះយ៉ាងខ្លាំងក៏ដោយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សារនយោបាយដែលបង្កប់ដោយភាពជាសត្រូវនឹងគ្នា ស៊ីសាច់ហុតឈាម នៅតែយុទ្ធសាស្ត្រដែលអ្នកនយោបាយខ្មែរប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ដដែល។
ជាក់ស្តែង វាមិនមែនជារឿងចៃដន្យទេដែលលោកសម រង្ស៊ី ផ្ញើសារនយោបាយធ្ងន់ធ្ងរទៅកាន់មេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននៅពេលនេះ។ សារបែបនេះត្រូវបានលោកសម រង្ស៊ី រំពឹងថាអាចធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងពេញចិត្តហើយបន្តការគាំទ្រនយោបាយរបស់ខ្លួន ដើម្បីទម្លាក់មេដឹកនាំបច្ចុប្បន្នចេញពីអំណាច។ រីឯការព្រមានរបស់លោកយករដ្ឋមន្ត្រី ហ៊ុន សែន អំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមក៏មិនមែនជារឿងចៃដន្យដែរ ពីព្រោះសង្គ្រាមជាអ្វីដែលពលរដ្ឋខ្មែរឆ្អែតឆ្អន់ ហើយខ្លាចរអាមិនប្រាថ្នាចង់ជួបទៀតឡើយ។
ហេតុដូច្នេះហើយបានជាបក្សកាន់អំណាចតែងលើកឡើងជាញឹកញាប់ថា ការប្តូររដ្ឋាភិបាលមានន័យស្មើនឹងការរុញច្រានប្រទេសជាតិឲ្យធ្លាក់ក្នុងភាពវឹកវរ ឬក្នុងភ្លើងសង្គ្រាមសាជាថ្មី ដូចដែលប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយ។ ដូច្នេះ ប្រសិនបើគេវិភាគទៅលើអត្ថន័យនៃសារនយោបាយរបស់គណបក្សធំៗទាំងពីរ ដែលកំពុងប្រជែងអំណាច គេនឹងឃើញយ៉ាងច្បាស់នូវរូបភាពនៃវប្បធម៌ហិង្សាដែលបង្កប់ក្នុងសារនយោបាយទាំងនោះ។
ក្រុមអ្នកវិភាគនយោបាយប្រទេសកម្ពុជាបានមើលឃើញថា ប្រទេសមួយដែលទើបតែងើបចេញពីភ្លើងសង្គ្រាម និងរបបកាប់សម្លាប់មនុស្សយ៉ាងរង្គាល ដូចជាកម្ពុជា ការកសាងវប្បធម៌សន្តិភាព គឺជាបេសកកម្មចាំបាច់ដំបូងគេដែលត្រូវបំពេញ។ អ្នកនយោបាយមានតួនាទីនាំមុខគេនៅក្នុងបេសកកម្មនេះ។ ដូច្នេះ ជំនួសឲ្យសារនយោបាយដែលបង្កប់ដោយន័យហិង្សាគួរឲ្យព្រឺខ្លាច អ្នកនយោបាយខ្មែរគួរតែប្រណាំងគ្នាបង្ហាញសមត្ថភាពនៃការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋវិញម្តង។
ប្រជាពលរដ្ឋខ្មែរក៏ត្រូវចូលរួមក្នុងការកសាងវប្បធម៌សន្តិភាពដែរ គឺចូលរួមតាមរយៈការផ្តល់ពិន្ទុល្អដល់អ្នកនយោបាយណាដែលមានសមត្ថភាពកសាងវប្បធម៌សន្តិភាព និងវប្បធម៌ប្រជាធិបតេយ្យក្នុងប្រទេស ជាជាងការផ្តល់តម្លៃទៅលើនយោបាយដំឡើងសាច់ដុំ និង នយោបាយ«ស៊ីសាច់ហុតឈាម»។ ពិន្ទុរបស់អ្នកបោះឆ្នោតគឺជាឱសថដ៏ស័ក្តិសិទ្ធិដើម្បីកែលម្អចរិតអ្នកនយោបាយឆ្ពោះទៅរកវប្បធម៌សន្តិភាព៕
ចម្លងការផ្សាយទាំងស្រុងពី៖ វិទ្យុបារាំងខេមរភាសា

No comments:
Post a Comment