Thursday, April 4, 2013

វិធីសាស្ត្រ​ក្នុង​ការ ដាំ​ដើម​ល្ហុង​ឱ្យបាន​ផល​ច្រើន​


 1 0
 
Monday, March 25, 2013, Views: 1130
​វិធីសាស្ត្រ​ក្នុង​ការ ដាំ​ដើម​ល្ហុង​ឱ្យបាន​ផល​ច្រើន​
​ល្ហុង គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​បរិភោគ​ជា ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។ ផ្លែ​ល្ហុង​យើង​អាច​យក​ទៅ​ជា​បន្លែ​សម្រាប់​ស្ល​ទៀតផង​។​នៅ​ខាងក្រោម​នេះ​ផ​ប​ហ្សូ​ន អាស៊ី យើង​នឹង​បង្ហាញ​ពីរ​វិធីសាស្ត្រ​នៃ​ការដាំ​ដើម​ល្ហុង​ឱ្យបាន​ផ្លែ​ល្អ​នឹង​បាន​ផល ច្រើន​។​
១. ការជ្រើសរើស​ពូជ និង​ការត្រៀម​ពូជ​ដាំ​
​ល្ហុង​ដែល​ទុក​ដាំ ជា​ពូជ​ដែល​ជ្រើសរើស និង​រក្សា​ទុក​ដោយ​ខ្លួនឯង ។ ចំពោះ​លក្ខណៈ​ពូជ​ដែល ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើន មិន​ដាច់​ដើម​មាន​សុខភាព​ល្អ ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឱ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬ​សំដិល​រហូត​ស្ងួត (២-៣ ថ្ងៃ​) ទើប​យក​ទៅ​ច្រក​កែវ​ទុក ។​

២. ការ​បណ្ដុះ​កូន 

​ចំពោះ​ការដាំ​គឺ យក​គ្រាប់​ទៅ​បណ្ដុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ ។ យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់ប្លាស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ ថ្ងៃ (​ឱ្យ​ដុះ​ពន្លក​សៗ​) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្ដុះ​ហើយ ស្រោច​ទឹក​ឱ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​កូន​ល្ហុង​លូតលាស់​ល្អ ។ ចំពោះ​ថ្នាល​បណ្ដុះ​កូន ត្រូវ​ប្រក់​រោង​សំណាញ់​ដើម្បី​កុំឱ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក ។​

៣.​ការរៀបចំ​ដី​ដាំ 

​ក្នុង​ការរៀបចំ​ដី​ដាំ ត្រូវ​ភ្ជួរ​ហាលដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ ថ្ងៃ ។ នៅពេល​ភ្ជួរ​លើ​ក​ទី ១ ត្រូវដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣ អារ ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី ត្រូវ​លើក​ជា​រង​ដែលមាន​ទទឹង ១,៥ ម៉ែត្រ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី ។ នៅលើ​រង ជីករណ្ដៅ​ជា​ជួរ​រណ្ដៅ និ​មួយៗ​ទំហំ ៣ តឹក​បួន​ជ្រុង និង​ជម្រៅ ៣ តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្ដៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុង​រណ្ដៅ​និមួយៗ ដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឱ្យ​សព្វ ។​

៤.​ការដាំ​

​ចាប់ផ្ដើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬ​ដើម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក ។ កូន​ល្ហុង​ដែល យក​មក​ដាំ​មាន​អាយុ ៤៥ ថ្ងៃ​និង​ត្រូវ បាន​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្ដៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្ដៅ​លុប​សង្កត់​ឱ្យ​ណែន រួច​យក​កម្ទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឱ្យ​ជោគ ។ ក្នុង​មួយ​រណ្ដៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ ។​

៥.​ការថែទាំ​

​នៅពេល​ល្ហុង​នៅ​តូច ត្រូវ​ស្រោច​ទឹក ១ ថ្ងៃ​ម្ដង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា​គួរ បញ្ចូល​ទឹក​នៅ​តាម​ចន្លោះ​រង ៣ ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឱ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក ។ ក្រៅ​ពី​ការ​ស្រោច​ទឹក ឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២ ។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ​ដូច្នេះ ត្រូវ​កាច់​មែក​ងាប់ៗ​នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឱ្យ​មាន​ភាព​ស៊ុបទ្រុប​ឱ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់ ។ គួរប្រើ​ជី​កែង ចំនួន ៥ គីឡូក្រាម សម្រាប់​បំប៉ន​ដោយ​ដាក់​នៅ​ក្បែរ​គល់​មួយ​រណ្ដៅ​បន្តិចៗ ។​ក្នុង​ការដាំ​ល្ហុង​នេះ តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឱ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្ដង ជំងឺ​ពុក​ឫសកែវ​ធ្វើឱ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឱ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ ។
​ចំពោះ​វិធានការណ៍​កម្ចាត់ បើ​ល្ហុង​នៅ​តូច​ត្រូវ ដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល ។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើឱ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ ។

៦.​ការប្រមូល​ផល​

​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៥​ខែ ត្រូវ​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់ ។ ការ​បេះ ធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី ១ រហូត​ដល់​ខ្សោយ ទើបកាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ ដូច្នេះ​ល្ហុង​បើ​គិត​ទៅ​ក៏​មិន​ស្រួល​ក្នុង​ការដាំដុះ​ប៉ុន្មាន​ទេ​ទាល់តែ​មាន​បទពិសោធន៍​ទើប​ដាំ​បាន​ផល​ល្អ​៕


 ព័ត៌មានទាក់ទង   
​វិធីសាស្ត្រ​ក្នុង​ការ ដាំ​ដើម​ល្ហុង​ឱ្យបាន​ផល​ច្រើន​
Monday, March 25, 2013, Views: 1132
​ល្ហុង គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​បរិភោគ​ជា ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​។ ផ្លែ​ល្ហុង​យើង​អាច​យក​ទៅ​ជា​បន្លែ​សម្រាប់​ស្ល​ទៀតផង​។​នៅ​ខាងក្រោម​នេះ​ផ​ប​ហ្សូ​ន អាស៊ី យើង​នឹង​បង្ហាញ​ពីរ​វិធី
​វីដេអូ ៖​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ចំណី​សម្រាប់​បំប៉ន​សុខភាព​ដល់​សត្វ​គោ​
Monday, March 18, 2013, Views: 753
​នេះ​ជា​វីដេអូ​មួយ​ដែលមាន​សារៈប្រយោជន៍​ដែល​ផ​ប​ហ្សូ​ន អាស៊ី​បាន​លើកមកបង្ហាញ​ជូន នោះ​គឺជា​វីដេអូ​មួយ​ដែល​ស្តីអំពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ចំណី​សម្រាប់​បំប៉ន​សុខភាព​ដល់​សត្វ​គោ​។​ប្រិយមិត្ត​ប្រហែលជា​ឆ្ងល់ ហើយ​ចង់ដឹងថា​
តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ដើម​ក្រូចឆ្មារ​ឆាប់​ផ្លែ និង​ផ្លែ​បាន​ច្រើន​?
Monday, March 04, 2013, Views: 1014
ដើម្បី​ធ្វើឱ្យ​ដើម​ក្រូចឆ្មារ​មាន​ផ្លែ​ច្រើន​យើង​ត្រូវ​គ្រី​(​អង្កន់​សំបក​ក្រឡឹង​ជុំវិញ​ដើម​)​លើ​ដើម​ក្រូចឆ្មារ ឬ មែក​ដែលមាន​អាយុ​ចាប់ពី បី​ឆ្មាំ ឡើងទៅ (​យក​កូន​ក្រូចឆ្មារ​ដែល​ដាំ​ដោយ​មែក​) ចំនួន​បី​កន្លែង ចន្លោះ​កន្លះ​តឹក​ព
វិធីសាស្ត្រ​ក្នុង​ការដាំ​ម្ទេស​ឲ្យ​ទទួលបាន​ផល​ល្អ​
Thursday, February 28, 2013, Views: 1037
​ការដាំ​បន្លែបង្ការ​ផ្សេងៗ​ខ្លះ​ដោយ​ខ្លួនឯង​ក៏​អាចជួយ​លើកស្ទួយ​បញ្ហា​ជីវភាព​បាន​ខ្លះ​ដែរ​ជាពិសេស​ដំណាំ​ខ្លួនឯង​មិនបាន​បារម្ភ​រឿង​ថ្នាំ​ពុល​​ផ្សេ​ង​ៗ​​ទៀត​ផង​​។ ប៉ុន្តែ​បន្លែបង្ការ​ខ្លះ បើ​យើង​មិនចេះ​វិធី​ដាំ​នឹង​ថែទាំ​
ការ​ធ្វើ​ជំរឿន​លើ​វិស័យ​កសិកម្ម​ត្រៀម​ចេញ​ដំណើរ
Wednesday, February 27, 2013, Views: 762
វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ធ្វើ​ការ​បញ្ចប់​ការងារ​ដើម្បី​ត្រៀម​លក្ខណៈ​ ចេញ​ធ្វើ​ជំរឿន​វិស័យ​កសិកម្មនា​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆាប់ៗ​នេះ។ នេះ​គឺ​ជា​ការ​ធ្វើ​ជំរឿន​កសិកម្ម​លើក​ទី​១​នៅ​ក្នុង​ប្រវត្តិ​សា
វិធី​កម្ចាត់​សត្វ​ពស់
Wednesday, February 27, 2013, Views: 847
លោកអ្នក​ដឹង​ហើយ​ថា​សត្វ​ពស់​ខ្លះ​គ្មាន​ពិស​ទេ តែមាន​សត្វ​ពស់​មួយចំនួន​ជាស​ត្វ​ពិស​សាហាវ ដូច្នេះ​ហើយ​អ្នក​គួរ​ប្រយ័ត្ន​និង​ជៀសវាង​ពី​វា​ឱ្យ​ឆ្ងាយ​ពីព្រោះ​សត្វ​ពស់មានពិស​អាច​ធ្វើឱ្យ​យើង​ស្លាប់​បាន​ជា​ពិសេស​នៅពេល​យប់​ដែល​
របរ​លក់​ឆៃប៉ូវ ជា​មុខរបរ​ដែ​ល​​កំ​ពុ​ង​​ពេ​ញ​​និ​យ​ម​​ស​ម្រា​ប់​​អ្ន​ក​ភូ​មិ​​ព្រែ​ក​​គ​យ​
Tuesday, February 26, 2013, Views: 709
កណ្ដាល៖ ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១B ​ក្នុង​ភូមិ​ព្រែក​គយ ឃុំ​ទឹក​វិ​ល ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ បាន​នាំ​គ្នា​ចាប់​យក​មុខរបរ​លក់​ឆៃប៉ូវ ធ្វើជា​មុខរបរ​ប្រចាំថ្ងៃ​ដោយសារតែ​មុខរបរ​នេះ​​អ
វិធីសាស្ត្រ​ចិញ្ចឹ​ម​​ក​ង្កែ​ប​
Tuesday, February 26, 2013, Views: 774
គេ​អាច​ចិញ្ចឹម​កង្កែប​តាម​វិធីសាស្ត្រ​ច្រើនយ៉ាង អាស្រ័យ​ដោយ​ប្រាក់កាស និង​គោលដៅ​របស់​អ្នក​ចិញ្ចឹម​។ប៉ុន្តែ​ជា​ទូទៅ​ការ​ចិញ្ចឹម​នៅ​ក្នុង​អាង​ស៊ីម៉ង់​មាន​ប្រសិទ្ធិភាព​ជាង​ព្រមទាំង​អាច​ប្រើការ​បាន​យូរ​អង្វែង​ទៅមុខ​ទៀត​ផង​

- See more at: http://popzone.asia/?news=1621#sthash.aznKR4a2.EwS0Jxyv.dpuf

No comments:

Post a Comment