Thursday, April 18, 2013

លោក ប៉ា សុជាតិ​វង្ស ត្រូវបានតែងតាំង ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា​



     
(ថ្ងៃទី 18 មេសា 2013, ម៉ោង 06:12:PM) | ដោយ: រតនា
ក- ក ក+ | Print
ភ្នំពេញ: ​លោក ប៉ា សុជាតិ​វង្ស អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក កែប ជុតិមា ដែល​ត្រូវ​ដល់​អាយុ ៦០ ឆ្នាំ ហើយ​ត្រូវ​ចូល​និវត្ត​។ 

​ការតែងតាំង​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី​នេះ បានធ្វើ​ឡើង តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ឡាយ​ព្រហស្ថ​លេខា ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ព្រះរាជក្រឹត្យ ក៏បាន​តម្លើង​ឋានៈ​លោក ប៉ា សុជាតិ​វង្ស ជា​ឋានន្តរសក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​១​។​

​សូម​រម្លឹកថា ការផ្លាស់ប្តូរ​អភិបាល អភិបាលរង​ខេត្ត​រាជធានី អភិបាល​អភិបាលរង​ស្រុក​ខណ្ឌ​ក្រុង ក៏ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ផងដែរ​។​

​ជាការ​ផ្លាស់ប្តូរ ដែល​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ធ្វើតាម​ច្បាប់​ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ដែល​បានកំណត់​អាណត្តិ​គណៈ​អភិបាលខេត្ត​រាជធានី ស្រុក​ខណ្ឌ​ក្រុង ត្រឹមតែ ៤ ឆ្នាំ​ប៉ុណ្ណោះ​។ នៅពេលនេះ ចូលដល់​អាណត្តិ​ទី​២​ហើយ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=NGNlMWEzMG#sthash.YCvTdO6v.dpuf

No comments:

Post a Comment