ស្តាប់
បញ្ចូលទៅក្នុង Playlist របស់ខ្ញុំ
ចម្លងទុក
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកសន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ លោកសន ជ័យបានបង្ហាញក្តីព្រួយបារម្ភអំពីការបាត់បង់គុណភាពអប់រំ និងកង្វះខាតអភិបាលកិច្ចក្នុងវិស័យអប់រំ តាមរយៈការបាត់បង់សៀវភៅសិក្សាគោលសម្រាប់គ្រូបង្រៀន និងសិស្ស។ របាយការណ៍បានបង្ហាញថា សៀវភៅសិក្សាគោលនេះ មិនត្រូវបានចែកចាយ នៅគ្រប់សាលារៀននោះឡើយ ហើយបែរជាគេឃើញមានលក់នៅតាមទីផ្សារទៅវិញ។
ប្រភព៖ http://www.khmer.rfi.fr/sorn-guess-interview-26-12-2013
ប្រភព៖ http://www.khmer.rfi.fr/sorn-guess-interview-26-12-2013