Friday, March 22, 2013
Tuesday, March 19, 2013
ក្រុមអ្នកស្រាវជ្រាវ ជាន់ខ្ពស់នឹង បង្ហាញរបាយការណ៍ ស្ដីពីភាពមិនប្រក្រតី ក្នុងពេលប្រឡងបាក់ឌុប ដល់ក្រសួងអប់រំ
Sunday, 19 August 2012 16:53 ដោយ៖ឃួន វាយោ-Posted:ID068
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ជាន់ខ្ពស់មួយក្រុម
បានអះអាងថាខ្លួន នឹងបង្ហាញរបាយការណ៍ លទ្ធផលអង្កេតលើ ការប្រឡងបាក់ឌុប នាសម័យប្រឡង
ឆ្នាំ២០១១-២០១២ ទៅក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២
ស្ដីពីភាព មិនប្រក្រតីមួយចំនួន ក្នុងអំឡុងពេលប្រឡង ដើម្បីឲ្យក្រសួង បានដឹងនូវភាព
មិនប្រក្រតីទាំងនោះ។
ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់
លោក កែម ឡី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃអាទិត្យទី១៩ ខែសីហា
ឆ្នាំ២០១២ ថា ក្រុមនិស្សិតមួយក្រុម មានគ្នាប្រមាណជា២០ ទៅ៣០នាក់
បានធ្វើការអង្កេតទៅលើ ភាពមិនប្រក្រតីក្នុងអំឡុងពេលប្រឡងបាក់ឌុប
ដោយបានធ្វើការសម្ភាសន៍ ជាមួយមាតាបិតាសិស្ស សាស្ត្រាចារ្យ និងព្រះសង្ឃ
ដែលបានចូលរួមប្រឡង រួមទាំងបេក្ខជនប្រឡងបាក់ឌុប ចំនួន១៥៤នាក់ផងដែរ។
ការអង្កេតនេះគ្រាន់តែចង់ដឹងថា តើបេក្ខជនប្រឡង បានចម្លងដែរឬទេ? មានប្រ៊ុយយុងប្រឡងដែរឬទេ? គាត់បានផ្តល់ថវិកា
សម្រាប់ប្រឡងដែរឬទេ? ដើម្បីយករបាយការណ៍
ស្ដីពីភាពមិនប្រក្រតី ក្នុងពេលប្រឡងនោះ ផ្ងើទៅក្រសួងអប់រំ សម្រាប់ជាព័ត៌មាន។
លោក បន្ថែមថា
របាយការណ៍លទ្ធផល អង្កេតលើការប្រឡងបាក់ឌុប បានឲ្យដឹងថា បេក្ខជនដែលបានចូលរួម
ប្រឡងបាក់ឌុបចំនួន ៦៦,៩ភាគរយ បានឆ្លើយថា
ខ្លួនបានបង់លុយឲ្យគ្រូ ដើម្បីបានចម្លង។ ប៉ុន្តែកូនសិស្ស ក៏បានឆ្លើយផងដែរថា ៩២,៣ភាគរយ នៃការផ្តល់លុយ គឺផ្ដើមចេញពីកូនសិស្សខ្លួនឯងផ្ទាល់។
បញ្ហានេះត្រូវ បានលោកបរិយាយថា ”ដូចជាប្រពៃណីទៅហើយថា
នៅពេលដែលប្រឡង យើងត្រូវតែអង្គាសលុយគ្នា ដើម្បីផ្តល់ឲ្យគ្រូ
ព្រោះសិស្សគាត់បារម្ភខ្លួនគាត់ ហើយថា មានតែ ៧,៧ភាគរយប៉ុណ្ណោះ
ដែលគាត់បានប្រាប់ យើងថា គ្រូជាអ្នកឲ្យអង្គាស” ។
លោកបន្ថែមទៀតថា កូនសិស្សប្រឡងបាក់ឌុប
បានចំណាយប្រាក់ជាមធ្យមចំនួន ១សែន២ម៉ឺន រៀលក្នុងម្នាក់ៗ ក្នុងរយៈពីរថ្ងៃកន្លះនោះ
ដើម្បីអាចបើកមើលវិញ្ញាសា ព្រាងប្រឡងបាន ហើយកូនសិស្ស ៤៦,៧ភាគរយ
ឆ្លើយថា ខ្លួនសប្បាយចិត្តនឹងធ្វើបែបនឹង។ តែយ៉ាងណាក៏ដោយ
ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ បញ្ជាក់ថា
ប្រសិនបើគេវាយតម្លៃលើស្ថានភាពទូទៅ នៃការប្រឡងបាក់ឌុប នៅឆ្នាំ២០១២នេះ
មានលក្ខណៈល្អប្រសើរ ជាងរាល់ឆ្នាំ ព្រោះមានការរឹតបន្តឹង ជាងឆ្នាំមុនៗ។
ចំពោះរបាយការណ៍
ដែលគ្រោងដាក់ជូនក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែសីហា ស្អែកនេះ
គ្រាន់ជាការបង្ហាញពី ភាពមិនប្រក្រត្រីមួយចំនួនប៉ុណ្ណោះ ក្នុងអំឡុងពេលប្រឡង
ដើម្បីក្រសួង មានវិធានការ បន្ថែមទៀត នៅឆ្នាំក្រោយៗ។
ការប្រឡងបាក់ឌុបឆ្នាំ២០១២
មានបេក្ខជនចូលរួមប្រឡង ចំនួន ១១៤.១១៤នាក់ ដោយក្រសួងអប់រំ យុវជន និងកីឡា
បានបែងចែកមណ្ឌលប្រឡង នៅទូទាំងប្រទេស ចំនួន ២៥៤មណ្ឌល ដែលមានបន្ទប់ប្រឡងចំនួន ៤៦១២បន្ទប់
ហើយការប្រឡងនៅឆ្នាំនេះ ត្រូវបានគេមើលឃើញជាទូទៅថា មានភាពល្អប្រសើរជាងរាល់ឆ្នាំ
ដោយហេតុថា មានការរឹតបណ្ដឹងច្រើន ពីអាជ្ញាធរយាមកាម និងអនុរក្ស៕
http://www.dap-news.com/typography/the-news/47845-2012-08-19-09-59-27.html
Monday, March 18, 2013
មេ អ.ហ ស្រុក ២រូប ក្នុងខេត្តស្វាយរៀង ត្រូវបានដកហូត តំណែង
ស្វាយរៀងៈ ក្រោយពីមានរឿងចម្រូងចម្រាស់ ពាក់ព័ន្ធទៅនឹងការកាត់ដីធ្លី របស់បញ្ជាការដ្ឋានលក់ និង ការមិន សូវមានមុខនៅទីបញ្ជាការដ្ឋាន ព្រមទាំងមិនស្ដាប់មេកើយផងនោះ នៅទីបំផុត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុករមាសហែក និងស្រុកស្វាយទាប ត្រូវបានដកហូតតំណែងហើយ កាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថ ខេត្តស្វាយរៀងម្នាក់ បានលួចបង្ហើបឲ្យដឹងថា មេបញ្ជាការកង រាជអាវុធហត្ថ ស្រុករមាសហែក លោក ទឹម វណ្ណិ និងលោក អូត ចាន់គុណា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក ស្វាយទាប ត្រូវបានដកហូតពីតំណែងហើយ កាលពីទី១៤ ខែមីនា កន្លងទៅថ្មីៗនេះ ដោយលិខិតដកហូតតំ ណែងនោះ បានបង្គាប់បញ្ជាឲ្យមន្រ្តីទាំងពីរខាងលើមកបង្ហាញមុខនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយ រៀងរាល់ម៉ោងធ្វើការ។
ប្រភពមន្រ្តីខាងលើបានបន្តថា មូលហេតុនៃការដកហូតតំណែងមន្រ្តីទាំងពីរខាងលើនេះ គឺដោយសារតែមេបញ្ជា ការកងរាជអាវុធហត្ថស្រុករមាសហែក លោក ទឹម វណ្ណិ វាពាក់ព័ន្ធទៅនិងការកាត់ដីបន្ទាយលក់ ដែលការកាត់ដី បន្ទាយមួយផ្នែកលក់នេះ វាទើបតែបែកធ្លាយ ខណៈដែលម្ចាស់ដីគេ បានមកធ្វើរបងហើយពេលនោះ មន្រ្តីជាន់ ខ្ពស់កងរាជអាវុធហត្ថឃើញក៏សួរនាំ ទើបបែកធ្លាយ ហើយក៏មានការស្នើសុំដកតំណែងនេះ តែម្ដងទៅ ដោយ ឡែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយទាប គឺលោក អូត ចាន់គុណា ការដកតំណែងរបស់លោក ដោយ សារតែលោកមិនសូវបានបង្ហាញមុខនៅបញ្ជាការដ្ឋានស្រុក ព្រមទាំងអនុវត្តន៍ភារកិច្ចខ្វះការទទួលខុសត្រូវ ជាពិ សេសទៅទៀតនោះ លោកហាក់ដូចជាមិនគោរពបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ពាក់ព័ន្ធទៅនិងការដកហូតតំណែងនេះ លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្វាយរៀង បានទទួលស្គាល់ថា លោកពិតជាបានស្នើទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តម សេនីយ៏ សៅ សុខា ឲ្យដកតំណែងមន្រ្តីទាំងពីរខាងលើពិតប្រាកដមែន។
លោកបានថ្លែងថា « មន្រ្តីទាំងពីរខាងលើត្រូវបានដកហូតតំណែងកាលពីថ្ងៃ១៤ កន្លងទៅនេះ ដោយបង្គាប់ឲ្យមក បង្ហាញខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំទទួលភារកិច្ចថ្មី ក៏ប៉ុន្តែមានតែលោក ទឹម វណ្ណិ ម្នាក់ទេ ដែលមកបង្ហាញមុខនៅទីបញ្ជាការដ្ឋាន ចំណែកលោក អូត ចាន់គុណា មិនដែលមកបង្ហាញមុខនៅបញ្ជាការដ្ឋាន ទេ»។
ទោះជាយ៉ាងណាក៏ដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មិនបានប្រាប់ពីមូលហេតុ នៃការ ដកហូតតំណែងមន្រ្តីទាំងពីខាងលើនោះទេ ដោយលោកបានចាត់ទុកការផ្លាស់ប្ដូរតំណែងនេះថា វាជារឿងធម្មតា របស់មន្រ្តីរាជការ ហើយវាក៏មិនទៀងទាត់ដែរ ក្នុងនោះសូម្បីតែរូបលោកក៏មិនប្រាកដថា អាចនិងកាន់តំណែងមេ បញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង រហូតដល់ពេលណាដែរ។
បើតាមលោក សាន្ត ប៊ុនថាន មេបញ្ជការស្រុកទាំងពីរនេះ មិនទាន់មានការតែងតាំងថ្មីនៅឡើយទេ ដោយមេបញ្ជា ការរងស្រុកម្នាក់ ទទួលបន្ទុកជាមេបញ្ជាការស្ដីទីបណ្ដោះអាសន្ន ចំណែកតំណែងមេបញ្ជាការ គឺរង់ចាំការប្រជុំ វាយតម្លៃពីគណៈបញ្ជាការកងរាជអាវុធហត្ថខេត្តរូចរាល់សិន ទើបស្នើសុំទៅថ្នាក់លើ ដើម្បីតែងតាំងមន្រ្តីនោះ ជា មេបញ្ជាការ៕
នាយករដ្ឋមន្ដ្រី ព្រមាន មិនអាចអត់ឱន បានចំពោះអ្នក ប្រព្រឹត្ដលើ អ្នកភូមិកែវផុស
ដោយ៖ ដើមអម្ពិល : (DAP) : ID-011
Tuesday 19 March 2013 - 11:02 am
Tuesday 19 March 2013 - 11:02 am
ការព្រមានរបស់ប្រមុខនៃរាជរដ្ឋាភិ បាលខាងលើនេះ បានធ្វើឡើងពេលដែល សម្ដេចបានអញ្ជើញចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ប៉ៃតង និងផ្សព្វផ្សាយគោល នយោ បាយជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង និងផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង ឆ្នាំ២០១៣-២០៣០ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣នេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានមើល វីដេអូខឃ្លីប (យូធូប) ស្ដីពីការឈូសឆាយ ផ្ទះប្រជាពលរដ្ឋអ្នកភូមិកែវផុស កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ សម្ដេចក៏បានចេញសេចក្ដីសម្រេចមួយ ដោយនិរាករណ៍លើលិខិតស.ជ.ណរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយសម្រេចប្រគល់ដី និងកសាងផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារ ។
សម្ដេចតេជោ ក៏បានព្រមានមិនអត់ឱន ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្ដលើអ្នកភូមិកែវផុស ដោយសម្ដេចបញ្ជាក់ថា សំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ ហេតុអ្វី ក៏ទៅឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋទៅ វិញ
គ្រូបង្រៀនចូលបំភ្លឺរឿងបរិហារកេរ្តិ៍លើហ្វេសប៊ុក
ដោយ ឡេង ម៉ាលី
គ្រូបង្រៀននៅក្នុងរាជធានីភ្នំពេញ ឈ្មោះ ភែល ភារុណ ដែលបង្ហោះរឿងនគរបាលចាប់ម៉ូតូរបស់គាត់លើហ្វេសប៊ុក (Facebook) ចូលខ្លួនទៅឆ្លើយបំភ្លឺនគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១៨ មីនា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបរិហារកេរ្តិ៍។
លោក ភែល ភារុណ ឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សាគ្នាអស់រយៈពេលជាង ២ម៉ោង ដោយផ្ដល់ហេតុផលរៀងៗ ខ្លួនមក លោក និងភាគីនគរបាលខណ្ឌចំការមន បានយល់ពីគ្នាទៅវិញទៅមក ហើយព្រមព្រៀងគ្នាថា មិនបន្តរឿងរ៉ាវនេះតទៅទៀតទេ។
លោក ភែល ភារុណ បញ្ជាក់ថា នៅក្នុងអំឡុងពេលនៃពិភាក្សាគ្នា គឺប្រព្រឹត្តទៅក្នុងបរិយាកាសធម្មតា គ្មានការគំរាមកំហែង ដែលធ្វើឱ្យលទ្ធផលនៃការជួបពិភាក្សាគ្នានោះអាចទទួលយកបានទាំងសង្ខាង។
ករណីរបស់លោក ភែល ភារុណ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកយកធ្វើជាករណីសិក្សាក្នុងបញ្ហាសិទ្ធិមនុស្សមួយនៅប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងសេរីភាពបញ្ចេញមតិ។
មូលហេតុនៃការចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខនគរបាលខណ្ឌនេះ ត្រូវបានលោក ភែល ភារុណ បញ្ជាក់ថា បណ្ដាលមកពីលោកផ្សព្វផ្សាយព័ត៌មានតាមហ្វេសប៊ុក អំពីរឿងរ៉ាវដែលនគរបាលចាប់ម៉ូតូរបស់លោកទុកមួយយប់ កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០១៣ នេះ។ លោកឱ្យដឹងថា ក្រោយការផ្សព្វផ្សាយព័ត៌មាននេះរួច នគរបាលខណ្ឌចំការមនរាជធានីភ្នំពេញ បានចេញលិខិតកោះអញ្ជើញលោកមួយច្បាប់ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយសរសេរថា ឱ្យលោកចូលបំភ្លឺអំពីករណីបទបរិហារកេរ្តិ៍។
លោក ភែល ភារុណ ត្រូវបាននគរបាលកោះអញ្ជើញឱ្យចូលទៅបំភ្លឺអំពីករណីនេះម្ដងហើយ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្តែដោយសារតែមានធុរៈនៅតាមខេត្ត លោកបានសុំលើកពេលមកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣វិញ៕
អាស៊ីសេរី
អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ
អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ (Video Inside)
ដោយៈ សយ សុភាព
- លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ
ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។
ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ គឺជាថ្ងៃថ្មី ថ្ងៃពោរពេញដោយពន្លឺយុត្តិធម៌ចំពោះអ្នកភូមិកែវផុស ផ្ទុយ ស្រឡះពីថ្ងៃទី៥ ខែមីនា ពីព្រោះថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់បានទទួលយុត្តិធម៌ពិតៗ និងយ៉ាងត្រចះត្រចង់សម្រាប់ជីវិត ដ៏សែន កម្សត់របស់ពួកគាត់ បន្ទាប់ពីសាលក្រមដ៏មហាអយុត្តិធម៌ របស់សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពួកគាត់ ចាញ់ក្តី ឧកញ៉ា ជៀម ផែន។
នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រជាពលរដ្ឋអ្នកភូមិកែវផុស ញញឹមទាំងទឹកភ្នែកហូររហាម បានថ្លែងអំ ណរគុណ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់យ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋទាំងអស់ បានលើកដៃសំពះ និងអះអាងថា គាំទ្រគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តទៅទៀត ដោយមិនងាកទៅកាន់គណបក្សនយោ បាយផ្សេងទៀតឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បេសកជនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត នឹងមកប្រកាសធ្វើ ផ្ទះថ្ម និង ប្រគល់ដីជូនប្រជាពលរដ្ឋរបស់អ្នកភូមិកែវផុសទាំង ៤៩គ្រួសារ។
នាព្រឹកថ្ងៃទី១៨ ខែមីនា នេះដែរ លោក ប៊ិន ឈិន បានអញ្ជើញទៅដល់កន្លែងប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងអាននូវលិខិតសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងការផ្តល់ដី ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
លោក ប៊ិន ឈិន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកភូមិកែវផុស ដែលសាលក្រមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃុំខ្លួន លោកនឹងលើកសំណើរជូនសម្តេចតេជោ សុំដោះលែងពួកគាត់ឲ្យមានសេរីភាពឡើង វិញ។
ជាមួយនឹងការចុះដល់កន្លែងមានវិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ា ជៀម ផែន ក្រោយពេលទទួលបានការបញ្ជាពី សម្តេចនាយករដ្ឋមន្រ្តីនោះ លោក ប៊ិន ឈិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារ និង លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភ ១ម៉ឺនដុល្លារ សម្រាប់រៀបចំ និង សាងសង់ភូមិឋានឡើងវិញ។ លោក ប៊ិន ឈិន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភូមិកែវផុស ដែលកំពុងអត់ផ្ទះសម្បែងទាំងអស់ ក្នុងមួយគ្រួសារ ៣០ ម៉ឺនរៀលផងដែរ។
អំណាចសាលក្រមដ៏មហាអយុត្តិធម៌របស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចក្តីឲ្យឧកញ៉ា ជៀម ផែន ឈ្នះក្តីរំលោភយកដីធ្លី និងភូមិឋានរបស់ប្រជាពលរដ្ឋភូមិកែវផុសរាប់សិបហិកតានោះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានបើកដៃឲ្យសមត្ថកិច្ចនាំយក ត្រាក់ទ័រឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជា ពលរដ្ឋជាច្រើនខ្នងខ្ទេចខ្ទីគ្មានសល់ ក្រោមដំណក់ទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។ តែពេលនេះ ពន្លឺយុត្តិ ធម៌បានមកបំភ្លឺចិញ្ចែងចិញ្ចាចនៅលើឆ្នេរសមុទ្រក្នុងចំណុចចំរាំង កែវផុស តាមរយៈការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារឡើងវិញហើយ៕
ផ្សាយបន្តពី DAP-NEWS
Sunday, March 17, 2013
Saturday, March 16, 2013
ថៃ៖ ស្ថាប័នព្រះមហាក្សត្រិយ៍
ព៍ត៌មានទាក់ទងច្រើនទៀត ចុច៖ http://www.youtube.com/watch?feature=player_embedded&v=vgE1sS8gqRc
Tuesday, March 12, 2013
ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក មានអ្នកធ្វើប្លង់ជ្រៀកលក់
ស្វាយរៀង: លោកវរសេនីយ៍ត្រី ទឹម វណ្ណិ មេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែក បានរងនូវការស៊ើបអង្ករត និងចោទប្រកាន់ថាបានធ្វើប្លង់ដីជាពីរចំណែក ក្នុងនោះមួយចំណែកកសាងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលមានទំហំ២២ម៉ែត្រ គុណនឹង៦៩ម៉ែត្រ ដោយឡែកដីដែលធ្វើប្លង់លក់នោះមានទំហំ១០ម៉ែត្រគុណនឹង៦០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក លក់បានបានតម្លៃ១ម៉ឺនដុល្លារ ដោយមានលិខិតផ្ទេរសិទ្ធិកាន់កាប់លេខ343/08 ដោយលោកគង់សាលាង អតីត មេឃុំកំពង់ត្រាច កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៨។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះលោកហែន សាគុន អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា បញ្ហាដិនេះគាត់មិនបានដឹងទេ ក្នុងឆ្នាំ២០០៤ គាត់កំពុងរៀន កាលនោះលោកម៉ៅ វិរៈ និងលោកណេប សារ៉ុន ជាគណៈកម្មការ គណៈបញ្ជាការឯកភាពស្រុកបានឯកភាពគ្នាវាស់វែងដីធ្លី មានប្លង់កម្មសិទ្ធិដឹងឮតាមឯកសារឆ្នាំ២០០៤។
លោកម៉ៅង ពុទ្ធី ប្រធានការិយាល័យសុរិយោដីស្រុកបានបំភ្លឺលើបញ្ហាដីនេះថា លោកបានទទួលស្គាល់ក្នុងការវាស់វែងដីធ្លីនោះមែន មុខឆ្នាំ២០០៣ ប៉ុន្តែក្នុងឆ្នាំ២០០៣ ដីនោះពុំទាន់បានធ្វើប្លង់ កម្មសិទ្ធិទេ ក្រោយមកនៅចុងឆ្នាំ២០០៣ លោកបានទៅបំរើការងារនៅខេត្តតាកែវ តាមផែនការរបស់ក្រសួង។ លុះដល់ឆ្នាំ២០០៤ លោកពុំបានដឹងរឿងវាស់វែងដីធ្លីនិងចេញប្លង់កម្មសិទ្ធិពេលនោះឡើយ លោកគ្រាន់តែដឹងប៉ុណ្ណោះ។
នៅពុំទាន់ដឹងថា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មានចំណាត់ការយ៉ាងណានោះទេ ក្រោយពេលដែលទទួលបានរបាយការណ៍ដូច្នេះហើយ មតិប្រជាពលរដ្ឋមន្ត្រីរាជការមួយចំនួនក៏មានការងឿងឆ្ងល់ផងដែរ ដែលនៅសុខៗស្រាប់តែដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកចែកជាពីរប្លង់យ៉ាងស្របច្បាប់ដូច្នេះនោះទេ ដល់ពេលគេធ្វើរបង ទើបភ្ញាក់ព្រើតតែម្តង។
ពាក់ព័ន្ធករណីលក់ដីនេះ លោកវរសេនីយ៍ត្រី ទឹម វណ្ណិ មេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកបានប្រាប់អ្នកកាសែតតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៣ យ៉ាងខ្លីថា គាត់លក់ដីប្លង់ផ្សេងទេ មិនបានលក់ដីបន្ទាទេ៕
ទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលត្រូវបានគេធ្វើប្លង់ជាពីរចំណែក ហើយលក់មួយប្លង់បានលុយ១ម៉ឺនដុល្លារ (រូបរបងលាបថ្នាំពណ៌ស)
រឿងរ៉ាវបែកធ្លាយនៃការធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃការបំបែកដីជាពីរ ចំណែកនោះទើបតែដឹងនៅពេលដែលម្ចាស់ដីទិញបាននោះមកធ្វើរបងព័ទ្ធដីកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៣ ទើបមានក្រុមការងារអាវុធហត្ថខេត្តចុះមកស្រាវជ្រាវនិងពិនិត្យទំហំដីអង្គភាពកងរាជអាវុធហត្ថស្រុករមាសហែក ជាក់ស្តែងតែម្តងទៅតាមបទបញ្ជាផ្ទាល់មាត់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថហេត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ដន មេបញ្ជាការរងទទួលបន្ទុកភស្តុភា-បច្ចេកទេស លោកវរសេនីយ៍ទោម៉ែន សំអឿន មេបញ្ជាការរងនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានបើកអង្គប្រជុំមួយកាលពីព្រឹកថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៣ ដោយមានការចូលរួមពីលោកហែន សាគុន អភិបាលស្រុករមាសហែក លោកម៉ៅ ពុទ្ធី ប្រធានការិយាល័យ ភូមិបាលស្រុក លោកអនុសេនីយ៍ទោ នួន សុឃឿន នាយការិយាល័យវិស្វរកម្មខេត្តរួមនិង លោកវរសេនីយ៍ត្រី ទឹម វណ្ណិ មេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកផងដែរ។
ទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលត្រូវបានគេធ្វើប្លង់ជាពីរចំណែក ហើយលក់មួយប្លង់បានលុយ១ម៉ឺនដុល្លារ (រូបរបងលាបថ្នាំពណ៌ស)
បើយោងតាមកំណត់ហេតុនៃអង្គប្រជុំដែលទើបបែកធ្លាយកាលពីពេលថ្មីៗនេះ ស្តីពីការពាក់ព័ន្ធទៅលើដីធ្លីអង្គភាពអាវុធហត្ថស្រុករមាសហែក ពិនិត្យជាក់ស្តែងទំហំដីអង្គភាពទទឹង២៤ម៉ែត្រ បណ្តោយ៦៩ម៉ែត្រ ទំហំដីធ្វើរបងជាប់បន្ទាយមានទទឹង១០ម៉ែត បណ្តោយ៦០ម៉ែត្រ លក់ពីមុនតម្លៃ១ម៉ឺនដុល្លារ មូលហេតុនៃការលក់នោះ ដើម្បីកសាងអង្គភាពអាវុធហត្ថស្រុក។ប្រភពដដែលបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះលោកហែន សាគុន អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា បញ្ហាដិនេះគាត់មិនបានដឹងទេ ក្នុងឆ្នាំ២០០៤ គាត់កំពុងរៀន កាលនោះលោកម៉ៅ វិរៈ និងលោកណេប សារ៉ុន ជាគណៈកម្មការ គណៈបញ្ជាការឯកភាពស្រុកបានឯកភាពគ្នាវាស់វែងដីធ្លី មានប្លង់កម្មសិទ្ធិដឹងឮតាមឯកសារឆ្នាំ២០០៤។
លោកម៉ៅង ពុទ្ធី ប្រធានការិយាល័យសុរិយោដីស្រុកបានបំភ្លឺលើបញ្ហាដីនេះថា លោកបានទទួលស្គាល់ក្នុងការវាស់វែងដីធ្លីនោះមែន មុខឆ្នាំ២០០៣ ប៉ុន្តែក្នុងឆ្នាំ២០០៣ ដីនោះពុំទាន់បានធ្វើប្លង់ កម្មសិទ្ធិទេ ក្រោយមកនៅចុងឆ្នាំ២០០៣ លោកបានទៅបំរើការងារនៅខេត្តតាកែវ តាមផែនការរបស់ក្រសួង។ លុះដល់ឆ្នាំ២០០៤ លោកពុំបានដឹងរឿងវាស់វែងដីធ្លីនិងចេញប្លង់កម្មសិទ្ធិពេលនោះឡើយ លោកគ្រាន់តែដឹងប៉ុណ្ណោះ។
ទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលត្រូវបានគេធ្វើប្លង់ជាពីរចំណែក ហើយលក់មួយប្លង់បានលុយ១ម៉ឺនដុល្លារ (រូបរបងលាបថ្នាំពណ៌ស)
ក្រោយពីការចុះស្រាវជ្រាវដីធ្លីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក រួចមកក្រុមការងារអាវុធហត្ថខេត្តបានភ្ជាប់ឯកសារមួយចំនួន រួមមាន ៖ ទី១-លិខិតផ្ទេរសិទ្ធិកាន់កាប់ដែលមានចុះហត្ថលេខាដោយលោកគង់ សាលាង មេឃុំកំពង់ត្រាច កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៨ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ប្រភេទដីសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ចុះហត្ថលេខាដោយលោកគង់ ផុន ប្រធានការិយាល័យរៀបចំដែលដីនគរូបនីយកម្មសំណង់ និងភូមិបាល ចុះថ្ងៃទី៩ខែមីនា ឆ្នាំ២០០៤ និងអគ្គនាយកសុរិយោដីនិងភូមិសាស្ត្រ ដោយលោកសេក សេដ្ឋា ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៤ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុប្រភេទដីសាងសង់ របស់ឈ្មោះទឹម វណ្ណិ និងនាងកង សាគុណ (ប្តីប្រពន្ធ) ព្រំប្រទល់ខាងជើងទល់នឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ខាងត្បូងច្រកចេញចូល ខាងកើតហេងសេង និងខាងលិចថ្នល់(ប្លង់ដីដែលលក់) ចុះហត្ថលេខាដោយលោកគង់ ផុន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ចុះថ្ងៃទី៩ខែមីនា ឆ្នាំ២០០៤ និងអគ្គនាយកសុរិយោដីនិងភូមិសាស្ត្រដោយលោសេក សេដ្ឋា ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៤ រួមនឹងឯកសារពាក់ព័ន្ធមួយចំនួទៀត។នៅពុំទាន់ដឹងថា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង មានចំណាត់ការយ៉ាងណានោះទេ ក្រោយពេលដែលទទួលបានរបាយការណ៍ដូច្នេះហើយ មតិប្រជាពលរដ្ឋមន្ត្រីរាជការមួយចំនួនក៏មានការងឿងឆ្ងល់ផងដែរ ដែលនៅសុខៗស្រាប់តែដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកចែកជាពីរប្លង់យ៉ាងស្របច្បាប់ដូច្នេះនោះទេ ដល់ពេលគេធ្វើរបង ទើបភ្ញាក់ព្រើតតែម្តង។
ពាក់ព័ន្ធករណីលក់ដីនេះ លោកវរសេនីយ៍ត្រី ទឹម វណ្ណិ មេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកបានប្រាប់អ្នកកាសែតតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៣ យ៉ាងខ្លីថា គាត់លក់ដីប្លង់ផ្សេងទេ មិនបានលក់ដីបន្ទាទេ៕
លោក ហែន សាគុណ អភិបាលស្រុក រមាសហែកអាចនឹង ត្រូវផ្លាស់ប្ដូរឆាប់ៗនេះ
![]() |
| លោក ហែន សាគុណ អភិបាលស្រុករមាសហែក |
ស្វាយរៀងៈ នៅទីបំផុតពាក្យចចាមអារ៉ាមកន្លងមក ដែលនិយាយថា នឹងមានការផ្លាស់ប្ដូរលោក ហែន សាគុណ អភិបាលស្រុករមាសហែកឲ្យមកបម្រើការ នៅសាលាខេត្តស្វាយរៀងនោះ វាអាចនឹងក្លាយជា ការពិតហើយ នេះបើយោងតាមប្រភពដ៏គួរឲ្យទុកចិត្តមួយបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដឹងកាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា។
ប្រភពដ៏គួរឲ្យទុកចិត្តនោះ បានប្រាប់ឲ្យដឹងថា ការដោះដូរលោក ហែន សាគុណ វាអាចជាការពិតស្ទើរ តែ១០០ភាគរយទៅហើយ ដោយខាងខេត្តកំពុងតែពិចារណារកមនុស្សមកដាក់ជំនួស ដែលក្នុងនោះ មានមន្រ្តីមកពីក្រសួងមហាផ្ទៃ មន្រ្តីសាលាខេត្តស្វាយរៀង និងមន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀងម្នាក់។
នៅក្នុងចំណោមមន្រ្តីដែលមកស្ថាប័នទាំងបីនោះ គឺមានតែលោក ឡឹក ចំរើន ម្នាក់គត់ ដែលបច្ចុប្បន្នមាន តំណែងជាស្នងការរងទទួលបន្ទុកផ្នែកកណ្ដាលសន្តិសុខ នៃស្នងការដ្ឋានខេត្តស្វាយរៀង គឺជាមនុស្សគេ សង្ឃឹមថានឹងទៅជំនួសតំណែងនេះ ក៏ប៉ុន្តែលោក ឡឹក ចំរើន ហាក់ដូចជាស្ទាក់ស្ទើរ នៅក្នុងការទទួល យកតំណែងនេះ ព្រោះលោកចង់បានតំណែងផ្សេងក្រៅពីតំណែងអភិបាលស្រុករមាសហែក។
យោងតាមមន្រ្តីនគរបាលដែលមានតួនាទីខ្ពស់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះបានប្រាប់ដើមអម្ពិលឲ្យដឹងថា ឥឡូវលោក ឡឹក ចំរើន មិនព្រមទទួលយកតំណែងនេះទេ ជាហេតុធ្វើឲ្យខាងខេត្តកំពុងតែរកមនុស្សម្នាក់ផ្សេងទៀត ដែលនៅក្នុងខេត្តទទួលយកតំណែងនេះ។
បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ដែលប្រាប់ដើមអម្ពិលបានបន្ថែមថា លោក ហែន សាគុណ អភិបាលស្រុក រមាសហែកនាពេលបច្ចុប្បន្នមិនយល់ព្រម លើការផ្លាស់ប្ដូលោកចេញពីស្រុកនេះទេ ក៏ប៉ុន្តែនេះជាការ សម្រេចចិត្តរបស់ខេត្ត ដោយមានការយល់ព្រមពីក្រសួងមហាផ្ទៃផង ព្រោះមានមូលហេតុមួយចំនួន ដែល ធ្វើឲ្យមានការប្លាស់ប្ដូនេះ គឺទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុ ដ៏សំខាន់ ទី២. នោះគឺដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងមក ក្នុងចំណោមក្រុង២ និង ស្រុក៦ របស់ខេត្តស្វាយរៀង គឺមានតែស្រុករមាសហែកមួយគត់ ដែលបានបង់អសនៈ ក្រុមប្រឹក្សា ឃុំ អស់ចំនួន ៨អាសនៈ ទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុសត្រូវដំបូងគេ គឺអភិបាល ស្រុកនេះឯង។
នៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែ កក្ដដា ឆ្នាំ ២០១២ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនងលោក ជៀង អំ អភិ បាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺបានទេពាក់ព័ន្ធពីបញ្ហា ដោះដូរអភិបាលស្រុករមាសហែកនេះ ដោយ ទូរស័ព្វរបស់លោកមិនអាច ហៅចូលបាន ក៏ប៉ុន្តែនៅពេលដែលយើងបាន ធ្វើការទាក់ទងមន្រ្តីជាច្រើន របស់ខេត្តស្វាយរៀងនោះ ពួកគេហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្រាប់តែមានមន្រ្តីខ្លះបាននិយាយ ដោយ ល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថា រឿងនេះជាការពឹតដោយខាងខេត្តកំពុងតែស្វែងរកមនុស្សដែល មានលក្ខណៈសម្បត្តិល្អ ដើម្បីទទួលតំណែងជាអភិបាលស្រុករមាសហែកជំនួសលោក ហែន សាគុណ នេះ៕
DAP-news
អភិបាលស្រុក រមាសហែក ត្រូវបានផ្លាស់ប្ដូរលឿន ដូចផ្លេកបន្ទោរ
ស្វាយរៀងៈ បន្ទាប់ពីកាន់តំណែងជាអភិបាលស្រុក រមាសហែកដ៏ចម្រូងចម្រាស់រឿងដីធ្លី មិនទាន់ទាំងបាន១ឆ្នាំ កន្លះស្រួលបួលផង នៅទីបំផុតលោក ហែន សាគុណ ត្រូវបានប្រកាស់ប្ដូតំណែងនៅព្រឹកថ្ងៃទី៧ ខែមីនា នៅក្នុង ពិធីប្រថុចញ៉ុចមួយ នៅសាលាស្រុករមាសហែកក្រោមអធិបតីភាព របស់លោកអភិបាលខេត្តស្វាយរៀងជៀង អំ។
នៅក្នុងពិធីប្រកាស់ប្លាស់ប្ដូអភិបាលស្រុករមាសហែក ដែលមានរយៈពេលមួយដង្ហើមចង្រិតនេះ លោក ហែន សា គុណ ត្រូវបានផ្ទេភារកិច្ចពីអភិបាលស្រុករមាសហែក ឲ្យមកបម្រើការនៅសាលាខេត្តស្វាយរៀង ជំនួសដោយ លោក ពេញ ជា ដែលជាអនុមន្រ្តីថ្នាក់លេខ១០ អភិបាលរងស្រុកស្វាយទាប ឲ្យមកបម្រើការជាអភិបាល នៃ គណៈអភិបាលស្រុករមាសហែកវិញ។
យោងតាមប្រភពពីមន្រ្តីម្នាក់ ដែលស្និទ្ធិ និងលោក ហែន សាគុណ បានប្រាប់ឲ្យដឹងថា ការប្រកាសប្លាស់ប្ដូនេះ គឺ វាឆាប់រហ័សពេក ព្រោះគេទើបតែជូនដំណឹងឲ្យលោក ហែន សាគុណ ដឹងតែពីរថ្ងៃប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ លោក ហែន សាគុណ ដែលកំពុងតែមានបញ្ហាសុខភាពស្រាប់ផងនោះ ពិបាកនិងទប់អារម្មណ៍បានណាស់ ទៅ និងការប្លាស់ប្ដូរ ដ៏ឆាប់រហ័សនេះ ក៏ប៉ុន្តែលោកត្រូវបានលួងលោមដោយកូនស្រីម្នាក់ ដែលជិតនិងរៀបអាពាហ៍ ពិពាហ៍នៅពេលខាងមុខនេះ ឲ្យគាត់ប្រឹងទប់អារម្មណ៍នៅក្នុងពិធីប្រកាសប្ដូរតំណែង ។
ពាក់ព័ន្ធទៅនិងការផ្ទេតំណែងអភិបាលស្រុករមាសហែកនេះ លោក អភិបាលខេត្តស្វាយរៀង ជៀង អំ មិនអាច សុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនិងការផ្ទេរតំណែងនេះ ថាតើការផ្លាស់ប្ដូនេះ ដោយសារបញ្ហាកំហុសការងារ ឬ យ៉ាងណានោះ។
ក៏ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់របស់ខេត្តស្វាយរៀងម្នាក់ បានប្រាប់ឲ្យដឹងថា ការផ្លាស់ប្ដូរតំណែងនេះ គឺលោក ហែន សាគុណ មិនមានកំហុសអ្វីមួយនោះទេ ការផ្លាស់ប្ដូរនេះ ដោយសារតែលោក ហែន សាគុណ មានបញ្ហាសុខភាព មិនប្រក្រតីប៉ុណ្ណោះ។
តាមប្រភពពីមន្រ្តីខ្លះបានប្រាប់ថា មានមូលហេតុមួយចំនួន ដែលធ្វើឲ្យមានការប្លាស់ប្ដូនេះ ទី១. ដោយសារលោក ហែន សាគុណ មានសុខភាពមិនសូវល្អ និងមូលហេតុដ៏សំខាន់ទី២នោះ ដោយសារតែការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់កន្លងមកក្នុងចំណោមក្រុង២ និងស្រុក៦ របស់ខេត្តស្វាយរៀង មានតែស្រុករមាសហែកមួយគត់ ដែល បានបាត់បង់អាសនៈក្រុមប្រឹក្សាឃុំអស់ចំនួន ៨អាសនៈទៅឲ្យគណបក្សសិទ្ធិមនុស្ស ដូច្នោះអ្នកដែលទទួលខុស ត្រូវដំបូងគេ គឺអភិបាលស្រុកនេះឯង ហើយគម្រោងការផ្លាស់ប្ដូនេះ គឺយូរណាស់មកហើយ ពោលតាំងពីក្រោយ ការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ៕
Sunday, March 10, 2013
លោកហោ ណាំហុងជួបកងទ័ព មុនចាកចេញទៅទីក្រុងឡាអេ
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
©វណ្ណារ៉ា
ដោយ លាង ដឺលុច
នៅពាក់កណ្តាលខែមេសាក្រោយនេះ ប្រតិភូទទួលបន្ទុកសំណុំរឿងប្រាសាទព្រះវិហារនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនឹងចេញដំណើរទៅតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិមួយនេះ ដើម្បីចូលរួមក្នុងសវនាការផ្ទាល់មាត់ជាសាធារណៈ ដែលត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ មេសា។ ប្រតិភូកម្ពុជានឹងត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង។
មុនចាកចេញទៅតុលាការយុត្តិធម៌អន្តរជាតិ (International Court for Justice) លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុងបានទស្សនកិច្ចតំបន់ព្រំដែនព្រះវិហារនៅព្រឹកថ្ងៃសៅរ៍ ទី៩ មីនាម្សិលមិញ។ នៅទីនោះហើយដែលលោកឧបនាយករដ្ឋមន្ត្រីបាននិយាយរៀបរាប់រម្លឹកសារថ្មីនៃទំនាស់ព្រំដែនកម្ពុជា ថៃ ហើយដែលចុងក្រោយ លោកប្រមុខការទូតបានសន្និដ្ឋានថា វាជាការចិញ្ចឹមចិត្តរបស់ភាគីថៃតាំងពីដើមរៀងមកក្នុងការដណ្តើមយកប្រាសាទព្រះវិហារពីកម្ពុជា។ ការអះអាងថា ភាគីថៃនៅតែចិញ្ចឹមចិត្តព្យាយាមឈ្លានពានកម្ពុជារហូតដល់បច្ចុប្បន្ននេះ ក៏ត្រូវបានបញ្ជាក់ដោយនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀងដែលបានថ្លែងសុន្ទរកថាទទួលស្វាគមន៍ប្រតិភូក្រសួងការបរទេសនៅព្រឹកថ្ងៃសៅរ៍នេះដែរ ដោយបានលើកឡើងនូវសកម្មភាពឈ្លានពាន និងញុះញង់មួយចំនួនរបស់យោធាថៃ ដើម្បីរាយការណ៍ប្រាប់លោកឧបនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រីបានរៀបរាប់ប្រាប់កងទ័ពនៅព្រំដែនព្រះវិហារអំពីបេសកម្មរបស់កម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិនៅខែមេសាក្រោយនេះថា វាជាការបកស្រាយចុងក្រោយរបស់ភាគីកម្ពុជា និងថៃនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះតុលាការអន្តរជាតិ មុននឹងតុលាការនេះសម្រេចថា «នឹងសម្រេចបកស្រាយ ឬមិនបកស្រាយសាលក្រមថ្ងៃទី១៥ មិថុនា១៩៦២» ដែលជាបណ្តឹងរបស់កម្ពុជា។ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់វិទ្យុបារាំងអន្តរជាតិអំពីក្តីសង្ឃឹមរបស់កម្ពុជាក្នុងការទទួលជ័យជំនះនៅក្នុងរឿងក្តីនេះ។
ក្រោយពីការទាមទារកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហាររបស់រដ្ឋាភិបាលលោកអាប់ភីស៊ីត ដែលគ្រាន់តែចង់បានប្រជាប្រិយភាពពីពលរដ្ឋថៃនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារ។ កាលពីពេលថ្មីៗនេះ ក្រុមថៃអាវលឿងបានអំពាវនាវអោយរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ប្រកាសមិនទទួលស្គាល់សាលក្រមតុលាការឡាអេឡើយ ប្រសិនបើតុលាការនេះសម្រេចសេចក្តីយ៉ាងណាដែលធ្វើអោយបាត់បង់ប្រយោជន៍របស់ប្រទេសថៃនោះ។
តុលាការអន្តរជាតិនឹងបើកសវនាការពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមេសាក្រោយនេះ ហើយភាគីទាំងពីរនឹងត្រូវចូលរួមក្នុងសវនាការផ្ទាល់មាត់ជាសាធារណៈនោះ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តអោយកងទ័ពកម្ពុជាត្រៀមលក្ខណៈជាប្រចាំដើម្បីទប់ស្កាត់ការបង្កហេតុ ឬការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា៕
ផ្សាយបន្តពី គេហទំព័រវិទ្យុបារាំង
លោកឧបនាយករដ្ឋមន្ត្រីបានរៀបរាប់ប្រាប់កងទ័ពនៅព្រំដែនព្រះវិហារអំពីបេសកម្មរបស់កម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិនៅខែមេសាក្រោយនេះថា វាជាការបកស្រាយចុងក្រោយរបស់ភាគីកម្ពុជា និងថៃនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះតុលាការអន្តរជាតិ មុននឹងតុលាការនេះសម្រេចថា «នឹងសម្រេចបកស្រាយ ឬមិនបកស្រាយសាលក្រមថ្ងៃទី១៥ មិថុនា១៩៦២» ដែលជាបណ្តឹងរបស់កម្ពុជា។ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់វិទ្យុបារាំងអន្តរជាតិអំពីក្តីសង្ឃឹមរបស់កម្ពុជាក្នុងការទទួលជ័យជំនះនៅក្នុងរឿងក្តីនេះ។
ក្រោយពីការទាមទារកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅក្បែរប្រាសាទព្រះវិហាររបស់រដ្ឋាភិបាលលោកអាប់ភីស៊ីត ដែលគ្រាន់តែចង់បានប្រជាប្រិយភាពពីពលរដ្ឋថៃនោះ កម្ពុជាបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារ។ កាលពីពេលថ្មីៗនេះ ក្រុមថៃអាវលឿងបានអំពាវនាវអោយរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ប្រកាសមិនទទួលស្គាល់សាលក្រមតុលាការឡាអេឡើយ ប្រសិនបើតុលាការនេះសម្រេចសេចក្តីយ៉ាងណាដែលធ្វើអោយបាត់បង់ប្រយោជន៍របស់ប្រទេសថៃនោះ។
តុលាការអន្តរជាតិនឹងបើកសវនាការពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមេសាក្រោយនេះ ហើយភាគីទាំងពីរនឹងត្រូវចូលរួមក្នុងសវនាការផ្ទាល់មាត់ជាសាធារណៈនោះ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តអោយកងទ័ពកម្ពុជាត្រៀមលក្ខណៈជាប្រចាំដើម្បីទប់ស្កាត់ការបង្កហេតុ ឬការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា៕
ផ្សាយបន្តពី គេហទំព័រវិទ្យុបារាំង
Public Items in 'Interviews'
Subscribe to:
Comments (Atom)


