Showing posts with label ក្បួនខ្នាតខ្មែរបុរាណ. Show all posts
Showing posts with label ក្បួនខ្នាតខ្មែរបុរាណ. Show all posts

Friday, January 17, 2014

មាន​ការ​បញ្ជាក់​ពី​ផែនទី​ចាស់​របស់​កម្ពុជា

140117_02
ផែន​ទី​​​ខ្មែ​រផលិត​​ដោយ​ហូឡង់​ក្នុង​ឆ្នាំ១៧៤៧។ រូបថត Michael Hayes
លោក​ការី​និពន្ធ​ជាទី​រាប់​អាន!
ខ្ញុំ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ដោយ​សារ​អត្ថបទ​របស់ Emily Wright មាន​ចំណង​ជើង​ថា «ផែនទី​ចាស់​បំផុត​របស់​កម្ពុជា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​បណ្ណសារដ្ឋាន» (ភ្នំពេញ ប៉ុស្តិ៍ ចុះ​ថ្ងៃ ទី៣១ ខែ ធ្នូ)។
ជា​បឋម​ឃ្លា​ដើម «ផែនទី​មុន​បង្អស់​របស់​កម្ពុជា...» ហាក់​បី​ដូចជា​បាន​សរសេរ​ដោយ​សិស្ស​ទើប​បញ្ចប់​ការ​សិក្សា​ពី Elasticity School of Journalism ជា​ពិសេស​ពីព្រោះ​ផែនទី​នោះ​ត្រូវ​បាន​រៀបរាប់​ថា ជា​គំនូស​ឈូង​សមុទ្រ កំពត»។ ខណៈ​ដែល​ទឹក​ដី​កម្ពុជា បាន​រួម​តូច​ខ្លាំង​ក្នុង​ឆ្នាំ ១៨៥៧ ពី​ផ្ទៃ​ដី​ដ៏​ធំ​នៅ​សម័យ​អង្គរ​ប្រទេស កម្ពុជា មាន​លក្ខណៈ​ច្រើន​ជាង​ឈូង សមុទ្រ កំពត ទៅ​ទៀត​នៅ​ពាក់​កណ្តាល​ទសវត្សរ៍ ទី៩០។ មិន​ថ្វី​ទេ ដោយ​ប្រើ​ប្រាស់​និយមន័យ​របស់​លោក​ស្រី Wright ខ្ញុំ​សូម​ចង្អុល​បង្ហាញ​ថា ផែនទី​កម្ពុជា​ត្រូវ​បាន​រៀបចំ ឡើង​ដោយ​ពួក​ហូឡង់​នៅ​ដើម​ឆ្នាំ ១៦៤៤។ ផែនទី​ប្រវតិ្តសាស្រ្ត​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្រដាស​បួន​ទំព័រ​នៅ​ក្នុង​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ ដែល​មាន​ចំណង​ជើង​ថា ការ​សម្លាប់​និង​ចលាចល​នៅ កម្ពុជា សតវត្សរ៍ ទី១៖ Anthony van Diemen vs. King Ramadhipati I ដែល​និពន្ធ​ដោយ Alfons van Der Kraan។
ដោយ​ប្រើ​ឯកសារ​យក​ចេញ​ពី​បណ្ណសារ​របស់​ជនជាតិ ហូឡង់ លោក Van Der Kraan បាន​រៀបរាប់​អំពី​ជម្លោះ​រយៈ​ពេល​វែង​រវាង​ក្រុមហ៊ុន Dutch East India និង កម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ ១៦៣០ និង ១៦៤០ ជា​ការ​ប្រឈម​តទល់​គ្នា​ដែល​បាន​កត់​សម្គាល់​នៅ​ទំព័រ​ខាង​ក្រោយ​នៃ​សៀវភៅ​ថា៖ «... មាន​លក្ខណៈ​ខុស​គ្នា នៃ​ប្រវតិ្តសាស្រ្ត រវាង​រដ្ឋ​អាស៊ី​អាគេ្នយ៍​ដី​គោក និង​មហា​អំណាច​អឺរ៉ុប»។
ហូឡង់ ដែល​គ្រប់​គ្រង ឥណ្ឌូនេស៊ី ពី Batavia (សព្វ​ថ្ងៃ ហ្សាការតា) ព្រួយ​បារម្ភ​អំពី​ការ​ទន្ទ្រាន​ពី​ពួក ព័រទុយហ្គាល់ លើ​ពាណិជ្ជកម្ម​ជាមួយ​នឹង ជប៉ុន ដោយ​ពួកគេ​បាន​បង្ហាញ​កន្លែង​ពាណិជ្ជកម្ម និង​ស្ថានទូត​នៅ កម្ពុជា ក្បែរ​ទីក្រុង ឧដុង្គ ដែល​ជា​រាជធានី​របស់​កម្ពុជា​នា​ពេល​នោះ។ ទំនាក់​ទំនង​មិន​ដែល​មាន​ភាព​ងាយ​ស្រួល​ឡើយ ខណៈ​ដែល​ពាណិជ្ជករ និង​ទ័ព​ស៊ី​ឈ្នួល​របស់ ព័រទុយហ្គាល់ បាន​នៅ​ទីតាំង​នោះ​រួច​ហើយ។ សរុប​មក​សកម្មភាព​ខុស​ច្បាប់ បាន​កើត​មាន​ជា​ទូទៅ​គ្រប់​ភាគី​ទាំង​អស់​ទំនាក់​ទំនង​កាន់​តែ​ជូរចត់។ ជនជាតិ ហូឡង់ ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ ទី២៧ ខែ វិចិ្ឆកា ឆ្នាំ ១៦៤៣ បេសកកម្ម​របស់​ជនជាតិ ហូឡង់ ទាំង​មូល​ប្រហែល​ពី ២០ ទៅ ២៥ នាក់​ត្រូវ​បាន​សម្លាប់​រង្គាល​ដោយ​ទ័ព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ក្បែរ​ទីផ្សារ ឧដុង្គ។
ហូឡង់ ចង់​សង​សឹក​ហើយ​ក៏​បញ្ជូន​ក្រុម​នាវា​ចំនួន ៥ ពី Batavia នៅ​ខែ មីនា ឆ្នាំ ១៦៤៤ ហើយ​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់ ភ្នំពេញ ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​អ្នក​នាំ​សារ​របស់​ព្រះ​មហាក្សត្រ​ឲ្យ​ជិះ​ឡើង​តាម​ទន្លេ​សាប​ទៅ ឧដុង្គ ដើម្បី​ចរចា ប៉ុន្តែ​នៅ​ទី​នោះ​ពួក​គេ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​គេ​បោក​ប្រាស់​ខណៈ​ដែល​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។
ពេល​ពួក​គេ​មក​ដល់ ភ្នំពេញ វិញ​កម្ពុជា បាន​សាង​សង់​ស្ពាន​អណ្តែត​ចំនួន​ពីរ ឆ្លង​កាត់​ទន្លេ​សាប​ដើម្បី​ព្យាយាម​ដាក់​អន្ទាក់​ពួក ហូឡង់។ យោង​តាម​ផែនទី​សមរភូមិ​រនាំង​ជា​ស្ពាន​អណ្តែត ទី១ គឺ​នៅ​ក្បែរ​ស្ពាន ជ្រោយ​ចង្វារ ពេល​នេះ ហើយ​ស្ពាន​មួយ​ទៀត​គឺ​ឆ្លង​កាត់​ទន្លេ​ពី​សួនច្បារ​នៅ​សណ្ឋាគារ​សុខា ថ្មី ដល់ Hurly's Cantina។
ក្នុង​ព្រឹត្តិការណ៍​នោះ ទីបំផុត ហូឡង់ បាន​ឆ្លង​ផុត​ឧបសគ្គ​ទាំង​ពីរ ដោយ​ភាគី​ទាំង​សង​ខាង មាន​មនុស្ស​ស្លាប់​របួស ហើយ​បាន​វិល​ត្រឡប់​ទៅ Java វិញ។ ផែនទី​ដើម ដែល​ផលិត​ដោយ​ប្រើ​ក្រដាស​ស្រូវ​ជប៉ុន គឺ​ស្ថិត​នៅ​បណ្ណសារ​ជាតិ ហូឡង់ នៅ​ទីក្រុង ឡាអេ។ ប្រហែល​ជា​ស្ថានទូត ហូឡង់ នៅ បាងកក មាន​បំណង​សម្រួល​ថត​ចម្លង​ដើម្បី​បរិច្ចាគ​ឲ្យ​បណ្ណសារ​ជាតិ​កម្ពុជា?
យ៉ាង​ហោច​ណាស់​មាន​ផែនទី ហូឡង់ មួយ​ទៀត មុន​ផែនទី អង់គ្លេស ឆ្នាំ ១៨៦០។ វា​ជា​ផែនទី​ទីក្រុង លង្វែក ដែល​ជា​អតីត​រាជធានី​មួយ​ទៀត​របស់​កម្ពុជា​នៅ​ខាង​ជើង ឧដុង្គ ហើយ​បាន​ផលិត​នៅ​ឆ្នាំ ១៧៤៧។
ខ្ញុំ​ដឹង​ថា ផែនទី​នោះ​មាន ពិត ព្រោះ​ផែនទី​បោះពុម្ព​មួយ​គឺ​ព្យួរ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ទិញ​វា​ពី​ក្រុង បាងកក ហើយ​សង្ឃឹម​ថា ហូឡង់ នឹង​អាច​ឲ្យ​កម្ពុជា​ឃើញ​ផែនទី​ទាំង​នោះ​ផង​ដែរ៕ TK
លោក Michael Hayes ទីប្រឹក្សា​ជាន់​ខ្ពស់​អង្គការ Finnmap កម្ពុជា និង​អតីត​ចាងហ្វាង​កាសែត ភ្នំពេញ ប៉ុស្ដិ៍

http://www.postkhmer.com/national/letter-to-editor/109395-2014-01-17-03-30-40

Thursday, September 5, 2013

បំរាម​ពេល​សាងសង់​ផ្ទះ​


                           
                                              ផ្ទះ​ខ្មែ​នៅ​ប៉ៃលិន​
ភ្នំពេញ :បំរាម​ខាងក្រោម​នេះ​ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ និង​មាន​បោះពុម្ពផ្សាយ​នៅក្នុង​សៀវភៅ "​វប្បធម៌​ខ្មែរ​សុ​រិន្ទ្រ​-​ភាគ​ទី​មួយ​" ។ តាម​ការរៀបរាប់​រប​ស់លោក​បណ្ឌិត​បំរាម​នេះ​ចងក្រង​ឡើង​តាម​ការស្រាវជ្រាវ និង​សម្ភាសន៍​មួយចំនួន​ដូចជា : តម្រា​ព្រះគ្រូ​ភ្រី​ង​មេ​ធំការ ចៅអធិការ​វត្ត​បាន​តា​ណាំង​, តម្រា​របស់​ព្រះគ្រូ​បន​ពូ​ជិតោ ចៅអធិកា​វត្ត​បានឃោក​ពុ សង្កាត់​ថ្ម ស្រុក​ប្រាសាទ ខេត្ត​សុ​រិន្ទ្រ និង​កិច្ច​សម្ភាសន៍​ជាមួយ​លោក​អុំ​ឥន្ទ្រ ក្លា​ញី​ង​នៅ​ភូមិបុ​ទុម ។ មាន​បំរាម ១០ ដែល​មិន​ត្រូវ​បំពាន​ពេល​សាងសង់​ផ្ទះសម្បែង :
​ ​១. ហាម​មិនឲ្យ​ធ្វើ​ផ្ទះ​ដែល​ដី​នៅ​ទី​សាងសង់​នោះ​មាន​ឬ​ស​ឈើ គល់ឈើ ឬក៏​បង្គោល​ឈើ​កប់​នៅ​ពីក្រោម បើ​មិន​ដូច្នោះ​ទេ​មាន​ឬ​ស​ឈើ​ចាស់ៗ​យូរ​ហើយ​ដែល​នៅក្នុង​ដី​ស្រាប់ ។ បើសិនជា​សង់ផ្ទះ​លើ​ទី​បែប​នោះ​នឹង​កើត​មាន​ទោស​ឈឺពោះ ដូចជា​មាន​អ្វី​មក​ចាក់​ដោត​ក្នុង​ពោះ​អញ្ចឹង ។ ចាំបាច់​ត្រូវ​ជីក​យក​របស់​អស់នោះ​ចេញ​ឲ្យអស់​សិន​សឹម​សង់​នៅ​ពីលើ​ទីនោះ ។​
​ ​២. ហាម​សង់ផ្ទះ​លើ​ឬ​ស​សីមា​ចាស់ វត្ត​ចាស់ ឬក៏​មាន​គេ​បញ្ចុះ​អាថ័ន​ទុក​រួច​ហើយ ។ ក្នុង​ករណី​មិន​ដឹង​គេ​និយម​និមន្ត​ព្រះសង្ឃ​ទៅ​សូត្រ​ដក​សីមា​សិន ។​
​ ​៣. ហាម​សង់ផ្ទះ​លើផ្លូវ​ចាស់​, ផ្លូវទឹក​ហូរ​ចាស់ៗ ឬ​ហាម​សង់​នៅ​ក្នុង​លក្ខណៈ​ដែល​តួ​ផ្ទះ​មាន​ភ្លឺស្រែ​សឹករិចរឹល​, បង្គោលរបង​កំបុត​, ផ្លូវ​ដើរ​, ឬក៏​ថ្នល់​ចាស់​បុក​មក​ចំ ព្រោះ​នឹង​កើតរោគ​ភ័យរ​កមូ​លហ​តុ​មិនឃើញ ។ បើសិនជា​មាន​ករណីបែបនេះ​ហើយ​ចៀសវាង​មិនបាន ត្រូវ​ដោះស្រាយ​ដោយ​ដាំ​ដើម​ទាល់​ចំ​ត្រង់​ពីលើ​ចុង​បង្គោល ឬ​ចំ​ផ្លូវ​នោះ ដើម្បី​កុំឲ្យ​កម្លាំង​អាថ៌កំបាំង​ធ្វើ​អ្វី​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ជនជាតិ​ចិន​វិញ គេ​និយម​ដាក់​កញ្ចក់​ឆ្លុះ​ស្រមោល ឬ​ដាក់​រូប​សឹង្ហ​ពាំ​ដាវ​នៅ​ត្រង់​កន្លែង​នោះ ដើម្បី​កែខៃ​ឲ្យទៅ​ជា​ល្អ​វិញ ។​
អតីត​អគារ​រដ្ឋសភា​ដែល​ឥឡូវនេះ​ត្រូវបាន​ប្រែក្លាយ​ជា​អគារ​តុលាការ​កំពូល គឺជា​សំណង់​តាម​រចនាបទ​ខ្មែរ​ដ៏​រស់​រវើក​
​៤. ហាម​ស្រះ​ខាងត្បូង​អណ្តូង​ខាងលិច បានន័យថា មិន​ឲ្យ​ជីក​ស្រះ​នៅ​ខាងត្បូង​ផ្ទះ និង​ជីក​អណ្តូង​នៅ​ពី​ខាង​លិច​ផ្ទះ ព្រោះ​ជា​អពមង្គល​រកស៊ី​មិន​ឡើង ។ អ្នក​ចាស់ទុំ​បាន ផ្តល់​ហេតុផល​ថា : ស្រះ​ទឹក​គឺជា​អាងទឹក​ជ្រៅ រីឯ​ខាងត្បូង​មាន​ន័យ​ម្យ៉ាង​ថា ក្បាល​(​ដូចជា​ក្បាល​ចិញ្ចៀន​ឬ​ត្បូងចិញ្ចៀន​ជាដើម​) ។ ក្បាល​ត្រូវ​តែ​ខ្ពស់​នៅ​លើ​ផុត​ទើប​ល្អ តែ​បើ​ជា​អាង​ជ្រៅ​វិញ​បានន័យថា កំបុត​ក ។ ចំណែកឯ​អណ្តូងទឹក​នៅ​ពី​លិច​វិញ​បានន័យ ថា មិន​អណ្តែត វា​នឹង​ចុះ​ទៅ​ក្នុង​អណ្តូង នឹង​រកស៊ី​អ្វី​ក៏​មិន​ឡើង​ដែរ ។​
 ​៥. ហាម​យក​ឈើ​ដែល​គេ​ធ្វើ​ជង្រុក​ស្រូវ ឬក៏​វត្ត​អារាម​មក​សង់ផ្ទះ ។ មានជំនឿថា នឹង​មាន​តែ​រឿង​ក្តៅក្រហាយ​មិនចេះ​អស់​មិនចេះហើយ ។​
 ​៦. ការ​ធ្វើ​ទ្វារ​ផ្ទះ បើសិនជា​មាន​ទ្វារក្រោយ កុំឲ្យ​ទ្វារមុខ និង​ទ្វារក្រោយ​នៅត្រង់​គ្នា ។ បើ​នៅ​ត្រង់​គ្នា​នឹង​រក្សាទ្រព្យ​មិន​គង់​ឡើយ បានន័យថា រក​បាន​ដៃស្តាំ​ចំណាយ​ដៃ​ឆ្វេង ។​
 ​៧. សសរផ្ទះ បើសិនជា​មាន​ផ្ទះ​នៅ​ជិតខាង​គ្នា​បញ្ច្រាស​គ្នា សុំ​កុំឲ្យ​សសរផ្ទះ​រត់ត្រង់​បន្ទាត់​ជាមួយគ្នា នឹង​មាន​រឿង​ទាស់ចិត្ត​ទាស់គំនិត​គ្នា ឬ​កើតរឿង​ឈ្លោះ​គ្នា ។​
 ​៨. ជណ្តើរ​ផ្ទះ កុំ​ធ្វើ​កាំជណ្តើរ​រាប់​ទៅ​គត់ ព្រោះ​នឹង​នាំមក​នូវ​ភ័យ​វិបត្តិ​ដល់​ម្ចាស់ផ្ទះ ។​
 ​៩. ជណ្តើរ​ផ្ទះ​ហាម​កុំឲ្យ​ចុង​សំ​យុង​ចុះទៅ​ទិស​ខាងលិច ព្រោះ​នឹង​នាំ​ឲ្យ​ឱន​អា​ប់​ធ្លាក់​ដុនដាប ។ បើ​ធ្វើ​ជណ្តើរ​ជា​រង្វេល​ឡើង កុំ​ធ្វើ​រង្វេល​ពទ្ធ័​ទៅ​ខាងឆ្វេង (​គឺ​នៅ​ពេល​ដើរ​ត្រូវ​ឡើង​ពទ្ធ័​ខាងឆ្វេង​ដៃ​) ជណ្តើរ​បែប​នោះ​គេ​ចាត់ទុកថា ជា​ជណ្តើរ​ខ្មោច​នឹង​កើត​រោគា ព្យាធិ​ហើយនឹង​ស្លាប់ ។​
​ ​១០. សសរផ្ទះ​ត្រូវ​ត្រង់​ហើយ​ស្មើៗ​គ្នា កុំឲ្យ​មាន​សសរ​ខ្លះ​តូច​ខ្លះ​ធំ នឹង​រស់​នៅ​ពុំ​សុខ​សប្បាយ ។ ចំពោះ​រឿង​សសរ​នេះ លោក​ហាម​ប្រើ​សសរ​ដែល​មាន​ភ្នែក​ឈើ ៤ ប្រភេទ :
 ​១០-១. ភ្នែក​ឈើត្រង់​កំរិត​កាយ​បាន​នៅជាប់​ដី ហៅថា ភ្នែក​ឈើ​មាន់​កកាយ ។ ទោស​របស់​ភ្នែក​ឈើ​មាន់​កកាយ គឺ​ទ្រព្យសម្បត្តិ​នឹង​ខ្ចាត់ខ្ចាយ​ជួប​វិបត្តិ​ផ្សេងៗ ។​
 ​១០-២. ភ្នែក​ឈើត្រង់​កំរិត​ជ្រូក​កកិត​ចំហៀង​បាន ហៅ​ថា​ភ្នែក​ឈើ​ជ្រូក​ត្រដុស ។ ជ្រូក​ត្រដុស​នឹង​ធ្វើឲ្យ​កើត​រឿង​ជាប់​គុក​ជាប់ច្រវាក់ មាន​រឿងក្តី​មនុស្ស​ដទៃ​មួលបង្កាច់ ។​
 ​១០-៣. ភ្នែក​ឈើ​ត្រង់​ចំណុច​បញ្ឈរ​ដែល​គេ​ដាក់​រត ហៅ​ថា​ភ្នែក​ឈើ​ទល់​រត ។ ភ្នែក​ឈើ​បែប​នេះ​នឹង​ធ្វើឲ្យ​ភ្លើង​ឆេះ​ផ្ទះ ឬ​ក៏​ឈឺ​គ្រុ​នក្តៅ ហើយ​រក្សា​ព្យាបាល​មិន​ជា​ឡើយ ។​
​ ​១០-៤. ភ្នែក​ឈើ​នៅត្រង់​ចំណុច​ដែល​គេ​វាយ​ដែកគោល ឬ​ចំណុច​ដែល​គេ​ដាក់​គន្លឹះ​ខ្លាស់​រត ដែល​ដូចជា ចោះ​លើ​ភ្នែក​ឈើ​នោះ​តែម្តង ។ ភ្នែក​ឈើ​បែបនេះ​គេ​ហៅថា ភ្នែក​ឈើ​ស្លាក់​ឡត (​ខ្ទាស់​បំពង់​) ដែល​នឹង​ធ្វើ​ឲ្យ​ពិបាក​សំ​រាលកូ ន​។​
រចនាបទ​ផ្ទះ​ខ្មែរ​ភាគច្រើន​នៅ​ជនបទ​
នៅ​មាន​របស់​ដែល​ផ្តល់​ទោស​ម្យ៉ាង​ទៀត​ដែល​ខ្មែរ​ហៅថា ពាំ​សម្បក បានន័យថា មាន​ស្នាម​ភ្នែក​ជា​រាង​ទ្រវែង ហើយ​មាន​សំបក​នៅ​ជាប់​ក្នុង​ស្នាមដំបៅ​នៃ​សាច់​ឈើ​នោះ ។ ចាស់ទុំ​ប្រកាន់​ជឿថា នឹង​ឲ្យ​ទោស​យ៉ាងខ្លាំង​ជាទីបំផុត បើ​តាម​ឃើញ​កន្លង​មក​កន្លែង​ខ្លះ​បើសិនជា​មាន​កូនប្រុស កូន​នោះ​ច្រើន​មិន​គ្រប់​ទឹក ឡប់ៗ​ព្យាបាល​យ៉ាង​ណា​ក៏​មិន​ជា​ដែរ​អស់​ជាច្រើន​ឆ្នាំ ។ ក្រោយមក​មាន​គេ​បញ្ជាន់រូប​ប្រាប់​ឲ្យ​ ​យក​សសរ​ពាំសម្បក​នោះ​ចេញ​ទើប​កូន​នោះ​បាន​ជាសះស្បើយ ដោយ​មិន​ទាំង​បាន​ព្យាបាល​អ្វី​ផង ។ គួរបញ្ជាក់​ថា សសរ​ពាំសម្បក​នេះ ជួនកាល​មើល​ពី​ខាងក្រៅ​មិន​ឃើញ​ទេ ពីព្រោះ​មាន​សម្បក​នៅ​រុំ​ពទ្ធ័​ក៏មានដែរ ។​ ​ត្រូវឲ្យ​គេ​បញ្ចូល​រូប​ទើប​បាន​ដឹង ។​​ ​ទាក់ទង​នឹង​ភ្នែក​សសរ​នេះ បើសិនជា​អារ​ឡើង​ខាងលើ​ហើយ​នោះ​លោក​ថា មិន​ជា​អ្វី​ទេ ។​
​ ​តម្រា​ខ្លះ​បាន​ពោល​ថា សសរ​ដែល​មាន​ភ្នែក​ជា​លេខ​សេស (១,៣,៥,៧) ចាត់ទុកថា ល្អ បើសិនជា​លេខ​គូ​(២,៤,៦,៨) គឺ​មិន​ល្អ​ទេ ត្រូវ​មាន​ពិធី​រំងាប់​ពិស​ទោស​របស់​សសរផ្ទះ ដោយ​ការសូត្រ​គា​ថា​​ដាក់​នឹង​ដែកគោល វាយ​ត្រង់​ភ្នែក​សសរ សង្កត់​ជំនាង​ឈើ​ទុក ដោយ​សូត្រមន្ត ធរណី​សារ ៕ ម.ត្រាណេ