សវនាការ នៅតុលាការសាលាឧទ្ធរណ៍ នារសៀលម៉ោង ២ ថ្ងៃទី៣១តុលា លើសំណុំរឿងក្តីលោក ឈូក បណ្ឌិត នឹងត្រូវធ្វើឡើងជាសាធារណៈ បើកឲ្យមហាជនចូលរួមតាមដាន។ ក្រុមស្ត្រីកម្មករ ៣ នាក់ រងគ្រោះ ក្នុងអំពើបាញ់ប្រហារ បង្កឡើងដោយអតីតអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត នឹងចូលរួមក្នុងសវនាការ។ ចំណែកលោក ឈូក បណ្ឌិត បាត់ដំណឹងសូន្យឈឹង មិនដឹងស្លាប់ ឬរស់ ខណៈដែលប៉ូលិស តាមរកមិនឃើញ។
លោក ជិន លីដា មេធាវីការពារក្រុមស្ត្រីរងគ្រោះ បានឲ្យដឹងថា មេធាវី និងជនរងគ្រោះ បានទទួលដីកា កាលពីសប្តាហ៍មុន ពីតុលាការសាលាឧទ្ធរណ៍ ឲ្យចូលរួមសវនាការ នារសៀលថ្ងៃទី៣១តុលា។
តាមលោកមេធាវី សំណុំរឿងក្តីលោក ឈូក បណ្ឌិត បាញ់ស្ត្រីកម្មករ ត្រូវបានប្តឹងជំទាស់ ដោយខាងលោកឈូកបណ្ឌិត ដែលមិនសុខចិត្ត នឹងការសម្រេចផ្តន្ទាទោស កំបាំងមុខ ដាក់ពន្ធនាគារលើលោកឈូក បណ្ឌិត ១ ឆ្នាំកន្លះ។ រីឯប៉ូលិសម្នាក់ទៀត លោក ស ចាន់ថា ក៏មិនសុខចិត្តនឹងការសម្រេចក្តីរបស់តុលាការ ដែលផ្តន្ទាទោសរូបលោក ដាក់ពន្ធនាគារ ៦ ខែ ក្នុងរឿងកាន់កាប់អាវុធខុសច្បាប់។ ចំណែកក្រុមស្ត្រីកម្មកររងគ្រោះ ៣ នាក់ ក៏បានប្តឹងជំទាស់នឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែលតម្រូវឲ្យលោក ឈូក បណ្ឌិត បង់ប្រាក់សងជំងឺចិត្តតិចតួច ដល់កម្មករទាំងបី ត្រឹមតែពី ៨ លានរៀល ទៅ ២០ លានរៀល ខណៈដែលក្រុមស្ត្រីកម្មកររងគ្រោះ ទាមទារប្រាក់សំណង រហូតដល់ពី ៤ ម៉ឺនដុល្លារ ទៅ ៤៥០០០ ដុល្លារ។
ក្នុងដីកាសម្រេច កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ចៅក្រមតុលាការខេត្តស្វាយរៀង បានចេញដីកា បញ្ជាឲ្យប៉ូលិស តាមចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកដាក់ពន្ធនាគារ ពីបទបាញ់ឲ្យរបួសស្ត្រីកម្មករកាត់ដេរ ៣ នាក់ ឲ្យរងរបួសធ្ងន់ ក្នុងព្រឹត្តិការណ៍តវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១។
សកម្មជនសិទ្ធិមនុស្ស លោក មឿន តុលា បានបញ្ជាក់ថា ការសម្រេចផ្តន្ទាទោស លើលោក ឈូក បណ្ឌិត ត្រឹមតែ ១ឆ្នាំកន្លះ គឺស្រាលពេក ព្រោះលោក ឈូក បណ្ឌិត បានដកកាំភ្លើងបាញ់កម្មករ មិនមែនជារឿងអចេតនាទេ។ មួយទៀត ទោះជាលោក ឈូក បណ្ឌិត ប្តឹងឧទ្ធរណ៍ ក៏មិនអាចលុបចោលដីកាតាមចាប់ខ្លួន លោក ឈូក បណ្ឌិត យកមកដាក់ពន្ធនាគារទេ។
យ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្ស និងជនរងគ្រោះ រង់ចាំមើលតុលាការឧទ្ធរណ៍ កាត់ក្តីលើករណីលោក ឈូក បណ្ឌិត នៅថ្ងៃទី៣១តុលា ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋាភិបាល អាណត្តិថ្មី ចំពោះការកែទម្រង់ស៊ីជម្រៅ លើប្រព័ន្ធច្បាប់ និងតុលាការ៕
ផ្សាយបន្តពី

No comments:
Post a Comment