Showing posts with label ព័ត៌មាន​ក្នុងប្រទេស. Show all posts
Showing posts with label ព័ត៌មាន​ក្នុងប្រទេស. Show all posts

Friday, September 13, 2013

គណបក្ស​សង្គ្រោះ​ជាតិ ពិចារណា​ប្រជុំ​សភា​តាម​លិខិត​អញ្ជើញ​ព្រះមហាក្សត្រ តែ​មិន​ទទួលស្គាល់​អាសនៈ​​

Saturday, 14 September 2013 12:33

  • Written by  
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក​សង្គ្រោះ​ជាតិ។ រូបថតៈ Google
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​ក្នុង​ការចូលរួម​ប្រជុំ​សភា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ តាម​ការកោះហៅ​ជា​លិខិត​របស់​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហមុនី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​
ក្នុងជំនួប​ប្រមាណ​ជា​២០​នាទី ដែល​ជា​ជំនួប​ផ្លេកបន្ទោរ ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ព្រះមហាក្សត្រ បាន​ប្រគល់​លិខិត​កោះ​អញ្ជើញ​ទៅ​គណបក្ស​ទាំង​ពីរ ដើម្បី​ហៅ​តំណង​រាស្ត្រ​ទាំងអស់ ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ខាង​មុខ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បានបញ្ចប់​ការជួបគ្នា ប្រមាណ​ជា​២០​នាទី ប៉ុណ្ណោះ​។លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក​សង្គ្រោះ​ជាតិ មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​លិខិត​ពី​ព្រះមហាក្សត្រ  ដោយ​នឹង​ចែក​លិខិត​កោះហៅ​ប្រជុំ​ទៅ​តំណាងរាស្ត្រ​និមួយៗ តែ​ជំហរ​នៃ​ការចូលរួម​ប្រជុំ មិនទាន់​អាច​កំណត់​បាន​។​លោក​បន្តថា ព្រះមហាក្សត្រ បាន​ជម្រាប​ពី​គោលបំណង​នៃ​ការប្រជុំ គឺ​ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួបជុំគ្នា ក្នុង​ការស្វែងរក​ដំណោះស្រាយ​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​នឹង​ការទទួលស្គាល់​អាសនៈ​ដ​ដែល​។
​លោក យឹម សុវណ្ណ បញ្ជាក់ថា ការចរចា​នេះ មិន​មាន​លទ្ធផល​ធុំដុំ​ទេ តែ​ជា​ជំហាន​វិជ្ជមាន​មួយ ដែល​គណប្ស​សង្គ្រោះ​ជាតិ បានទូល​ព្រះមហាក្សត្រ​ដោយផ្ទាល់ ដោយ​សង្ឃឹមថា ព្រះអង្គ​នឹង​មាន​ព្រះរាជតម្រិះ​ដ៏​ត្រឹមត្រូវ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​
លោក យឹម សុវណ្ណ បន្តថា គម្រោង​ធ្វើ​មហា​បាតុកម្ម គឺ​នៅ​ដដែល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ដដែល​។
​ជំនួប​មួយ​ភ្លែត​នោះ ធ្វើឲ្យ​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ និង​ប្រជាពលរដ្ឋ ងឿងឆ្ងល់​ថា​តើ​ថា មូលហេតុ​អ្វី​បានជា​ឆាប់​ម្ល៉េះ​។
​កាលពី ថ្ងៃ​ចន្ទ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជសារ ជា​ការកោះអញ្ជើញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ ចូលរួម​ប្រជុំ​រដ្ឋសភា ជា​លើកដំបូង នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋ​សភា​។​
​ក្នុងជំនួប​ព្រឹក​មិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី រួម​នឹង​មន្ត្រី​ពីរ​រូប​ទៀត គឺ​អនុប្រធាន កឹម សុខា និង​លោកគួយ ប៊ុនរឿន។
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​៕

សេចក្តីជូនដំណឹងរបស់សាលារាជធានី

Thursday, August 15, 2013

ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​​​​ ត្រូវបាន​បកអាក្រាត​​ និងចោទប្រកាន់ថា ពុករលួយ និងបក្ខពួកនិយមជាប្រព័ន្ធ


​មជ្ឈដ្ឋាន​មិត្ត​អ្នកអាន​បានផ្តល់​ពិន្ទុ​វាយតម្លៃ​ទៅលើ​ការដឹកនាំ​របស់​ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថា ដឹកនាំ​ប្រកបដោយ​ភាពពុករលួយ និង​មិន​ខ្វល់​ពី​មន្ត្រីក្រោមឱវាទ​នៅ​ថ្នាក់កណ្តាល​។​ ​
ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពី​ចុងខែ​កក្កដា កន្លងមក ក្រសួង​អប់រំ​បាន​ចំណាយ​ថវិកា​រាប់លាន​រៀល​ចំពោះ​ការប្រឡង ដើម្បី​សម្រិតសម្រាំង​គុណភាព​អប់រំ​។​ ​ប៉ុន្តែ​ការចំណាយ​ថវិកា​ទាំងនេះ​មិនបាន​ឆ្លើយតប​ទៅនឹង​ផែនការ​អប់រំ​នោះទេ ព្រោះ​ឯកឧត្តម អ៊ឹម សិទ្ធី បាន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​បង្ក​ភាពពុករលួយ​តាម​អំពើ​ចិត្ត​ក្នុង​ការរៀបចំ​គណៈកម្មកា​រ​មេ​ប្រយោគ​ប្រឡង ដែល​ត្រូវបាន​ប្រិយមិត្ត​អ្នកអាន​បង្ហាញ​នូវ​ហេតុផល ដូចតទៅ​៖
១- គណៈកម្មការ​មេ​ប្រយោគ​ទូទាំងប្រទេស និង​អប្បមាទ គឺ​រៀបចំ​តាម​ខ្សែ «​អ្នក​ស្និទ្ធស្នាល នៅ​ខេត្ត​ជិត និង​អ្នក​មិន​ស្និទ្ធស្នាល ត្រូវ​រៀប​អីវ៉ាន់​ចេញទៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល​»​។​
២- គណៈកម្មការ​អប្បមាទ​ត្រូវ​កំណត់​យក​អ្នកមាន​តួនាទី​ជា​ប្រធាន អនុប្រធាន​ការិយាល័យ ប៉ុន្តែ​លេចចេញ​ឃើញ​មាន​មន្ត្រី​មួយចំនួន​ដែល​មិន​ឋិត​ក្នុង​នាយកដ្ឋាន​ជំនាញ​ក៏បាន​ចូលរួម​ជា​គណៈកម្មការ​អប្បមាទ​ដែរ «​អ្នក​ទាំងនោះ​មាន​ខ្សែ​ទុយោ និង​មាន​បក្ខពួក​របស់ខ្លួន​»​។​
៣- ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​រៀបចំ​តាម​បណ្តាញ​ពុករលួយ ជាពិសេស​សូក​យក​ប៉ុស្តិ៍​ល្អៗ​។ ម្យ៉ាងទៀត​គឺ​ត្រូវបាន​រៀបចំ​ប្រធាន អនុប្រធាន​មណ្ឌល​ជា​ក្រុម ដើម្បី​ងាយស្រួល​ពេល​ដំណើរការ​វិញ្ញាសា ហើយ​ប្រធាន អនុប្រធាន​មណ្ឌល​មួយចំនួន​ឆ្នាំ​ណា​ក៏​ដង្ហែ​នៅ​មណ្ឌល​ជាមួយគ្នា​ដែរ «​ដូចជា​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​ឆ្នាំ​២០១២ និង​មណ្ឌល​វិទ្យាល័យ​ព្រែក​ឯង ឆ្នាំ​២០១៣ និង​នៅ​មណ្ឌល​ផ្សេងៗ​ទៀត​»​។​
៤- គណៈកម្មការ​ត្រួត​អគារ និង​អនុរក្ស​ឆ្លងខេត្ត ជា​រៀងរាល់ឆ្នាំ​មានការ​សូកប៉ាន់​រើសយក​ប៉ុស្តិ៍​ក្នុងតម្លៃ​ពី​១៥​ដុល្លារ ទៅ​២០​ដុល្លារ​អាមេរិក ហើយ​បណ្តាញ​ទាំងនោះ​គឺ​ការិយាល័យ​ប្រឡង ឬ​ការិយាល័យ​មធ្យមសិក្សា​ចំណេះ​ទូទៅ​តាម​ខេត្ត​ជា​អ្នក​នាំសារ​។ រីឯ​មួយចំនួនទៀត​គឺ​មន្ត្រី​ការិយាល័យ​ប្រឡង​នៃ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។​
៥- ចំណែក​គ្រូ ដែល​មិន​បង្រៀន​ថ្នាក់​ទី​១២ នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​គឺ​ចេញ​ធ្វើជា​គណៈកម្មការ​អនុរក្ស​ផង និង​ជា​គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ​ផង​ដែល​រៀបចំ​ជា​បណ្តាញ​សូកប៉ាន់ តាម​សាលា ដើរតួ​ជា​អ្នក​នាំ​ា​សារ «​សូម​ពិនិត្យមើល​លិខិត​ឧទ្ទេសនាម​អនុរក្ស និង​លិខិត​ឧទ្ទេសនាម​បែងចែក​សន្លឹក​កិច្ចការ​នៅ​៩​មណ្ឌល​កំណែ​»​។​
៦- គណៈកម្មការ​បូក ស្រង់ ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ «​លិខិត​ឧទ្ទេសនាម​លេខ​៣៥​ម​ប្រ​ទ​» មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន ដោយ​គណៈកម្មការ​ទាំង​នោះ​មួយចំនួន​កើតចេញពី​ការ​សូកប៉ាន់ «​តម្លៃ​ពី​២៥​ដុល្លារ ទៅ​២៥​ដុល្លារ​អាមេរិក​» ដូចជា​មន្ត្រី​អប់រំ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ខ្លះ​ចេញ​ធ្វើជា​គណៈកម្មការ ប្រធាន អនុប្រធាន​មណ្ឌល ខ្លះ​ធ្វើជា​គណៈកម្មការ​អប្បមាទ និង​ខ្លះទៀត​ធ្វើជា​អនុរក្ស​នៅតាម​មណ្ឌល​ក្នុង​ខេត្ត​។ ប៉ុន្តែ​ពេល​បូក ស្រង់​បែរជា​មានឈ្មោះ​ចេញ​ជា​គណៈកម្មការ​បូក ស្រង់​ពិន្ទុ ខ្លះ​ជា​គណៈកម្មការ​ពិនិត្យ​ពិន្ទុ «Sic!»​។​
៧- ចំពោះ​មន្ត្រី​បម្រើ​ការងារ​នៅ​ថ្នាក់កណ្តាល​វិញ គឺ​ឯកឧត្តម អ៊ឹម សិទ្ធី ដែលជា​រដ្ឋមន្ត្រី​មិន​ខ្ចី​ខ្វល់ខ្វាយ​ឈឺក្បាល​ហាលងៀត​អ្វី​ឡើយ ទោះបី​មន្ត្រី​អប់រំ​ដែល​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ចំណុះ​ក្រសួង​ទាំងនោះ​មួយចំនួន​មិនបាន​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក៏ដោយ​។​ ​
ប្រិយមិត្ត​អ្នកអាន​ក៏បាន​ទាញអារម្មណ៍​ឲ្យ​មានការ​ពិចារណា​ដែរ​ថា មន្ត្រី​អប់រំ​ធ្វើការ​នៅ​ថ្នាក់កណ្តាល ធ្វើការ​ពីរ​ពេល ក្នុង​មួយថ្ងៃ​ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​តិចតួច បែរជា​មិន​ឲ្យ​ចូលរួម​ធ្វើជា​គណៈកម្មការ​ផ្សេងៗ​ក្នុងការ​ប្រឡង​បាក់​ឌុប តើ​នេះ​ជា​មេដឹកនាំ​ល្អ​ឬ​? ចំណែក​គ្រូបង្រៀន​នៅ​រាជធានី​ភ្នំពេញ ធ្វើការ​មួយ​សប្តាហ៍ ១៦ ឬ​១៨ ម៉ោង​ទទួលបាន​ប្រាក់បៀវត្សរ៍​គួរសម បែរជា​បាន​ចូលរួម​ក្នុង​គណៈកម្មការ​ប្រឡង​២ ឬ​៣​ដង ទាំង​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ទាំង​បឋមភូមិ ខណៈដែល​នាយក​វិទ្យាល័យ និង​មន្ត្រី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដែល​ចេញ​ជា​ប្រធាន អនុប្រធាន​មណ្ឌល ជា​អប្បមាទ ជា​អនុរក្ស បែរជា​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មការ​បូក ស្រង់​ពិន្ទុ​ថែមទៀត តើ​នេះ​មាន​យុត្តិធម៌​ដែរឬទេ​?៕​
Im-Sithy0
ប្រភព៖ ដើមត្នោត

Thursday, June 20, 2013

(ឯកសារសម្រាប់សិក្សា) យូណេស្កូប្រគល់មេដាយសន្តិភាព និងបរិស្ថានអន្តរជាតិដល់ "សម្តេច ហ៊ុន សែន"

ยูเนสโกมอบเหรียญสันติภาพและสิ่งแวดล้อมโลกให้ “ฮุนเซน”
โดย ASTVผู้จัดการออนไลน์18 มิถุนายน 2556 22:40 น.

นายกรัฐมนตรีฮุนเซนปราศรัยเปิดประชุมใหญ่องค์การยูเนสโก วันที่ 16 มิ.ย.ที่ผ่านมา เช้าวันอังคาร 18 มิ.ย.นี้ยูเนสโกได้มอบเหรียญเกียรติยศแก่ผู้นำกัมพูชา ฐานเป็นผู้พิทักษ์ปกป้องทรัพย์สินทางวัฒนธรรมของมวลมนุษย์และแหล่งมรดกโลกในประเทศกัมพูชาอย่างเอาจริงเอาจัง. -- ภาพ: สำนักข่าวกัมพูชา .
       .
      
ASTVผู้จัดการออนไลน์ - องค์การการศึกษาวิทยาศาสตร์และวัฒนธรรมแห่งสหประชาชาติ (United Nations Educational, Scientific and Cultural Organization) ได้มอบเหรียญสันติภาพและสิ่งแวดล้อมโลก (Medal of World Peace and Environment) ให้แก่นายกรัฐมนตรีกัมพูชาฮุนเซน ขณะที่การประชุมของยูเนสโก กำลังดำเนินอยู่ในกรุงพนมเปญขณะนี้ 
      
       นางคาตาลิน บอกเย ประธานการประชุมใหญ่ยูเนสโก ได้ทำพิธีมอบเหรียญเกียติคุณดังกล่าว หลังการพบสนทนาสองฝ่ายในเช้าวันอังคาร 18 มิ.ย.นี้ นายเอียง ศุภเลศ ผู้ช่วยคนหนึ่งของ นรม.กัมพูชากล่าว
      
       การมอบเหรียญเกียรติยศมีขึ้นเพื่อเป็นการเชิดชูผู้นำกัมพูชาที่พิทักษ์รักษาทรัพย์สินทางวัฒนธรรม และแหล่งมรดกโลกอันเป็นทรัพย์สินของมวลมนุษย์ในกัมพูชาอย่างแข็งขันและจริงจัง นายศุภเลศอ้างคำพูดของประธานการประชุมยูเนสโก
      
       ฮุนเซนกล่าวในโอกาสนี้ว่า กัมพูชาภคภูมิใจที่มีแหล่งโบราณสถานอย่างมากมาย แต่สิ่งเหล่านี้กำลังผุกร่อนอันเนื่องจากสาเหตุจากธรรมชาติ และกิจกรรมของมนุษย์ ซึ่งต้องการงบประมาณอย่างเร่งเด่วนในการธำรงรักษา และป้องกัน
      
       นรม.กัมพูชา ได้เป็นประธานทำพิธีเปิดการประชุมในวันที่ 16 มิ.ย.ที่ผ่านมา พร้อมทั้งเสนอให้ยูเนสโก ช่วยขึ้นทะเบียนโบราณสถานอีก 2 แห่ง ให้เป็นแหล่งมรดกโลก คือ เขตเมืองเก่าซอมบอร์เปรย์กุก (Sambor Prey Kuk) และปราสาทเกาะแกร์ (Koh Ker) ซึ่งทั้ง 2 แห่งนี้มีมาก่อนยุคนครวัด สำนักข่าวกัมพูชารายงาน.

http://manager.co.th/IndoChina/ViewNews.aspx?NewsID=9560000073838

Monday, March 18, 2013

អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ


អ្នកភូមិកែវផុស ស្រក់ទឹកភ្នែក រំភើបពន់ពេក ក្រោយទទួលបាន ក្តីសណ្តោស ពីសម្តេចតេជោ (Video Inside)

E-mailPrintPDF
ដោយៈ សយ សុភាព
- លោក ប៊ិន ឈិន និងលោក ស្បោង សារ៉ាត់ ផ្តល់ថវិកា ៣ម៉ឺនដុល្លារ រៀបចំ និងកសាង ភូមិកែវផុសឡើងវិញ
ព្រះសីហនុៈ ប្រជាពលរដ្ឋភូមិកែវផុសទាំង ៤៩គ្រួសារ បានទ្រហោយំសាជាថ្មី នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប៉ុន្តែដំណក់ទឹកភ្នែកពេលនេះ មិនមែនទឹកភ្នែកស្តាយស្រណោះផ្ទះសម្បែង និងដីធ្លីទៀតនោះឡើយ ប៉ុន្តែ ជាដំណក់ទឹកភ្នែកបង្ហូរព្រោះតែរំភើបពន់ពេក តាមរយៈការកាត់ក្តី ដ៏យុត្តិធម៌ជាទីបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានសម្រេច និងបញ្ជាភ្លាមៗឲ្យធ្វើផ្ទះ និងប្រគល់ដីជូនពួកគាត់ឡើងវិញ។
ស្ថិតនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ដោយសម្រាកក្រោមតង់ពណ៌ខៀវ និងស្បូវ ជាប់មាត់សមុទ្រប្រជាពល រដ្ឋអ្នកភូមិកែវផុស គ្រាន់តែឃើញលោកឧកញ៉ា ម៉ុង ឬទ្ធី និងលោក សយ សុភាព បានធ្វើដំណើរទៅដល់ភ្លាម បាននាំគ្នាទះដៃអបអរសាទរ លាយឡំជាមួយទឹកភ្នែក ចំពោះលទ្ធផលដែលពួកគាត់ទើបទទួលបាន គឺផ្ទះថ្មដ៏ថ្មី សន្លាង និងផ្ទៃដី ដែលសម្រេចប្រគល់ជូនពីនាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ គឺជាថ្ងៃថ្មី ថ្ងៃពោរពេញដោយពន្លឺយុត្តិធម៌ចំពោះអ្នកភូមិកែវផុស ផ្ទុយ ស្រឡះពីថ្ងៃទី៥ ខែមីនា ពីព្រោះថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់បានទទួលយុត្តិធម៌ពិតៗ និងយ៉ាងត្រចះត្រចង់សម្រាប់ជីវិត ដ៏សែន កម្សត់របស់ពួកគាត់ បន្ទាប់ពីសាលក្រមដ៏មហាអយុត្តិធម៌ របស់សាលាដំបូងខេត្តព្រះសីហនុ សម្រេចឲ្យពួកគាត់ ចាញ់ក្តី ឧកញ៉ា ជៀម ផែន។
នៅចំពោះមុខលោកឧកញ៉ា ម៉ុង ឬទ្ធី ប្រជាពលរដ្ឋអ្នកភូមិកែវផុស ញញឹមទាំងទឹកភ្នែកហូររហាម បានថ្លែងអំ ណរគុណ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់យ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋទាំងអស់ បានលើកដៃសំពះ និងអះអាងថា គាំទ្រគណបក្សប្រជាជន ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តទៅទៀត ដោយមិនងាកទៅកាន់គណបក្សនយោ បាយផ្សេងទៀតឡើយ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បេសកជនរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមានលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងអាជ្ញាធរខេត្ត នឹងមកប្រកាសធ្វើ ផ្ទះថ្ម និង ប្រគល់ដីជូនប្រជាពលរដ្ឋរបស់អ្នកភូមិកែវផុសទាំង ៤៩គ្រួសារ។
នាព្រឹកថ្ងៃទី១៨ ខែមីនា នេះដែរ លោក ប៊ិន ឈិន បានអញ្ជើញទៅដល់កន្លែងប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន ព្រមទាំងអាននូវលិខិតសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងការផ្តល់ដី ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
លោក ប៊ិន ឈិន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះអ្នកភូមិកែវផុស ដែលសាលក្រមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃុំខ្លួន លោកនឹងលើកសំណើរជូនសម្តេចតេជោ សុំដោះលែងពួកគាត់ឲ្យមានសេរីភាពឡើង វិញ។
ជាមួយនឹងការចុះដល់កន្លែងមានវិវាទរវាងប្រជាពលរដ្ឋ និងឧកញ៉ា ជៀម ផែន ក្រោយពេលទទួលបានការបញ្ជាពី សម្តេចនាយករដ្ឋមន្រ្តីនោះ លោក ប៊ិន ឈិន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារ និង លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភ ១ម៉ឺនដុល្លារ សម្រាប់រៀបចំ និង សាងសង់ភូមិឋានឡើងវិញ។ លោក ប៊ិន ឈិន ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភូមិកែវផុស ដែលកំពុងអត់ផ្ទះសម្បែងទាំងអស់ ក្នុងមួយគ្រួសារ ៣០ ម៉ឺនរៀលផងដែរ។
អំណាចសាលក្រមដ៏មហាអយុត្តិធម៌របស់សាលាដំបូងខេត្តព្រះសីហនុ ដែលសម្រេចក្តីឲ្យឧកញ៉ា ជៀម ផែន ឈ្នះក្តីរំលោភយកដីធ្លី និងភូមិឋានរបស់ប្រជាពលរដ្ឋភូមិកែវផុសរាប់សិបហិកតានោះ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ បានបើកដៃឲ្យសមត្ថកិច្ចនាំយក ត្រាក់ទ័រឈូសឆាយផលដំណាំ និងផ្ទះសម្បែងប្រជា ពលរដ្ឋជាច្រើនខ្នងខ្ទេចខ្ទីគ្មានសល់ ក្រោមដំណក់ទឹកភ្នែកដ៏សែនខ្លោចផ្សារជាទីបំផុត។ តែពេលនេះ ពន្លឺយុត្តិ ធម៌បានមកបំភ្លឺចិញ្ចែងចិញ្ចាចនៅលើឆ្នេរសមុទ្រក្នុងចំណុចចំរាំង កែវផុស តាមរយៈការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដី និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារឡើងវិញហើយ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ផ្សាយបន្តពី DAP-NEWS

Tuesday, March 12, 2013

ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក មានអ្នកធ្វើប្លង់ជ្រៀកលក់


(ថ្ងៃទី 24 កុម្ភៈ 2013, ម៉ោង 08:39:AM) | ដោយ: ចន្រ្ទា
ក- ក ក+ | Print
ស្វាយរៀង: លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក បាន​រង​នូវ​ការ​ស៊ើប​អង្ករត និង​ចោទប្រកាន់ថា​បានធ្វើ​ប្លង់ដី​ជា​ពីរ​ចំណែក ក្នុងនោះ​មួយចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែលមាន​ទំហំ​២២​ម៉ែត្រ គុណ​នឹង​៦៩​ម៉ែត្រ ដោយឡែក​ដី​ដែល​ធ្វើ​ប្លង់​លក់​នោះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក លក់បាន​បាន​តម្លៃ​១​ម៉ឺន​ដុល្លារ ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​លេខ​343/08 ដោយ​លោក​គង់​សាលាង អតីត មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​​ (រូបរបងលាបថ្នាំពណ៌ស)
​រឿងរ៉ាវ​បែកធ្លាយ​នៃ​ការធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ នៃ​ការ​បំបែក​ដី​ជា​ពីរ ចំណែក​នោះ​ទើបតែ​ដឹង​នៅពេលដែល​ម្ចាស់​ដី​ទិញ​បាន​នោះមក​ធ្វើ​របង​ព័ទ្ធ​ដី​កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ទើប​មាន​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ទំហំ​ដី​អង្គភាព​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ជាក់ស្តែង​តែម្តង​ទៅតាម​បទបញ្ជា​ផ្ទាល់មាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ហេ​ត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រហ្ម ដន មេបញ្ជាការរង​ទទួលបន្ទុក​ភស្តុភា​-​បច្ចេកទេស លោក​វរសេនីយ៍ទោ​ម៉ែន សំអឿន មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ បាន​បើក​អង្គប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក លោក​ម៉ៅ ពុ​ទ្ធី ប្រធានការិយាល័យ ភូមិបាល​ស្រុក លោក​អនុសេនីយ៍ទោ នួន សុឃឿន នាយការិយាល័យ​វិ​ស្វរ​កម្ម​ខេត្ត​រួម​និង លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ផងដែរ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​បើ​យោងតាម​កំណត់ហេតុ​នៃ​អង្គប្រជុំ​ដែល​ទើប​បែកធ្លាយ​កាលពីពេល​ថ្មីៗ​នេះ ស្តីពី​ការពាក់ព័ន្ធ​ទៅលើ​ដីធ្លី​អង្គភាព​អាវុធហត្ថ​ស្រុក​រមាសហែក ពិនិត្យ​ជាក់ស្តែង​ទំហំ​ដី​អង្គភាព​ទទឹង​២៤​ម៉ែត្រ បណ្តោយ​៦៩​ម៉ែត្រ ទំហំ​ដី​ធ្វើ​របង​ជាប់​បន្ទាយ​មាន​ទទឹង​១០​ម៉ែត បណ្តោយ​៦០​ម៉ែត្រ លក់​ពីមុន​តម្លៃ​១​ម៉ឺន​ដុល្លារ មូលហេតុ​នៃ​ការលក់​នោះ ដើម្បី​កសាង​អង្គភាព​អាវុធហត្ថ​ស្រុក​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ​លោក​ហែ​ន សា​គុន អភិបាលស្រុក​រមាសហែក បាន​មានប្រសាសន៍ថា បញ្ហា​ដិ​នេះ​គាត់​មិនបាន​ដឹង​ទេ ក្នុង​ឆ្នាំ​២០០៤ គាត់​កំពុង​រៀន កាលនោះ​លោក​ម៉ៅ វិ​រៈ និង​លោក​ណេ​ប សារ៉ុន ជា​គណៈកម្មការ គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​ឯកភាពគ្នា​វាស់វែង​ដីធ្លី មាន​ប្លង់​កម្មសិទ្ធិ​ដឹងឮ​តាម​ឯកសារ​ឆ្នាំ​២០០៤​។​

​លោក​ម៉ៅ​ង ពុ​ទ្ធី ប្រធានការិយាល័យ​សុរិយោដី​ស្រុក​បាន​បំភ្លឺ​លើ​បញ្ហា​ដី​នេះ​ថា លោក​បានទទួល​ស្គាល់​ក្នុងការ​វាស់វែង​ដីធ្លី​នោះ​មែន មុខ​ឆ្នាំ​២០០៣ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៣ ដី​នោះ​ពុំទាន់​បានធ្វើ​ប្លង់ កម្មសិទ្ធិ​ទេ ក្រោយមក​នៅ​ចុងឆ្នាំ​២០០៣ លោក​បាន​ទៅ​បំរើការ​ងារ​នៅ​ខេត្តតាកែវ តាម​ផែនការ​របស់​ក្រសួង​។ លុះដល់​ឆ្នាំ​២០០៤ លោក​ពុំ​បានដឹង​រឿង​វាស់វែង​ដីធ្លី​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ពេលនោះ​ឡើយ លោក​គ្រាន់តែ​ដឹង​ប៉ុណ្ណោះ​។​
ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក ដែល​ត្រូវបាន​គេ​ធ្វើ​ប្លង់​ជា​ពីរ​ចំណែក ហើយ​លក់​មួយ​ប្លង់​បាន​លុយ​១​ម៉ឺន​ដុល្លារ​ (រូបរបងលាបថ្នាំពណ៌ស)
​ក្រោយពី​ការចុះ​ស្រាវជ្រាវ​ដីធ្លី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក រួចមក​ក្រុមការងារ​អាវុធហត្ថ​ខេត្ត​បាន​ភ្ជាប់​ឯកសារ​មួយចំនួន រួមមាន ៖ ទី​១-​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​គង់ សាលាង មេឃុំ​កំពង់ត្រាច កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៨ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ប្រភេទ​ដី​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែល​ដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ ដោយ​លោក​សេក សេដ្ឋា ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៤ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ប្រភេទ​ដី​សាងសង់ របស់​ឈ្មោះ​ទឹម វ​ណ្ណិ និង​នាង​កង សា​គុណ (​ប្តី​ប្រពន្ធ​) ព្រំប្រទល់​ខាងជើង​ទល់នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ខាងត្បូង​ច្រកចេញចូល ខាងកើត​ហេង​សេង និង​ខាងលិច​ថ្នល់​(​ប្លង់ដី​ដែល​លក់​) ចុះហត្ថលេខា​ដោយ​លោក​គង់ ផុន ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល ចុះ​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០០៤ និង​អគ្គនាយក​សុរិយោដី​និង​ភូមិសាស្ត្រ​ដោយ​លោ​សេក សេដ្ឋា ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០០៤ រួម​នឹង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំ​នួ​ទៀត​។​

​នៅ​ពុំទាន់​ដឹងថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង មាន​ចំណាត់ការ​យ៉ាងណា​នោះទេ ក្រោយ​ពេលដែល​ទទួលបាន​របាយការណ៍​ដូច្នេះហើយ មតិ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​មួយចំនួន​ក៏មាន​ការងឿងឆ្ងល់​ផងដែរ ដែល​នៅ​សុខៗ​ស្រាប់តែ​ដី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​ចែកជា​ពីរ​ប្លង់​យ៉ាង​ស្របច្បាប់​ដូច្នេះ​នោះទេ ដល់ពេល​គេ​ធ្វើ​របង ទើប​ភ្ញាក់​ព្រើត​តែម្តង​។ 

​ពាក់ព័ន្ធ​ករណី​លក់​ដី​នេះ លោក​វរសេនីយ៍ត្រី ទឹម វ​ណ្ណិ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០១៣ យ៉ាងខ្លី​ថា គាត់​លក់​ដី​ប្លង់​ផ្សេង​ទេ មិនបាន​លក់​ដី​បន្ទា​ទេ​៕
- See more at: http://www.cen.com.kh/localnews/show_detail/135?token=MTc0N2MxYzlmZjFjZWQ3MGRiMTJiMWNlMDA0MGU1#.UUB8Ydaq9e9

Saturday, February 23, 2013

សង្គម​ស៊ីវិល​រិះគន់​គម្រោង​ផ្តល់​តំណែង​ឲ្យ​កូនៗ​មន្ត្រី​បក្ស​ប្រជាជន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា កំពុង​រៀបចំ​ផែនការ​ឲ្យ​កូន​ប្រុស​លោក​ម្នាក់​ស្នង​តំណែង​ទៅ​ថ្ងៃ​អនាគត។ កូន​ប្រុស​ច្បង​នោះ គឺ​លោក ហ៊ុន ម៉ាណែត អាយុ ៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​មាន​តួនាទី​ជា​នាយក​អង្គភាព​ប្រឆាំង​ភេរវកម្ម និង​ជា​អនុប្រធាន​អង្គរក្ស​នាយក​រដ្ឋមន្ត្រី។

ដោយ យន់ សាមៀន
2013-02-23

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ហ៊ុន ម៉ាណែត ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​អះអាង​តាម​ទូរស័ព្ទ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​គិត​ថា នាយ​ទាហាន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ លោក អ៊ូ វីរៈ បន្ត​ថា ទោះ​បី​ជា​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន មាន​គម្រោង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ក៏ដោយ ប៉ុន្តែ​កូន​ដែល​នឹង​អាច​ស្នង​តួនាទី​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺ​លោក ហ៊ុន ម៉ាណែត វិញ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន (AFP) ដក​ស្រង់​សម្ដី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ថា លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ និង​កូន​ប្រសា​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ព្រម​ទាំង​កូនៗ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​រូប​ទៀត គ្រោង​នឹង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំនួស​តំណាង​រាស្ត្រ​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់។
លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា ប្រការ​នេះ​នឹង​នាំ​ឲ្យ​សមាជិក​ក្មេងៗ​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ទឹក​ចិត្ត​ដោយ​យល់​ឃើញ​ថា ពួក​គេ​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​តំណាង​រាស្ត្រ​ជា​កូនៗ​របស់​មន្ត្រី​ធំៗ​ទាំង​នោះ ដែល​មាន​អំណាច និង​មាន​ទ្រព្យ​សម្បត្តិ។

កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នា​ចុង​ខែ​កក្កដា ខាង​មុខ។ បច្ចុប្បន្ន គណបក្ស​ប្រជាជន​កម្ពុជា មាន​តំណាង​រាស្ត្រ​ចំនួន ៩០​រូប ក្នុង​ចំណោម​សមាជិក​សភា​សរុប​ចំនួន ១២៣​រូប។ ចំណែក​គណបក្ស សម រង្ស៊ី ទទួល​បាន ២៦​អាសនៈ គណបក្ស សិទ្ធិ​មនុស្ស បាន ៣​អាសនៈ និង​គណបក្ស នរោត្តម រណឫទ្ធិ បាន ២​អាសនៈ៕

ប្រភព អាស៊ីសេរី