Showing posts with label សម្បទាន. Show all posts
Showing posts with label សម្បទាន. Show all posts

Monday, March 18, 2013

នាយករដ្ឋមន្ដ្រី ព្រមាន​​ មិនអាចអត់ឱន បានចំពោះអ្នក ប្រព្រឹត្ដលើ អ្នកភូមិកែវផុស



ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស ដោយព្រមាន ចំពោះអ្នក ប្រព្រឹត្ដឈូសឆាយ ផ្ទះប្រជាពលរដ្ឋ នៅភូមិ កែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ មិន ឱ្យរួចខ្លួននោះឡើយ បន្ទាប់ពីសម្ដេចបាន ឃើញពីព្រឹត្ដិការណ៍ វាយកំទេចផ្ទះប្រជាពលរដ្ឋ អស់គ្មានសល់ នៅតំបន់នោះ អនុវត្ដ តាមសាលក្រមរបស់សាលាដំបូងខេត្ដព្រះ សីហនុ ដែលតម្រូវឱ្យលោកឧកញ៉ា ជៀម ផែន ថៅកែស្រាបៀរលីអូ ឈ្នះក្ដី ។
ការព្រមានរបស់ប្រមុខនៃរាជរដ្ឋាភិ បាលខាងលើនេះ បានធ្វើឡើងពេលដែល សម្ដេចបានអញ្ជើញចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ប៉ៃតង និងផ្សព្វផ្សាយគោល នយោ បាយជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង និងផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍន៍ប៉ៃតង ឆ្នាំ២០១៣-២០៣០ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣នេះ ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានមើល វីដេអូខឃ្លីប (យូធូប) ស្ដីពីការឈូសឆាយ ផ្ទះប្រជាពលរដ្ឋអ្នកភូមិកែវផុស កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ សម្ដេចក៏បានចេញសេចក្ដីសម្រេចមួយ ដោយនិរាករណ៍លើលិខិតស.ជ.ណរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយសម្រេចប្រគល់ដី និងកសាងផ្ទះឡើងវិញ ជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារ ។
សម្ដេចតេជោ ក៏បានព្រមានមិនអត់ឱន ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្ដលើអ្នកភូមិកែវផុស ដោយសម្ដេចបញ្ជាក់ថា សំណុំរឿងកំពុងស្ថិតក្នុងដៃតុលាការ ហេតុអ្វី ក៏ទៅឈូសឆាយបំផ្លាញផ្ទះប្រជាពលរដ្ឋទៅ វិញ 

អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ


អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ (Video Inside)

E-mailPrintPDF
ដោយៈ សយ សុភាព
- លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ
ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។
ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ គឺជាថ្ងៃថ្មី ថ្ងៃពោរពេញដោយពន្លឺយុត្តិធម៌ចំពោះអ្នកភូមិកែវផុស ផ្ទុយ ស្រឡះពីថ្ងៃទី៥ ខែមីនា ពីព្រោះថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់បានទទួលយុត្តិធម៌ពិតៗ និងយ៉ាងត្រចះត្រចង់សម្រាប់ជីវិត ដ៏សែន កម្សត់របស់ពួកគាត់ បន្ទាប់ពីសាលក្រមដ៏មហាអយុត្តិធម៌ របស់សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពួកគាត់ ចាញ់ក្តី ឧកញ៉ា ជៀម ផែន។
នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រជាពលរដ្ឋអ្នកភូមិកែវផុស ញញឹមទាំងទឹកភ្នែកហូររហាម បានថ្លែងអំ ណរគុណ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់យ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋទាំងអស់ បានលើកដៃសំពះ និងអះអាងថា គាំទ្រគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តទៅទៀត ដោយមិនងាកទៅកាន់គណបក្សនយោ បាយផ្សេងទៀតឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បេសកជនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត នឹងមកប្រកាសធ្វើ ផ្ទះថ្ម និង ប្រគល់ដីជូនប្រជាពលរដ្ឋរបស់អ្នកភូមិកែវផុសទាំង ៤៩គ្រួសារ។
នាព្រឹកថ្ងៃទី១៨ ខែមីនា នេះដែរ លោក ប៊ិន ឈិន បានអញ្ជើញទៅដល់កន្លែងប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងអាននូវលិខិតសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងការផ្តល់ដី ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
លោក ប៊ិន ឈិន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកភូមិកែវផុស ដែលសាលក្រមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃុំខ្លួន លោកនឹងលើកសំណើរជូនសម្តេចតេជោ សុំដោះលែងពួកគាត់ឲ្យមានសេរីភាពឡើង វិញ។
ជាមួយនឹងការចុះដល់កន្លែងមានវិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ា ជៀម ផែន ក្រោយពេលទទួលបានការបញ្ជាពី សម្តេចនាយករដ្ឋមន្រ្តីនោះ លោក ប៊ិន ឈិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារ និង លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភ ១ម៉ឺនដុល្លារ សម្រាប់រៀបចំ និង សាងសង់ភូមិឋានឡើងវិញ។ លោក ប៊ិន ឈិន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភូមិកែវផុស ដែលកំពុងអត់ផ្ទះសម្បែងទាំងអស់ ក្នុងមួយគ្រួសារ ៣០ ម៉ឺនរៀលផងដែរ។
អំណាចសាលក្រមដ៏មហាអយុត្តិធម៌របស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចក្តីឲ្យឧកញ៉ា ជៀម ផែន ឈ្នះក្តីរំលោភយកដីធ្លី និងភូមិឋានរបស់ប្រជាពលរដ្ឋភូមិកែវផុសរាប់សិបហិកតានោះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានបើកដៃឲ្យសមត្ថកិច្ចនាំយក ត្រាក់ទ័រឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជា ពលរដ្ឋជាច្រើនខ្នងខ្ទេចខ្ទីគ្មានសល់ ក្រោមដំណក់ទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។ តែពេលនេះ ពន្លឺយុត្តិ ធម៌បានមកបំភ្លឺចិញ្ចែងចិញ្ចាចនៅលើឆ្នេរសមុទ្រក្នុងចំណុចចំរាំង កែវផុស តាមរយៈការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារឡើងវិញហើយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ផ្សាយបន្តពី DAP-NEWS