ស្ទឹងត្រែង: សិស្សថ្នាក់កំរិតបឋមសិក្សានៅតាមតំបន់ជនបទដាច់ស្រយាល ក្នុងខេត្តស្ទឹងត្រែង ភាគច្រើនមិនបានរៀនសូត្រឱ្យខ្ពង់ខ្ពស់ដូចអ្នកទីក្រុងទេ។
បញ្ហាចោទ ដែលជួបការលំបាកនោះភាគច្រើនជាកូន ជនជាតិភាគតិចនៅស្រុកថាឡាបរិវ៉ាត់ និងកូនកាត់ខ្មែរ-ឡាវ ក្នុងស្រុកសៀមប៉ាង។
ឪពុកម្តាយរបស់គេនៅតែយល់ថា ទុកកូនឱ្យជួយធ្វើការផ្ទះ និងចេញទៅរកស៊ីនៅខាងក្រៅ ដើម្បីជួយដល់ជីវភាពគ្រួសារទើបជារឿងធំ។
ជួបជាមួយអ្នកភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ មានព្រំប្រទល់ជាប់ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១១ ខែ មីនា ឆ្នាំ២០១៣ បាននិយាយឱ្យដឹងថា សាលារៀនក្នុងភូមិគាត់មាន ប៉ុន្តែអត់គ្រូបង្រៀនសិស្ស។ សាលារៀនភូមិវាលដេញមានគ្រូតែម្នាក់គាត់។ ឥឡូវលោកគ្រូរូបនោះ គាត់បានទៅយកប្រពន្ធនៅស្រុកសៀមបូក ឆ្ងាយពីឃុំរបស់គាត់ហើយ។ សិស្សទាំងអស់រៀនមិនទៀងពេលទេ។
អ្នកភូមិនៅទីនោះបាននិយាយបន្តថា នៅស្ទឹងត្រែងរៀនចប់ពិបាករកការងារធ្វើណាស់ ភាគច្រើនរៀនចប់ថ្នាក់ទី៩ នាំគ្នាដាក់ពាក្យប្រឡងធ្វើជាគ្រូប្រឡង ធ្លាក់ធ្វើចម្ការស្រែ និងជាកម្មករគេ។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់យុវជន និងកីឡាខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ថា លោកពិត ជាទទួលស្គាល់ចំពោះការបង្រៀនរបស់គ្រូ នៅតាមតំបន់ដាច់ស្រយាល។ រឿងខ្លះ មិនមែនមកពីគ្រូទាំងស្រុងឡើយ គឺមកពីសិស្សមិនមកសាលារៀន។ ក្រសួងអប់រំបានជំរុញឱ្យមានសាលារៀន តាំងពីថ្នាក់មតេ្តយ្យ ថ្នាក់បឋមសិក្សា ដល់អនុវិទ្យាល័យ ឬវិទ្យាល័យនៅតាមស្រុកនីមួយៗច្រើនណាស់។
សម្រាប់ខេត្តស្ទឹងត្រែងគ្រូបង្រៀនកំរិតបឋមសិក្សាចំនួន៦០នាក់ ក្នុង១ឆ្នាំត្រូវបានធ្វើការជ្រើសរើសជារៀងរាល់ឆ្នាំដោយក្រសួងអប់រំ។ ខេត្តស្ទឹងត្រែងនៅខ្វះគ្រូបង្រៀនប្រមាណជាង២០០នាក់ទៀត ទើបគ្រប់តាមតម្រូវការកំនើនសិស្ស។
លោកគ្រូអ្នកគ្រូដែលបានប្រឡងជាប់ជាគ្រូបង្រៀននៅថ្នាក់មត្តេយ្យ និងបឋមសិក្សា ពួកគេត្រូវការសិក្សាបន្តជំនាញបង្រៀននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែងអស់ពេល២ឆ្នាំ។ មួយឆ្នាំជ្រើសរើសបានគ្រូ៦០នាក់ក្នុង៦០នាក់រៀនពីរឆ្នាំ នៅគរុកោសល្យទើបចប់ចេញទៅបង្រៀនសិស្សបាន។ លោកបញ្ជាក់ថា ឆ្នាំខ្លះសិស្ស៦០នាក់ រៀនជាងមួយឆ្នាំឈប់អស់ពាក់កណ្តាលទៅហើយ។ ដូចនេះគ្រូបង្រៀននៅតែខ្វះដដែលមិនគ្រប់គ្រាន់ទេ។
លោកហ៊ាង ប៉ូលី បានបញ្ជាក់ថា តំបន់ខ្លះមានគ្រូអត់សិស្សមានសិស្សអត់គ្រូបង្រៀន គឺជាបញ្ហាមួយ។ ម្យ៉ាងទៀត អាណាព្យាបាលសិស្សមិនជួយជំរុញអប់រំណែនាំកូនឱ្យរៀនសូត្រផង ក៏ជាចំណុចមួយដែរ។ ឪពុកម្តាយ ខ្លះគាត់ឱ្យកូនទៅធ្វើការងារដើម្បីដោះស្រាយជីវភាព ទើបធ្វើឱ្យគ្រូជួបការលំបាក។
លោកហ៊ាង ប៉ូលី បាននិយាយបន្តថា មន្ទីរបានណែនាំឪពុកម្តាយឱ្យជួយជំរុញកូនចៅទៅរៀនគ្រប់ៗគ្នា។ ប៉ុន្តែគាត់មិនយកចិត្តទុកដាក់ដូចដែលយើងបានប្រាប់ទៅគាត់ទេ។ ដើម្បីបញ្ចៀសគ្រូទៅពីឆ្ងាយបង្រៀន មិនដិតដល់លោកបានស្នើទៅក្រសួងអប់រំ សុំផ្តល់អទិភាពគ្រូប្រឡងជាប់ក្របខ័ណ្ឌរួច ចេញទៅបង្រៀនតាមភូមិស្រុករបស់ខ្លួនវិញចំនួន១៤នាក់ហើយក្នុងឆ្នាំ២០១៣៕

No comments:
Post a Comment