ព្រះមហាក្សត្រ និងសមាជិកសភាថ្មី ថតរូបរួមគ្នា ក្នុងថ្ងៃបើកប្រជុំសភា លើកដំបូងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣។
@ reuters
ដោយ ប៉ែន បូណា
រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៥បានកើតចេញជារូបរាងហើយបន្ទាប់ពីការបោះឆ្នោតអនុម័តដោយអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង ៦៨ រូបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃអង្គារទី ២៤ កញ្ញាម្សិលមិញ។ ប៉ុន្តែ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមទៀតមកពីគណបក្សប្រឆាំងមិនបានចូលប្រជុំសភាទេ។បញ្ហានេះហើយដែលធ្វើឲ្យរដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៥នេះត្រូវគេប្រៀបប្រដូចទៅនឹងទារកដែលកើតមិនគ្រប់ទម្ងន់។ តើរដ្ឋសភា និងរដ្ឋាភិបាល មិនគ្រប់ទម្ងន់នឹងត្រូវប្រឈមមុខនឹងផលវិបាកអ្វីខ្លះ?
អ្នកដែលបានតាមដានការវិវឌ្ឍនយោបាយកម្ពុជាចុងក្រោយនេះពិតជាមានអារម្មណ៍ហួសចិត្តផងឬសង្វេគផងក៏ថាបាន។ សង្វេគនៅត្រង់ថា ក្រោយការបោះឆ្នោត អ្នកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមចូលប្រជុំសភានិងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង។ ចំណែកតំណាងរាស្ត្រជាប់ឆ្នោតមួយក្រុមទៀតបែរជាទៅជួបជុំនិងស្បថនៅពីមុខប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបឯណោះទៅវិញ។
មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រទាំងពីរក្រុមនេះដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតដូចគ្នាបែរទៅជាចង្អុលមុខគ្នាថាជាអ្នករំលោភបំពានរដ្ឋធម្មនុញ្ញទៅវិញ។ តើអ្នកណាជាអ្នករំលោភរដ្ឋធម្មនុញ្ញ? សំណួរនេះ សូមទុកឲ្យអ្នកច្បាប់ទាំងឡាយបកស្រាយទៅចុះ ប៉ុន្តែ អ្វីដែលគេអាចមើលឃើញច្បាស់នៅពេលនេះគឺ ផលវិបាករបស់វាបានធ្វើឲ្យរដ្ឋសភា និងរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតមានលក្ខណៈមិនគ្រប់គ្រាន់ប្រៀបបាននឹងទារកដែលកើតមកមិនគ្រប់ទម្ងន់ដែលត្រូវទទួលការព្យាបាលជាចាំបាច់។
ជាការពិតណាស់ វិបត្តិនយោបាយក្រោយការបោះឆ្នោតជារឿងដែលបានកើតឡើងស្ទើរតែស៊ាំទៅហើយ។ លើកណាក៏ដូចជាលើកណាដែរ ឲ្យតែបោះឆ្នោតហើយ គណបក្សដែលទទួលបានសំឡេងគាំទ្រក្នុងសភាមិនដែលបានចូលប្រជុំសភាដោយស្រុះស្រួលគ្នាឡើយ។ ទោះជាត្រូវចូលប្រជុំទាំងអស់គ្នា ក៏ពួកគេបានឆ្លងកាត់ជម្លោះបែកផ្សែងជាច្រើនខែរួចទៅហើយដែរ។ តើនេះជាចំណុចខ្សោយរបស់អ្នកនយោបាយខ្មែរដែលមិនអាចកែបានមែនឬ?
លើកនេះអាចាត់ទុកថាជាសំណាងល្អទៅចុះសម្រាប់គណបក្សកាន់អំណាចដោយសារការបង្កើតរដ្ឋាភិបាលមិនទាមទារឲ្យមានសំឡេងគាំទ្រពីរភាគបីដូចកាលពីលើកមុន។ ប្រសិនបើមិនដូច្នោះទេ ម្ល៉េះសមការបង្កើតរដ្ឋាភិបាលថ្មីត្រូវជាប់គាំងជាច្រើនខែតទៅទៀតជាមិនខាន។
ទោះបីជាការជាប់គាំងត្រូវបានបញ្ចៀសមែន ប៉ុន្តែ រដ្ឋសភានិងរដ្ឋាភិបាលថ្មីដែលទើបតែកើតចេញនៅពេលនេះក៏នៅមានចំណុចប្រឈមចំពោះមុខជាច្រើនទៀតដែរ៖ចំណុចប្រឈមទី១គឺ ការទប់ទល់ជាមួយគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្រៅរដ្ឋសភា។ មិនថាមហាបាតុកម្ម ឬជាសកម្មភាពអ្វីផ្សេងទៀតឡើយសុទ្ធតែជារំខានដល់ដំណើររបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទាំងអស់ពីព្រោះអ្នកតំណាងរាស្ត្រ ៥៥ នាក់តំណាងឲ្យអ្នកបោះឆ្នោតជិត ៣លាននាក់ចេញធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលគ្រប់បែបយ៉ាងមិនមែនជារឿងសាមញ្ញពេកនោះឡើយ។
ចំណុចប្រឈមទី២ គឺរដ្ឋសភានិងរដ្ឋាភិបាលដែលមានទម្ងន់មិនគ្រប់គ្រាន់នឹងធ្វើឲ្យស្ថាប័នរដ្ឋទាំងពីរមានរូបភាពមិនសូវល្អទាំងនៅក្នុងឆាកនយោបាយជាតិ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្តែង បណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមនៅតែបន្តជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរចូលរួមក្នុងរដ្ឋសភាដដែល។ នេះមានន័យថា បណ្តាប្រទេសទាំងនោះនៅមិនទាន់ផ្តល់តម្លៃពេញលេញដល់រដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជានោះឡើយទេ។
ដូច្នេះ ខណៈដែលរដ្ឋាភិបាលថ្មីនេះមិនសូវមានទឹកមាត់ប្រៃជាមួយសហគមន៍អន្តរជាតិ រីឯនៅជ្រុងម្ខាងទៀត រវល់តែចំណាយកម្លាំង និងធនធានសម្រាប់ទប់ទល់ជាមួយបក្សប្រឆាំងនោះ តើរដ្ឋាភិបាលមានពេលវេលា និងថាមពលលគ្រប់គ្រាន់ដែរឬទេសម្រាប់អនុវត្តនយោបាយកំណែទម្រង់ស៊ីជម្រៅដែលខ្លួនត្រូវធ្វើក្នុងគ្រប់វិស័យដូចការសន្យានោះ? ទាំងនេះគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរណាស់របស់រដ្ឋាភិបាលអាណត្តិទី។
ពិតហើយថា អាចមានអ្នកខ្លះសប្បាយចិត្តនឹងឃើញស្ថានភាពបែបនេះ ប៉ុន្តែ សូមកុំភ្លេចថា ផលវិបាករបស់វានឹងធ្លាក់ទៅលើពលករដ្ឋខ្មែរគ្រប់គ្នាមុនគេ។ ដូច្នេះ ប្រសិនបើអាចបញ្ចប់បាននៅមិនទាន់ហួសពេលទេដែលអ្នកនយោបាយគួរតែរិះរកមធ្យោបាយស្រុះស្រួលគ្នាដើម្បីពង្រឹងរដ្ឋសភា និងរដ្ឋាភិបាលថ្មីឲ្យមានកម្លាំងជាងនេះ។ ក្នុងន័យនេះ គណបក្សទាំងពីរគួរតែងាកមករកការចរចាគ្នាជាថ្មីហើយរកច្រកណាមួយសមរម្យដែលអនុញ្ញាតឲ្យគណបក្សទាំងពីរមានលទ្ធភាពតស៊ូនយោបាយជាមួយគ្នាប្រកបដោយតុល្យភាពនៅក្នុងរដ្ឋសភា។ នេះជាវិធីដ៏ល្អបំផុតមួយ។
ផ្ទុយទៅវិញ ការបន្តបែរខ្នងដាក់គ្នាហើយនៅតែប្រើទម្លាប់យកឈ្នះចិត្តគ្នាទៅវិញទៅមកដោយម្ខាងសម្អាងលើសំឡេងភាគច្រើនដាច់ខាតដែលខ្លួនអាចធ្វើអ្វីក៏បាន រីឯម្ខាងទៀតសម្អាងលើសន្ទុះចិត្តអ្នកគាំទ្រហើយបន្តតស៊ូគ្រប់រូបភាពនៅក្រៅរដ្ឋសភានោះ ទីបំផុត ភាគីទាំងពីរនឹងខាតបង់ទាំងអស់គ្នា។ អ្នកដែលខាតបង់ធ្ងន់ជាងគេគឺប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ៕
ផ្សាយបន្តទាំងស្រុងពី៖

No comments:
Post a Comment