ចម្លងពី៖ The Free express magazine
Showing posts with label សេចក្តីជូនដំណឹង. Show all posts

Thursday, September 12, 2013
Friday, August 30, 2013
Thursday, April 18, 2013
លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា
ភ្នំពេញ: លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា ដែលត្រូវដល់អាយុ ៦០ ឆ្នាំ ហើយត្រូវចូលនិវត្ត។
ការតែងតាំងអភិបាលរាជធានីភ្នំពេញថ្មីនេះ បានធ្វើឡើង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ឡាយព្រហស្ថលេខា ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជក្រឹត្យ ក៏បានតម្លើងឋានៈលោក ប៉ា សុជាតិវង្ស ជាឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ១។
សូមរម្លឹកថា ការផ្លាស់ប្តូរអភិបាល អភិបាលរងខេត្តរាជធានី អភិបាលអភិបាលរងស្រុកខណ្ឌក្រុង ក៏ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រកាសឲ្យដឹង ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ផងដែរ។
ជាការផ្លាស់ប្តូរ ដែលសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ធ្វើតាមច្បាប់ជ្រើសតាំងក្រុមប្រឹក្សាខេត្តរាជធានី ស្រុកខណ្ឌក្រុង ដែលបានកំណត់អាណត្តិគណៈអភិបាលខេត្តរាជធានី ស្រុកខណ្ឌក្រុង ត្រឹមតែ ៤ ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះ ចូលដល់អាណត្តិទី២ហើយ៕

Sunday, March 17, 2013
Wednesday, February 20, 2013
Subscribe to:
Comments (Atom)