(អត្ថបទចុះផ្សាយនៅថ្ងៃ
15-08-2014,
11:27 am) | ដោយ រឿន ភារុន

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានបដិសេធចំពោះការលើកឡើងថា លទ្ធផលបាក់ឌុបឆ្នាំនេះ នឹងមានបេក្ខជនធ្លាក់រហូតដល់ទៅពី៨០ទៅ៩០ភាគរយ ឬជាប់ត្រឹមតែ៥ទៅ២០ភាគរយប៉ុណ្ណោះ។ លោកមិនបានផ្តល់ព័ត៌មានលំអិតណាមួយឡើយ ខណៈលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសទេនោះ។
រដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា៖«សូមប្អូនៗ ឬក្មួយៗសិស្សានុសិស្សកុំមានការព្រួយបារម្ភ។ ដោយសារពិន្ទុមិនទាន់បានបូកសរុបហើយ។ បើថាជាប់តែ ៥ ទៅ ២០ ភាគរយនោះគឺមិនពិតតែម្តង»។
ដើម្បីពង្រឹងគុណភាពក្នុងវិស័យអប់រំលោករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «យើងត្រូវតែយុត្តិធម៌ឲ្យសិស្សដែលខិតខំប្រឹងប្រែងព្យាយាមសិក្សាពិតប្រាកដ។ សិស្សណាដែលមានចំណេះវិជ្ជាច្បាស់លាស់នឹងទទួលបានជោគជ័យ ចំពោះសិស្សដែលមិនទាន់ទទួលជោគជ័យត្រូវខិតខំសិក្សាបន្ថែមទៀត»។
លោក ហង់ ជួនណារ៉ុន បានចោទជាសំណួរទៅកាន់អាណាព្យាបាលសិស្សថា៖«យើងអាចអនុញ្ញាតឲ្យសិស្សបើកចម្លងមើលបាន ប៉ុន្តែថាតើឪពុកម្តាយចង់ឲ្យសិស្សទទួលបានសញ្ញាបត្រតាមការបើកមើល ឬមួយក៏ចង់ទទួលសញ្ញបត្រដោយឈរលើចំណេះ»។
បើតាមលោករដ្ឋមន្ត្រី ការប្រឡងលើកទី ២ នឹងត្រូវប្រព្រឹត្តទៅបន្ទាប់ពីការប្រកាសលទ្ធផលចំនួន ១៥ ថ្ងៃ ហើយការប្រឡងលើកទី ២ ក៏នឹងត្រូវអនុវត្តន៍តាមវិធានការដូចការប្រឡងលើកទីមួយផងដែរ។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះនឹងត្រូវប្រកាសនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ សម្រាប់មណ្ឌលប្រឡងក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៤ សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្តនានា៕
សូមអរគុណប្រភព៖ http://thmeythmey.com/index.php?page=detail&ctype=article&id=17390&lg=kh&#detail_block

No comments:
Post a Comment