ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី គណៈប្រតិភូអប់រំដឹកនាំដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុបលើកទី ៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ ២០១៣ នៅទីក្រុងកួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំមានការចូលរួមដោយរដ្ឋមន្រ្តីអប់រំមកពីទ្វីបអាស៊ីនិងអឺរុប ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិពាក់ព័ន្ធ ដែលមានសរុបចំនួន ១៤៩ នាក់។
អង្គប្រជុំបានគាំទ្រស្មារតីនៃកិច្ចប្រជុំកំពូល អាស៊ី- អឺរុប លើកទី ៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាខែវិច្ឆិកា ឆ្នាំ ២០១២ ដែលបានយកចិត្តទុកដាក់លើការលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបតិ្តការអប់រំល្អ ដោយផ្តល់នូវផលប្រយោជន៍រួមរវាងតំបន់ទាំងពីរ អាស៊ី និងអឺរុប។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-អឺរុបលើកទី ៤ បានលើកយកប្រធានបទស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការអប់រំ អាស៊ី-អឺរុប មកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងបានធ្វើការកត់សម្គាល់ពីលទ្ធផលនៃកិច្ចសហប្របតិបត្តការអប់រំ អាស៊ី-អឺរុប ដែលប្រទេសជាសមាជិកសម្រេចបាននាឆ្នាំកន្លងមក ហើយបានកំណត់ទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តនាពេលខាងមុខ ដោយផ្តោតលើប្រធានបទសំខាន់មួយចំនួន រួមមាន៖
១-ការធានា និងទទួលស្គាល់គុណភាពអប់រំ
២-ការភ្ជាប់ធុរៈកិច្ច និងឧស្សាហកម្មក្នុងវិស័យអប់រំ
៣-តុល្យភាពនៃការចល័តនិស្សិត និង
៤-ការសិក្សាពេញមួយជីវិត និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្មវិធីសកម្មភាពទាំងនេះត្រូវបានអង្គប្រជុំគាំទ្រនិងចូលរួមអនុវត្តពីបណ្តាប្រទេសសមាជិកទាំងអស់ សំដៅធានានិរន្តរភាពក្នុងការលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍។
នាឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តមប្រធានគណៈប្រតិភូក្រសួងឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី ឯកឧត្តមប្រធានគណៈប្រតិភូក្រសួងអប់រំនៃប្រទេសបែលហ្សិក និងឯកឧត្តមប្រធានគណៈប្រតិភូក្រសួងធនធានមនុស្សនៃប្រទេសហុងគ្រី ដែលកិច្ចប្រជុំទ្វេរភាគីនេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តការវិស័យអប់រំតាមរយៈការស្នើឲ្យមានកិច្ចព្រមព្រៀងទ្វេរភាគីលើកម្មវិធីផ្តល់អាហារូបករណ៍ ការសិក្សាស្រាវជ្រាវ ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ។
|
Tuesday, May 28, 2013
ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរូមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអប់រំអាស៊ី-អឺរ៉ុប លើកទី៤ នាទីក្រុងកួឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី
សន្និសីទមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ស្តីពីការអប់រំនិងអភិវឌ្ឍន៍ (EU High Level Conference) និងកិច្ចប្រជុំគណ:កម្មការ គម្រោងពង្រឹងគុណភាពអប់រំកម្ពុជា
ឆ្លើយតបតាមការអញ្ជើញរបស់សហភាពអឺរ៉ុប និងអធិការដ្ឋានសិក្សានៃប្រទេសស៊ុយអែត ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអប់រំ ទៅចូលរូមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបស្តីពីការអប់រំនិងអភិវឌ្ឍន៍ ដែលរៀបចំដោយសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល នៃប្រទេស បែលហ្ស៊ិក នាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ និងកិច្ចប្រជុំគណ:កម្មការដឹកនាំគម្រោងពង្រឹងគុណភាពអប់រំកម្ពុជា នៅទីក្រុងស្តុកខុល ប្រទេសស៊ុយអែត នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ ។
នាឱកាសសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាត្រូវបានប្រធានអង្គសន្និសីទអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទសី្តពីក្របខ័ណ្ឌអប់រំសម្រាប់ទំាងអស់គ្នានិងការ អភិវឌ្ឍន៍វិស័យអប់រំក្រោយឆ្នាំ ២០១៥ ដែលមានការចូលរួមដោយរដ្ឋមន្រ្តីនិងមន្រ្តីអប់រំជាន់ខ្ពស់មកពីបណ្តាប្រទេស ក្នុងតំបន់នៃពិភពលោក ព្រមទាំងតំណាងស្ថាប័ន អង្គការអន្តរជាតិពាក់ព័ន្ធ ដែលមានចំនួនសរុប ១៦៦ នាក់ ។ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការងារអប់រំ និងការអភិវឌ្ឍ ដោយផ្តោតជាសំខាន់លើការប្រែក្លាយបញ្ហាប្រឈមឆ្ពោះទៅរកកាលានុវត្តភាព និងបានធ្វើការកត់សម្គាល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំ ដែលប្រទេសក្នុងតំបន់សម្រេចបាននាឆ្នាំកន្លងមកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហ្សសវត្ស និង ការអប់រំ សម្រាប់ទាំងអស់គ្នានាឆ្នាំ២០១៥។ បន្ទាប់មក អង្គប្រជុំបានកំណត់ទិសដៅ និងផែនការជាអាទិភាពសម្រាប់អនុវត្ត នាពេលខាងមុខ មាន ៖
១-ការធ្វើឳ្យប្រព័ន្ធអប់រំកាន់តែល្អប្រសើ និងធានាបាននូវសមធម៌ចូលរៀនរបស់កុមារ
២-តួនាទីអប់រំនៅក្រោយឆ្នាំ ២០១៥ ជាពិសេសសមត្ថភាពជំនាញវិជ្ជាជីវ:សម្រាប់យុវជន
៣-ការប្រមូលផ្តុំធនធាន ដើម្បីសម្រេចគោលដៅអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌
៤-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំ តាមរយ:កម្មវិធីចល័តនិស្សិត ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរវប្បធម៌ ការសិក្សាស្រាវជ្រាវ និងការ បន្តពង្រឹងបណ្តាញទំនាក់ទំនងព័ត៌មានអប់រំនៅក្នុងតំបន់ភាគខាងជើង និងខាងត្បូង ព្រមទាំងតំបន់ភាគខាងត្បូង និង ខាងត្បូង។
នាឱកាសនៃសន្និសីទមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនេះដែរ ឯកឧត្តម អ៊ឹម សិទ្ធីបានទទួលជួបប្រជុំការងារ ជាមួយ ឯកឧត្តម Dirk Meganck នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប ហើយតាមរយ:កិច្ចពិភាក្សានេះ សហភាពអឺរ៉ុបបានសារទរទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាកំពុងសម្រេចបាន ហើយជាពិសេស ឯកឧត្តម Dirk Meganck បានសម្ដែងនូវការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំកម្ពុជា ព្រមទាំងបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសហភាពអឺរ៉ុប លើការលើកកម្ពស់វិស័យអប់រំ កម្ពុជាឈានទៅសម្រេចការអប់រំប្រកបដោយសមធម៌ និងគុណភាព។
បន្ទាប់មក នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៣ នាទីក្រុងស្តុកខុល ប្រទេសស៊ុយអែត គណៈប្រតិភូអប់រំបានចូលរួមប្រជុំគណ:កម្មការគម្រោងពង្រឹងគុណភាពអប់រំកម្ពុជា ជាមួយអធិការដ្ឋានសិក្សានៃប្រទេសស៊ុយអែត ហើយភាគីស៊ុយអែតបានសំដែងនូវការស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានលើការអនុវត្តគម្រោងពង្រឹងគុណភាពអប់រំកម្ពុជាដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបាននាឆ្នាំកន្លងមក ដោយមានការចូលរួមពីក្រុមអ្នកបច្ចេកទេស នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។ អង្គប្រជុំបានឯកភាពបង្កើតឯកសារគោល ដើម្បីកំណត់ផែនការសកម្មភាពក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការគម្រោង លើផ្នែកក្របខ័ណ្ឌនៃការធានាគុណភាពអប់រំ ការកសាងឧប-ករណ៍សម្រាប់ប្រព័ន្ធធានាគុណភាព ការគ្រប់គ្រងប្រព័ន្ធព័ត៌មានធានាគុណភាព និង ការអភិវឌ្ឍសមត្ថភាព ធានាគុណភាពអប់រំ។
ជាមួយគ្នានេះដែរ ភាគីអធិការដ្ឋានសិក្សាប្រទេសស៊ុយអែតបានទទួលយកសំណើគម្រោងសហប្រតិបត្តិ-ការវិស័យអប់រំថ្មីទៀតសម្រាប់អនុវត្តបន្តនាពេលខាងមុខ ដោយផ្តោតលើសកម្មភាពការងារបណ្តុះបណ្តាល និង វិក្រឹតការ ការងារអប់រំឧត្តមសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា និងការអប់រំបច្ចេកទេស។ កិច្ចប្រជុំគណ:កម្មការ គម្រោងពង្រឹងគុណភាពអប់រំកម្ពុជាលើកទី៣នឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣។
|
Sunday, May 5, 2013
យុវវជនខ្មែរ និងការងារនយោបាយ
បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី៥ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
គណបក្សប្រជាជនកម្ពុជា
| |||
- | បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា | ||
០១-
| |||
០២- | មណ្ឌលខេត្ត បាត់ដំបង | ||
០៣- | មណ្ឌលខេត្ត កំពង់ចាម | ||
០៤- | មណ្ឌលខេត្ត កំពង់ឆ្នាំង | ||
០៥- | មណ្ឌលខេត្ត កំពង់ស្ពឺ | ||
០៦- | មណ្ឌលខេត្ត កំពង់ធំ | ||
០៧- | មណ្ឌលខេត្ត កំពត | ||
០៨- | មណ្ឌលខេត្ត កណ្តាល | ||
០៩- | មណ្ឌលខេត្ត កោះកុង | ||
១០- | មណ្ឌលខេត្ត ក្រចេះ | ||
១១- | មណ្ឌលខេត្ត មណ្ឌលគិរី | ||
១២- | មណ្ឌលរាជធានី ភ្នំពេញ | ||
១៣- | មណ្ឌលខេត្ត ព្រះវិហារ | ||
១៤- | មណ្ឌលខេត្ត ព្រៃវែង | ||
១៥- | មណ្ឌលខេត្ត ពោធិ៍សាត់ | ||
១៦- | មណ្ឌលខេត្ត រតនគិរី | ||
១៧- | មណ្ឌលខេត្ត សៀមរាប | ||
១៨- | មណ្ឌលខេត្ត ព្រះសីហនុ | ||
១៩- | មណ្ឌលខេត្ត ស្ទឹងត្រែង | ||
២០- | មណ្ឌលខេត្ត ស្វាយរៀង | ||
២១- | មណ្ឌលខេត្ត តាកែវ | ||
២២- | មណ្ឌលខេត្ត កែប | ||
២៣- | មណ្ឌលខេត្ត ប៉ៃលិន | ||
២៤- | មណ្ឌលខេត្ត ឧត្តរមានជ័យ ប្រភព៖ http://www.necelect.org.kh/nec_khmer/index.php?option=com _content&view=article&id=620&Itemid=364 |
Saturday, May 4, 2013
វិភាគ៖ សង្គ្រាមនយោបាយទាក់ទាញយុវជន នៅក្នុងការបោះឆ្នោត
(ថ្ងៃទី 4 ឧសភា 2013, ម៉ោង 01:55:PM) | ដោយ: គ្រីទិច
ភ្នំពេញ: នៅពេលដែលគេចូលទៅកាន់ហ្វេសប៊ុក (Facebook) គេនឹងបានឃើញ សាររិ:គន់ជាច្រើនបានបាចសាចមកលើគណបក្សកាន់អំណាចហើយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង កំពុងតែចំណាយលុយផ្សាយពាណិជ្ជកម្មនៅក្នុងសារព័ត៌មានសង្គមមួយនេះ។ ប៉ុន្តែនៅពេលគេមើលទូរទស្សន៍ គេនឹងបានឃើញរូបភាពមនុស្សសំខាន់ៗ នៅក្នុងគណបក្សប្រជាជនកម្ពុជា បានជួបជាមួយយុវជន។ ពិសេសនៅថ្ងៃនេះ សម្តេចហ៊ុនសែន បានទៅចូលរួមផ្ទាល់បុណ្យសពរបស់យុវជនម្នាក់ ដែលបានស្លាប់នៅពេលដែលពួកគេ បានបំពេញតួនាទីជាអ្នកស្ម័គ្រចិត្ត ដើម្បីវាស់ដីធ្លីជូនប្រជាជន។
ទិដ្ឋភាពទាំងនោះ ឆ្លុះបញ្ចាំងអំពីគោលដៅរួមរបស់គណបក្សនយោបាយទាំងពីរ។ នោះ គឺពួកគេ កំពុងតែប្រកួតគ្នា ដើម្បីដណ្តើមបេះដូងអ្នកបោះឆ្នោតវ័យក្មេង ដែលតំណាងអោយជាង ៥០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយនៅថ្ងៃនេះថា ចំនួនអ្នកចុះបញ្ជីបោះឆ្នោត មានចំនួនជាង ៩,៦ លាននាក់។ នៅក្នុងចំណោមនោះ គឺយុវជនអ្នក ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ គឺមានចំនួនជាង ៥២ ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់។
តួលេខនេះ បានឆ្លុះបញ្ចាំងអំពីសារសំខាន់ នៃមនុស្សវ័យក្មេង នៅក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោត ដែលនឹងធ្វើនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
លោក ទេព នីថា បាននិយាយបន្តទៀតថា គណបក្សនីមួយៗបានធ្វើការវាយតម្លៃឃើញដោយខ្លួនគេផ្ទាល់ ហើយបានរៀបចំគោលនយោបាយ ដើម្បីទាក់ទាញមនុស្សនៅក្នុងក្រុមនេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញភាពលេចធ្លោច្បាស់លាស់ នៅក្នុងយុទ្ធនាការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់លោក និងគណបក្សប្រជាជន ជាមួយនឹងយុវជន។ យុទ្ធនាការរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីក្លាយជាគណបក្សមួយ ដែលនឹងបម្រើដល់ផលប្រយោជន៍យុវជននោះ បានចាប់ផ្តើម នៅពេលដែលលោកបានប្រើប្រាស់យុវជន ជាកម្លាំងស្នូលនៅក្នុងការបែងចែកដីធ្លីដល់ប្រជាកសិករ នៅតាមបណ្តាខេត្ត នៅពេលមួយដែលជម្លោះដីធ្លី បាន និងកំពុងតែញាំញីប្រទេស ដែលមានប្រជាជនជាង ១៤ លាននាក់។
ប្រភពគួរទុកចិត្តបានមួយ បានបង្ហើបថា យុវជនយ៉ាងតិចចំនួន ៦.០០០ នាក់ហើយ បានចូលរួមនៅក្នុងការបែងចែកដីធ្លី នៅក្នុងគម្រោងដែលផ្តួចផ្តើមដោយសម្តេចហ៊ុនសែន។ នៅគ្រប់ពេលបង្ហាញមុខសាធារណ: សម្តេចហ៊ុនសែន បានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ចំពោះយុវជន។
នៅពេលដែលយុវជនពីររូប ក្នុងក្រុមវាស់វែងដីធ្លី បានស្លាប់នោះ សម្តេចផ្ទាល់ បានចូលរួមពិធីបុណ្យសព ដើម្បីបង្ហាញសមានចិត្តដ៏ស្មោះត្រង់របស់លោកចំពោះយុវជន។
សម្តេចក៏ត្រូវបានដឹងថា មានការជួបជុំញឹកញាប់ជាមួយនឹងកម្លាំងយុវជនផងដែរ។
ចំណែកលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកផ្ទាល់ បានដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានរចនាស័ម្ពន្ឋដ៏រឹងមាំ នៅទូទាំងប្រទេសកម្ពុជា។ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាត កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូ។ វាមានដើមកំណើត ចេញពីសមាគមយុវជនសង្គ្រោះជាតិកម្ពុជា។
ដើម្បីបង្ហាញថា ខ្លួនជាគណបក្ស ដែលយកចិត្តទុកដាក់ខ្លាំងបំផុតដល់យុវជននោះ គណបក្សប្រជាជនកម្ពុជា ក៏បានជ្រើសរើសបេក្ខជនតំណាងរាស្ត្រវ័យក្មេង សម្រាប់ការបោះឆ្នោតនៅពេលខាងមុខផងដែរ។ មានការវិភាគថា រដ្ឋាភិបាល នៅអាណត្តិក្រោយ ក៏នឹងមានមនុស្សវ័យក្មេង ចូលរួមផងដែរ។
ជារួម គណបក្សប្រជាជនកម្ពុជា បានរៀនចំយុទ្ធសាស្ត្រជាខ្សែសង្វាក់ ដើម្បីផ្សារសាច់ឈាម ជាមួយនឹងកម្លាំងយុវជន។
គណបក្សសង្គ្រោះជាតិ ដែលជាតួអង្គសំខាន់ សម្រាប់ប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជានោះ ក៏បានយកចិត្តទុកដាក់ខ្លាំង នៅក្នុងការទាក់ទាញកម្លាំងយុវជន។ ក្រៅពីកសាងកម្លាំងយុវជន យុទ្ធនាការឃោសនាទាក់ទាញយុវជន ក៏ត្រូវបានគណបក្សប្រឆាំង ធ្វើឡើង។
វាគឺជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលគណបក្សនយោបាយ បានប្រើប្រាស់បណ្តាញសារព័ត៌មានសង្គម និយាយអោយចំ Facebook ដើម្បីឃោសនានយោបាយ។
ក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិ ដែលជាការច្របាច់បញ្ចូលគ្នានៃគណបក្សសម រង្ស៊ី និងគណណបក្សសិទ្ធិមនុស្ស បានប្រើប្រាស់ Facebook
ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
សមាជិកយុវជន ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានផ្សព្វផ្សាយសារនយោបាយ ដែលមានលក្ខណៈរិះគន់យ៉ាងទូលំទូលាយ តាមរយ:សារព័ត៌មានសង្គម ពិសេស Facebook និង youtube ដើម្បីបណ្តុះបង្អាប់គណបក្សប្រជាជនកម្ពុជា។
គួរអោយចាប់អារម្មណ៍ជាងនេះទៀត គណបក្សសង្គ្រោះជាតិ ក៏បានក្លាយជាគណបក្សដំបូងគេ ដែលបានផ្សាយពាណិជ្ជកម្ម តាម Facebook។ នេះជាលើកដំបូងហើយ ដែលគណបក្សនយោបាយ ធ្វើការផ្សាយពាណិជ្ជកម្ម ដូចអ្វីដែលបានកើតមាននៅប្រទេសអាមេរិក។
គណបក្សសង្គ្រោះជាតិ ទំនងជាមើលឃើញពីសារសំខាន់ នៃការប្រើប្រាស់ Facebook ដើម្បីធ្វើការឃោសនានយោបាយរបស់ខ្លួន។ គិតមដល់ត្រឹមថ្ងៃទី៥ ខែមេសា Facebook បានបង្ហាញតួលេខថា មានអ្នកប្រើប្រាស់ Facebook ចំនួនជាង ៧,៥ សែននាក់ហើយ ជាជនជាតិកម្ពុជា។ ភាគច្រើនជាមនុស្សវ័យក្មេង ដោយនៅក្នុងចំណោមនោះ មានមនុស្សអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ មានចំនួនរហូតដល់ ៦សែននាក់។
នេះបញ្ជាក់ថា រាល់សារទាំងឡាយ ដែលនឹងធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុក នឹងទៅដល់មនុស្ស ដែលមានអាយុនៅចន្លោះ ១៨ ទៅ ៣០ ឆ្នាំ ដែលមានច្រើនជាងគេនៅក្នុងបញ្ជីអ្នកបោះឆ្នោត។
លក្ខណៈពិសេសរបស់ហ្វេសប៊ុក គឺមនុស្សគ្រប់គ្នា អាចធ្វើផ្សព្វផ្សាយបន្ត នូវអ្វីដែលគេបានដាក់នៅទីនោះ។ និយាយម្យ៉ាងទៀត មនុស្សគ្រប់គ្នា គឺសុទ្ធតែអាចដើរតួជាអ្នកសារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន និងរូបភាពផ្សេងៗ។
ជាមួយនឹងកម្លាំងខ្លាំងបែបនេះ វាអាចនឹងមានឥទ្ធិពលខ្ពស់ នៅក្នុងការធ្វើទំនាក់ទំនងជាមួយយុវជន។
នៅពេលដែលគណបក្សធំទាំងពីរ កំពុងតែប្រកួតប្រជែងគ្នា ដើម្បីការគាំទ្រពីយុវជននោះ ពួកគេបានប្រើយុទ្ធសាស្ត្រខុសគ្នា។
តាមការសង្កេតតាមសារព័ត៌មាន គណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន បានព្យាយាមទាក់ទាញយុវជន អោយមើលឃើញអំពីអ្វី ដែលជាអំពើល្អ និងស្នាដៃរបស់គណបក្សកាន់អំណាច និងសម្តេច ហ៊ុន សែន។
ចំណែកគណបក្សសង្គ្រោះជាតិវិញ ព្យាយាមឆ្លុះបញ្ចាំងអ្វី ដែលជាបរាជ័យ ដើម្បីបោកបក់កំហឹង និងសម្អប់ចំពោះគណបក្សកាន់អំណាច។
លទ្ធផលនៃការបោះឆ្នោត នៅខែកក្កដាខាងមុខ នឹងអាចបង្ហាញថា តើយុវជននឹងជឿជាក់ទៅលើគណបក្សណាមួយជាង?៕

Wednesday, May 1, 2013
អ្នកជំនាញថាបារាំងមិនដែលកាត់កោះត្រល់ឲ្យវៀតណាម
សកម្មជនព្រំដែនសច្ចាថា នឹងនៅតែបន្តទាមទារយកកោះត្រល់ របស់ខ្មែរ ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម សព្វថ្ងៃនោះ មកជាសម្បត្តិរបស់ខ្មែរវិញឱ្យបាន ទោះក្នុងកាលៈទេសៈ ឬត្រូវប្រើរយៈពេលយូរប៉ុណ្ណាក៏ដោយ។
១៤-កញ្ញា-២០១២៖ កោះត្រល់
RFA/Uon Chhin
ពួកគេចោទប្រកាន់រដ្ឋាភិបាលទីក្រុងភ្នំពេញ បច្ចុប្បន្ន ថាបានធ្វើឲ្យបាត់កោះដ៏ធំរបស់ខ្មែរមួយនេះ។ ប៉ុន្តែមេដឹកនាំខ្មែរតែងអះអាងថា អាជ្ញាធរបារាំង បានកាត់កោះនោះទៅឲ្យវៀតណាម ហើយបញ្ហាទាំងនេះបានចប់សព្វគ្រប់រួចទៅហើយ។
ក្រុមអ្នកជំនាញខាងកិច្ចការព្រំដែនខ្មែរនៅឯនាយសមុទ្រប្រកាសថា បញ្ហាកោះត្រល់នៅតែជាបញ្ហាដែលមិនទាន់ចប់សព្វគ្រប់នោះទេ សូម្បីអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ត សុរាម្រិត និងលោកទេសាភិបាលបារាំង ប្រេវីយេ (Previer) ក៏មិនដែលកាត់សេចក្ដីថា កោះខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ ជាកម្មសិទ្ធិដាច់មុខរបស់វៀតណាម នោះដែរ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ អះអាងថា បញ្ហាកោះត្រល់ គឺជាបញ្ហាជាតិទាំងមូល ហើយកោះមួយនេះក៏មិនដែលត្រូវបានសម្រេចតាមផ្លូវច្បាប់ម្ដងណាឲ្យទៅវៀតណាម នោះទេ។
ទាក់ទងនឹងបញ្ហាកោះត្រល់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានប្រកាសក្នុងរដ្ឋសភាពីមូលហេតុនាំឲ្យកោះត្រល់លែងជាកម្មសិទ្ធិរបស់ខ្មែរថា ដោយសារតែឯកសារព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។
លោក ហ៊ុន សែន បញ្ជាក់ថា ខ្មែរបានបាត់កោះត្រល់របស់ខ្លួន នៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់បារាំង លោក ប្រេវីយេ បានដាក់កោះ ត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនដីកម្ពុជាក្រោម ឬ កូសាំងស៊ីន ហើយឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីន ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ នៃប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់បន្ទូលរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចុះផ្សាយថា ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម ម្ដងណានោះឡើយ។
រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ ក៏បានចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧ ត្រាស់បង្គាប់ថា កោះត្រល់ គឺជាកោះដែលប្រទេសខ្មែរដាក់លក្ខខណ្ឌថា ត្រូវរក្សាទុកនូវសិទ្ធិប្រវត្តិសាស្រ្ត។
ជាមួយគ្នានេះផងដែរ នៅឆ្នាំ១៩៣៩ ទេសាភិបាលបារាំង លោក ប្រេវីយេ បានសរសេរជាលាយលក្ខណ៍អក្សរកត់ត្រាថា បារាំងបានកំណត់ចម្ងាយប្រវែង ៣គីឡូម៉ែត្រពីខាងជើងកោះត្រល់ ត្រូវគ្រប់គ្រងដោយប្រទេសខ្មែរ ហើយកោះត្រល់ត្រូវស្ថិតក្រោមការគ្រប់គ្រង ដោយកូសាំងស៊ីន ឬ បារាំង។ ក៏ប៉ុន្តែការគ្រប់គ្រងនេះ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងតម្រួតប៉ុណ្ណោះ។ ចំណែកឯបញ្ហាទាក់ទងរឿងភ្ជាប់កោះត្រល់ទាំងនេះទៅប្រទេសខ្មែរ ឬ កូសាំងស៊ីននោះ ត្រូវទុកមួយអន្លើសិនជាដាច់ខាត។
លោក ស៊ាន ប៉េងសែ បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនចេះស្រឡាញ់ជាតិ និងទឹកដីរបស់ខ្លួន។ លោកអំពាវនាវឲ្យកូនខ្មែរគ្រប់រូបបន្តការទាមទារយកទឹកដីរបស់ខ្លួនមកវិញ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
កោះត្រល់មានផ្ទៃដីសរុប ទំហំ ៥៤០គីឡូម៉ែត្រក្រឡា គឺធំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)។ កោះនេះស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ពីកោះក្រចកសេះ ហើយចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង ៤៥គីឡូម៉ែត្រ ពីខេត្តហាទៀន ប្រទេសវៀតណាម។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ុំ សំអាន ដែលតែងដឹកនាំបាតុកម្មតវ៉ាអំពីបញ្ហាបូរណភាពទឹកដីថ្លែងថា ទោះបីបារាំង បានដាក់នឹមអាណានិគមលើប្រទេសខ្មែរពិតមែន តែបារាំង មិនដែលបានកាត់ដែនដីកោះមួយនេះឲ្យទៅប្រទេសវៀតណាម នោះឡើយ។ លោកបានជំរុញឲ្យមេដឹកនាំខ្មែរគួរទាមទារកោះត្រល់មកវិញ តាមរយៈការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ដោយសារតែកិច្ចព្រមព្រៀងឆ្នាំ១៩៨២ រវាងលោក ហ៊ុន សែន ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បាននាំឲ្យកម្ពុជា បាត់បង់ក្រោះត្រល់ ដែលមានតម្លៃកាត់ថ្លៃពុំបាននេះ។ លោកបានពន្យល់ថា សន្ធិសញ្ញាទាំងនេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ចំណែកសកម្មជនព្រំដែនដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ណា ព្រមានថា លោក ហ៊ុន សែន ត្រូវតែយកកោះត្រល់នេះមកឲ្យខ្មែរវិញជាដាច់ខាត បើពុំនោះសោតទេ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រអំពីការបាត់បង់កោះត្រល់ ចេញពីផែនទីប្រទេសកម្ពុជា។
រដ្ឋាភិបាលក្រុងហាណូយ កំពុងបង្កើនល្បឿនអភិវឌ្ឍន៍យ៉ាងពេញទំហឹង ដើម្បីធ្វើឲ្យកោះត្រល់ ដែលភាសាវៀតណាម ហៅថា «ភូកុក» ក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មលំដាប់ពិភពលោក។ ក្រុមហ៊ុនទេសចរណ៍ខ្លះ បានហៅឆ្នេរសមុទ្ទនៅកោះត្រល់ ថាជា «ឆ្នេរសួគ៌ា»។
សព្វថ្ងៃកោះត្រល់ មានជនជាតិវៀតណាម រស់នៅចំនួនជិត ១០ម៉ឺននាក់ ក្នុងនោះមានផ្លូវថ្នល់ខ្វាត់ខ្វែង អគាររដ្ឋាភិបាល សាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ភូមិគ្រឹះ អាគារលក់ទំនិញ និងផ្សារទំនើបៗ ព្រមទាំងអាកាសយានដ្ឋានខ្នាតអន្តរជាតិ ១កន្លែង និងកំពង់ផែអន្តរជាតិ ៣កន្លែង ដែលជាមធ្យោបាយយ៉ាងសំខាន់ក្នុងការពង្រីកវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ប្រជាជននៅទីនោះឲ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ បានចំណាយប្រាក់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍកោះត្រល់នេះ៕
Subscribe to:
Posts (Atom)