ផែនទីខ្មែរផលិតដោយហូឡង់ក្នុងឆ្នាំ១៧៤៧។ រូបថត Michael Hayes
លោកការីនិពន្ធជាទីរាប់អាន!
ខ្ញុំចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដោយសារអត្ថបទរបស់ Emily Wright មានចំណងជើងថា «ផែនទីចាស់បំផុតរបស់កម្ពុជាត្រូវបានប្រគល់ទៅឲ្យបណ្ណសារដ្ឋាន» (ភ្នំពេញ ប៉ុស្តិ៍ ចុះថ្ងៃ ទី៣១ ខែ ធ្នូ)។
ជាបឋមឃ្លាដើម «ផែនទីមុនបង្អស់របស់កម្ពុជា...» ហាក់បីដូចជាបានសរសេរដោយសិស្សទើបបញ្ចប់ការសិក្សាពី Elasticity School of Journalism ជាពិសេសពីព្រោះផែនទីនោះត្រូវបានរៀបរាប់ថា ជាគំនូសឈូងសមុទ្រ កំពត»។ ខណៈដែលទឹកដីកម្ពុជា បានរួមតូចខ្លាំងក្នុងឆ្នាំ ១៨៥៧ ពីផ្ទៃដីដ៏ធំនៅសម័យអង្គរប្រទេស កម្ពុជា មានលក្ខណៈច្រើនជាងឈូង សមុទ្រ កំពត ទៅទៀតនៅពាក់កណ្តាលទសវត្សរ៍ ទី៩០។ មិនថ្វីទេ ដោយប្រើប្រាស់និយមន័យរបស់លោកស្រី Wright ខ្ញុំសូមចង្អុលបង្ហាញថា ផែនទីកម្ពុជាត្រូវបានរៀបចំ ឡើងដោយពួកហូឡង់នៅដើមឆ្នាំ ១៦៤៤។ ផែនទីប្រវតិ្តសាស្រ្តទីក្រុងភ្នំពេញ ត្រូវបានដាក់បញ្ចូលក្នុងក្រដាសបួនទំព័រនៅក្នុងសៀវភៅដែលបោះពុម្ពផ្សាយនាពេលថ្មីៗនេះ ដែលមានចំណងជើងថា ការសម្លាប់និងចលាចលនៅ កម្ពុជា សតវត្សរ៍ ទី១៖ Anthony van Diemen vs. King Ramadhipati I ដែលនិពន្ធដោយ Alfons van Der Kraan។
ដោយប្រើឯកសារយកចេញពីបណ្ណសាររបស់ជនជាតិ ហូឡង់ លោក Van Der Kraan បានរៀបរាប់អំពីជម្លោះរយៈពេលវែងរវាងក្រុមហ៊ុន Dutch East India និង កម្ពុជា នៅទសវត្សរ៍ឆ្នាំ ១៦៣០ និង ១៦៤០ ជាការប្រឈមតទល់គ្នាដែលបានកត់សម្គាល់នៅទំព័រខាងក្រោយនៃសៀវភៅថា៖ «... មានលក្ខណៈខុសគ្នា នៃប្រវតិ្តសាស្រ្ត រវាងរដ្ឋអាស៊ីអាគេ្នយ៍ដីគោក និងមហាអំណាចអឺរ៉ុប»។
ហូឡង់ ដែលគ្រប់គ្រង ឥណ្ឌូនេស៊ី ពី Batavia (សព្វថ្ងៃ ហ្សាការតា) ព្រួយបារម្ភអំពីការទន្ទ្រានពីពួក ព័រទុយហ្គាល់ លើពាណិជ្ជកម្មជាមួយនឹង ជប៉ុន ដោយពួកគេបានបង្ហាញកន្លែងពាណិជ្ជកម្ម និងស្ថានទូតនៅ កម្ពុជា ក្បែរទីក្រុង ឧដុង្គ ដែលជារាជធានីរបស់កម្ពុជានាពេលនោះ។ ទំនាក់ទំនងមិនដែលមានភាពងាយស្រួលឡើយ ខណៈដែលពាណិជ្ជករ និងទ័ពស៊ីឈ្នួលរបស់ ព័រទុយហ្គាល់ បាននៅទីតាំងនោះរួចហើយ។ សរុបមកសកម្មភាពខុសច្បាប់ បានកើតមានជាទូទៅគ្រប់ភាគីទាំងអស់ទំនាក់ទំនងកាន់តែជូរចត់។ ជនជាតិ ហូឡង់ ត្រូវបានគេសម្លាប់ ហើយនៅថ្ងៃ ទី២៧ ខែ វិចិ្ឆកា ឆ្នាំ ១៦៤៣ បេសកកម្មរបស់ជនជាតិ ហូឡង់ ទាំងមូលប្រហែលពី ២០ ទៅ ២៥ នាក់ត្រូវបានសម្លាប់រង្គាលដោយទ័ពរបស់ព្រះមហាក្សត្រកម្ពុជានៅក្បែរទីផ្សារ ឧដុង្គ។
ហូឡង់ ចង់សងសឹកហើយក៏បញ្ជូនក្រុមនាវាចំនួន ៥ ពី Batavia នៅខែ មីនា ឆ្នាំ ១៦៤៤ ហើយគេបានធ្វើដំណើរមកដល់ ភ្នំពេញ ហើយត្រូវបានលើកទឹកចិត្តដោយអ្នកនាំសាររបស់ព្រះមហាក្សត្រឲ្យជិះឡើងតាមទន្លេសាបទៅ ឧដុង្គ ដើម្បីចរចា ប៉ុន្តែនៅទីនោះពួកគេបានដឹងថា ពួកគេត្រូវគេបោកប្រាស់ខណៈដែលកម្ពុជាត្រៀមខ្លួនធ្វើសង្គ្រាម។
ពេលពួកគេមកដល់ ភ្នំពេញ វិញកម្ពុជា បានសាងសង់ស្ពានអណ្តែតចំនួនពីរ ឆ្លងកាត់ទន្លេសាបដើម្បីព្យាយាមដាក់អន្ទាក់ពួក ហូឡង់។ យោងតាមផែនទីសមរភូមិរនាំងជាស្ពានអណ្តែត ទី១ គឺនៅក្បែរស្ពាន ជ្រោយចង្វារ ពេលនេះ ហើយស្ពានមួយទៀតគឺឆ្លងកាត់ទន្លេពីសួនច្បារនៅសណ្ឋាគារសុខា ថ្មី ដល់ Hurly's Cantina។
ក្នុងព្រឹត្តិការណ៍នោះ ទីបំផុត ហូឡង់ បានឆ្លងផុតឧបសគ្គទាំងពីរ ដោយភាគីទាំងសងខាង មានមនុស្សស្លាប់របួស ហើយបានវិលត្រឡប់ទៅ Java វិញ។ ផែនទីដើម ដែលផលិតដោយប្រើក្រដាសស្រូវជប៉ុន គឺស្ថិតនៅបណ្ណសារជាតិ ហូឡង់ នៅទីក្រុង ឡាអេ។ ប្រហែលជាស្ថានទូត ហូឡង់ នៅ បាងកក មានបំណងសម្រួលថតចម្លងដើម្បីបរិច្ចាគឲ្យបណ្ណសារជាតិកម្ពុជា?
យ៉ាងហោចណាស់មានផែនទី ហូឡង់ មួយទៀត មុនផែនទី អង់គ្លេស ឆ្នាំ ១៨៦០។ វាជាផែនទីទីក្រុង លង្វែក ដែលជាអតីតរាជធានីមួយទៀតរបស់កម្ពុជានៅខាងជើង ឧដុង្គ ហើយបានផលិតនៅឆ្នាំ ១៧៤៧។
ខ្ញុំដឹងថា ផែនទីនោះមាន ពិត ព្រោះផែនទីបោះពុម្ពមួយគឺព្យួរក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ។ ខ្ញុំបានទិញវាពីក្រុង បាងកក ហើយសង្ឃឹមថា ហូឡង់ នឹងអាចឲ្យកម្ពុជាឃើញផែនទីទាំងនោះផងដែរ៕ TK